ក្លិបគីឡូធ្ងន់នៅ PL ចំនួន ២ កំពុងចង់នាំយក Coutinho មកកាន់ទឹកដីអង់គ្លេសវិញ នាខែមករាខាងមុខ

ក្លិបនៅក្របខ័ណ្ឌ Premier League ធំៗ ២ កំពុងត្រៀមខ្លួន ដើម្បីស្នើសុំខ្ចីជើងខ្សែបម្រើ Philippe Coutinho ពីក្រុម Barcelona នៅទីផ្សារដោះដូរ នាខែមករាខាងមុខនេះ ។

ជាក់ស្តែងកន្លងមក Coutinho ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរចេញពពីទឹកដី Camp Nou បន្ទាប់ពីរងរបួស ហើយត្រូវសម្រាកក្រៅទីលានរហូតដល់ ១២ ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិប Barca មិនអាចទទួលបានសំណើពីក្លិបណាមួយ ដើម្បីចុះហត្ថលេខាលើអតីតកីឡាករក្រុម Liverpool រូបនេះឡើយ ។

Philippe Coutinho

ប៉ុន្តែទាំងគ្រូបង្វឹកលោក Ronald Koeman និងក្រុមប្រឹក្សាភិបាលរបស់ក្រុម Barcelona នៅតែព្យាយាមចង់លក់ Coutinho ចេញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីអាចដោះស្រាយការចំណាយទៅលើប្រាក់ឈ្នួលដ៏ខ្ពស់របស់ខ្សែបម្រើប្រេស៊ីលបានខ្លះ ជាមួយនឹងការផ្តល់ជូនលក្ខខណ្ឌខ្ចីជើងទៅឲ្យក្លិបដទៃទៀត ។

Philippe Coutinho

ហើយ បើយោងតាមសារព័ត៌មានពី Daily Mail បានបង្ហាញថាទាំង Arsenal និង Tottenham សុទ្ធសឹងតែចង់បានផ្តល់ជូនលក្ខខណ្ឌខ្ចីជើងរយ:ពេល ៦ ខែ សម្រាប់ Coutinho ប៉ុន្តែលុះត្រាក្លិប Barca យល់ព្រមជួយចេញពាក់កណ្តាល ទៅលើប្រាក់ឈ្នួលតម្លៃ ២០ ម៉ឺនផោន ដែលកីឡាកររូបនេះ ទទួលបាននាពេលបច្ចុប្បន្ន ៕

ប្រភព: FootballEspana

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Leicester City ម្នាក់ កំពុងក្លាយជាគោលដៅកំពូលមួយសម្រាប់ R.Madrid ដែលត្រូវនាំចូលក្រុម

ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅខ្សែការពារ Caglar Soyuncu របស់ក្រុម Leicester City ដោយចាត់ទុកថាជាគោលដៅដ៏ធំមួយសម្រាប់ពួកគេ នៅទីផ្សារដោះដូរខាងមុខ ។

Caglar Soyuncu

រំលឹកថាក្រុម Madrid បានបាត់បង់កីឡាករ Raphael Varane និង Sergio Ramos  ដែលជាសមាជិកដ៏សំខាន់នៅក្នុងតំបន់ការពារកណ្តាលរបស់ពួកគេ នៅរដូវក្តៅនេះ  ដូច្នេះហើយទើបពួកគេចាំបាច់ត្រូវស្វែងរកជម្រើសថ្មី ដើម្បីមកបំពេញចន្លោះប្រហោងមួយនេះវិញ​ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

Caglar Soyuncu

ហើយ បើយោងតាមរបាយការណ៍ពី Defensa Central បានចុះផ្សាយថា  Soyuncu កំពុងតែធ្វើឲ្យក្លិបម្ចាស់ដី Bernabeu មានការចាប់អារម្មណ៍ខ្លាំង ជាពិសេសជាមួយទម្រង់លេងដ៏លេចធ្លោរបស់គេ សម្រាប់ក្រុមកញ្ច្រោងខៀវ ក្នុងមួយរយ:ពេលចុងក្រោយ ។

Caglar Soyuncu

មិនតែប៉ុណ្ណោះ ប្រភពខាងលើក៏បានបញ្ជាក់ទៀតថា ក្លិប Madrid ក៏បានបញ្ចូនក្រុមការងារបស់ខ្លួន ទៅតាមដានស្ថានភាពបច្ចុប្បន្នរបស់ ខ្សែការពារវ័យ ២៥ ឆ្នាំរូបនេះផងដែរ ដោយយើងនឹងចាំមើលថាតើក្លិបយក្សអេស្ប៉ាញ នឹងដាក់ផែនការនាំយក Soyuncu នៅទីផ្សារខែមករាខាងមុខឬយ៉ាងណា ៕

ប្រភព: Caughtoffside