Ronaldo បង្ហោះ​សារ​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​បែប​នេះ​ភ្លាម ក្រោយ​ចាញ់ Villa យប់មិញ

ក្លឹប​បិសាច​ក្រហម Man Utd មិន​អាច​យក​បាន​សូម្បី ១ ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​ Aston Villa ក្រោយ​បរាជ័យ​ក្រោម​លទ្ធផល ០-១ ហើយ Bruno Fernandes ជា​អ្នក​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី​ចុង​ម៉ោង ដើម្បី​តាម​ស្មើ។

Ronaldo

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត United ដែល​ខកខាន​ការ​យក​បាន​ពិន្ទុ​នៅ​ជុំ​នេះ ក៏​ធ្លាក់​មក​ដល់​លេខ ៤ ហើយ​ក្លឹប Liverpool ឈរ​កំពូល​តារាង​មាន ១៤ ពិន្ទុ។ តាម​ថា​ជុំ​នេះ ជា​ជុំ​ដ៏​ងាយ​សម្រាប់​ក្រុម​លោក Ole បើ​ធៀប​នឹង​ក្រុម​ឯ​ទៀត ហើយ​ក៏​អាច​ឡើង​មក​ឈរ​កំពូល​តារាង​បណ្តោះ​អាសន្ន​ដែរ ​ប្រសិន​យក​បាន ៣ ពិន្ទុ។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត Cristiano Ronaldo ក៏​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Instagram ថា គ្រប់​គ្នា​ត្រូវ​តែ​ពង្រឹង​ភាព​រឹងមាំ​ត្រលប់​មក​វិញ ព្រោះ​ ១ ពិន្ទុ​ក៏​មាន​ការ​រាប់​បញ្ចូល​ដែរ ដូច្នេះ​មាន​ន័យ​ថា ទោះ​ស្មើ ក៏​គ្រាន់​ជាង​ចាញ់។

Ronaldo
Ronaldo

តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ​សរសេរ៖ “នេះ​ទើប​តែ​ជា​ចំណុច​ចាប់ផ្តើម តែ​ក្នុង​ការ​ប្រកួត​នៅ​លីគ​រឹងមាំ​ដូច​ជា Premier League ទាំង​អស់ រៀងរាល់​ពិន្ទុ​ទាំង​អស់​គឺ​មាន​ន័យ​នឹង​ត្រូវ​បាន​រាប់​បញ្ចូល ដូច្នេះ​យើង​ត្រូវ​តែ​ប្រតិ.កម្ម​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ត្រលប់​មក​បង្ហាញ​ភាព​រឹងមាំ​របស់​យើង​វិញ”។

គួរ​បញ្ជាក់​ថា ប្រកួត​បន្ទាប់​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ត្រូវ​ប្រកួត​ទល់ Villarreal នៅ UCL នា​ពាក់​កណ្តាល​សប្តាហ៍​សិន មុន​ទៅ​តតាំង Everton នៅ​ជុំ​ទី ៦ នៃ​ក្របខ័ណ្ឌ Premier League នា​ចុង​សប្តាហ៍​ថ្មី៕

ប្រភព៖ TheMirror

អានអត្ថបទបន្ទាប់៖ Atletico Madrid ចាំឆ្មក់យក កីឡាករជិតផុតកុងត្រាម្នាក់របស់ Arsenal

ក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញ Atletico Madrid អាចនឹងទទួលបានខ្សែប្រយុទ្ធ Alexandre Lacazette ពី Arsenal ដោយគ្មានតម្លៃផ្ទេរ សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។

ក្លិបអធិរាជក្រហមស មានការចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះជាយូរមកហើយ ប៉ុន្ដែក្លិបកាំភ្លើងធំ កន្លងមកមិនមានបំណងចង់លក់រូបគេចេញនោះទេ។

ទោះយ៉ាងណាក្ដី បើយោងតាមប្រភពពីសារព័ត៌មានបារាំង Le10 Sport បានឱ្យដឹងថា មានកត្តាសំខាន់ៗជាច្រើនដែលធ្វើឱ្យផ្លាស់ប្ដូរនៅពេលនេះ ដើម្បីអាចនាំយក អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Lyon មកចូលរួមក្រុមលោក Diego Simeone។

អ្នកចាត់ការ Arsenal លោក Mikel Arteta មានចចាមអារ៉ាមថា ចង់បន្ដកិច្ចសន្យាថ្មីសម្រាប់ Lacazette ដែលនឹងផុតសុពលភាពនៅដំណាច់រដូវកាល ២០២១-២២ ប៉ុន្ដែកីឡាកររូបនេះ មិនចង់បន្ដកិច្ចសន្យាថ្មីឡើយ។

ដូច្នេះ Atletico មានសេរីភាពក្នុងការចរចាផ្ទេរ កីឡាករវ័យ៣០ឆ្នាំ នៅខែមករាខាងមុខ ខណៈអ្នកចាត់ការ Simeone រំពឹងថាអាចកាត់បន្ថយថ្លៃចំណាយ និងបន្ថែមជម្រើសសម្រាប់តំបន់ប្រយុទ្ធនៅរដូវកាលក្រោយ៕

ប្រភព៖ Football Espana