Tuchel ថា​មិន​មែន​កំ.ហុស Lukaku តែ​ដោយសារ​រឿង​នេះ ទើប​ក្រុម​លេង​ចាញ់ City

Man City បាន​លេង​គ្រប​បិទ​ជិត​សឹង​គ្រប់​តំណែង​លើ​ទីលាន ទល់​ក្រុម​ម្ចាស់ដី Stamford Bridge ​កាល​ពី​យប់​មិញ ហើយ​មិន​បាន​បើក​ឱកាស​ឲ្យ​ខាង​ម្ចាស់​ផ្ទះ​ស៊ុត​ចូល​គោលដៅ​សូម្បី​តែ​មួយ​ជើង។ ជ័យជម្នះ ០-១ ល្មម​ឲ្យ​ក្រុម​លោក Pep Guardiola យក​បាន ៣ ពិន្ទុ នៅ​ជុំ​ទី ៥ PL កាល​ពី​យប់​មិញ។

Tuchel
Lukaku

ក្រោយ​ចប់​ការ​ប្រកួត​មតិ​ខ្លះ​រិះ.គន់​ទៅ​លើ​ទម្រង់​លេង​របស់ Romelu Lukaku ដែល​ថា​មិន​បាន​បង្ហាញ​ភាព​ខ្លាំង​នៃ​ការ​បញ្ចប់​ទី ដូច​ប្រកួត​សព្វមួយដង​ទាល់​តែ​សោះ តែ​តាម​ការ​យល់​ឃើញ​របស់​លោក Thomas Tuchel ​​ជា​អ្នកចាត់ការ​ឯ​ណោះ បាន​បញ្ជាក់​ថា វា​គឺ​ជា​កង្វះខាត​នៃ​ការ​ផ្សារភ្ជាប់​របស់​ក្រុម​ទាំង​មូល មិនមែន​ជា​កំហុស​របស់ Lukaku តែ​ម្នាក់​ឯង​ទេ។

និយាយ​ក្រោយ Chelsea ស៊ុត​ចំ​គោលដៅ ០ ជើង​លោក Tuchel ថា៖ “ខ្ញុំ​គិត​ថា មិនមែន​ជា​រឿង​ដែល​ត្រូវ​និយាយ​ពី Lukaku លេង​មិន​បាន​ល្អ​ថ្ងៃ​នេះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ដោយសារ​ក្រុម​យើង​មាន​កង្វះ​ខាត​មនុស្ស វា​បាត់បង់​ការ​ជឿជាក់ ការ​ត​ភ្ជាប់​ពី​ខាង​ក្រោម​មក ដូច្នេះ​ជា​បញ្ហា​នៃ​ក្រុម​តាំង​មូល មិនមែន​ជា​បញ្ហា​បុគ្គល​ណា​ម្នាក់​ឡើយ”។

Lukaku

ជា​ការ​ពិត មតិ​ពី​អ្នក​វិភាគ​ខ្លះ​ក៏​បាន​និយាយ​ដែរ​ថា ប្រសិន Mason Mount ​មិន​មាន​បញ្ហា​របួ.ស ហើយ​មាន​វត្តមាន​ក្នុង​ប្រកួត​យប់មិញ ម្ល៉េះ Chelsea ប្រហែល​មាន​សាច់​បាល់​លេង​ល្អ​ជាង​នេះ ហើយ​លទ្ធផល​ក៏​អាច​ជា​ល្អ​ប្រសើរ​ផង​ដែរ។ ក្រៅ​ពី Mount យប់មិញ Chelsea ក៏​គ្មាន​ជើង​ប្រយុទ្ធ​ស្លាប​សំខាន់ Christian Pulisic ម្នាក់​ទៀត​ផង​ដែរ៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Ronaldo បង្ហោះ​សារ​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​បែប​នេះ​ភ្លាម ក្រោយ​ចាញ់ Villa យប់មិញ

ក្លឹប​បិសាច​ក្រហម Man Utd មិន​អាច​យក​បាន​សូម្បី ១ ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​ Aston Villa ក្រោយ​បរាជ័យ​ក្រោម​លទ្ធផល ០-១ ហើយ Bruno Fernandes ជា​អ្នក​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី​ចុង​ម៉ោង ដើម្បី​តាម​ស្មើ។

Ronaldo

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត United ដែល​ខកខាន​ការ​យក​បាន​ពិន្ទុ​នៅ​ជុំ​នេះ ក៏​ធ្លាក់​មក​ដល់​លេខ ៤ ហើយ​ក្លឹប Liverpool ឈរ​កំពូល​តារាង​មាន ១៤ ពិន្ទុ។ តាម​ថា​ជុំ​នេះ ជា​ជុំ​ដ៏​ងាយ​សម្រាប់​ក្រុម​លោក Ole បើ​ធៀប​នឹង​ក្រុម​ឯ​ទៀត ហើយ​ក៏​អាច​ឡើង​មក​ឈរ​កំពូល​តារាង​បណ្តោះ​អាសន្ន​ដែរ ​ប្រសិន​យក​បាន ៣ ពិន្ទុ។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត Cristiano Ronaldo ក៏​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Instagram ថា គ្រប់​គ្នា​ត្រូវ​តែ​ពង្រឹង​ភាព​រឹងមាំ​ត្រលប់​មក​វិញ ព្រោះ​ ១ ពិន្ទុ​ក៏​មាន​ការ​រាប់​បញ្ចូល​ដែរ ដូច្នេះ​មាន​ន័យ​ថា ទោះ​ស្មើ ក៏​គ្រាន់​ជាង​ចាញ់។

Ronaldo
Ronaldo

តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ​សរសេរ៖ “នេះ​ទើប​តែ​ជា​ចំណុច​ចាប់ផ្តើម តែ​ក្នុង​ការ​ប្រកួត​នៅ​លីគ​រឹងមាំ​ដូច​ជា Premier League ទាំង​អស់ រៀងរាល់​ពិន្ទុ​ទាំង​អស់​គឺ​មាន​ន័យ​នឹង​ត្រូវ​បាន​រាប់​បញ្ចូល ដូច្នេះ​យើង​ត្រូវ​តែ​ប្រតិ.កម្ម​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ត្រលប់​មក​បង្ហាញ​ភាព​រឹងមាំ​របស់​យើង​វិញ”។

គួរ​បញ្ជាក់​ថា ប្រកួត​បន្ទាប់​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ត្រូវ​ប្រកួត​ទល់ Villarreal នៅ UCL នា​ពាក់​កណ្តាល​សប្តាហ៍​សិន មុន​ទៅ​តតាំង Everton នៅ​ជុំ​ទី ៦ នៃ​ក្របខ័ណ្ឌ Premier League នា​ចុង​សប្តាហ៍​ថ្មី៕

ប្រភព៖ TheMirror