អតីតកីឡាករ Man Utd ម្នាក់ និយាយត្រង់ៗថា វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលចាកចេញពី Old Trafford

អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ខ្សែការពារ Ashley Young  បានបង្ហើបថារូបគេសម្រេចចិត្តចាកចេញពីទឹកដី Old Trafford ដើម្បីផ្ទេរទៅចូលរួមជាមួយ Inter Milan ដោយសារតែគ្រូបង្វឹកលោក Ole Gunnar Solskjaer ប្រាប់ថានឹងមិនមានឱកាសលេងច្រើននោះទៀតឡើយ ។

Ashley Young

ជាក់ស្តែងលោក Solskjaer បានបញ្ជាក់ថាគាត់ចង់នាំយកកីឡាករក្មេងៗមកកាន់ឈុតធំ ដែលនោះមានន័យថាឱកាសលេងរបស់ Young នឹងត្រូវមានកម្រិត ដែលជាហេតុធ្វើឲ្យកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ មិនបានគិតយូរឡើយ ចំពោះឱកាសក្នុងការផ្ទេរទៅកាន់ទឹកដីអ៊ីតាលីជំនួសវិញ នៅអំឡុងទីផ្សាររដូវរងារឆ្នាំមុន ។

Ashley Young

មិនតែប៉ុណ្ណោះ ដោយប្រាប់ពីការសម្រេចចិត្តចាកចេញនេះ Young បាននិយាយថា ៖ ” ខ្ញុំបាននិយាយជាមួយ Ole ហើយគាត់បានប្រាប់ថាខ្ញុំនឹងមិនមានឱកាសលេងច្រើនដូចអ្វីដែលខ្ញុំចង់បាននោះឡើយ។ ពិតណាស់នៅពេលអ្នកឈានដល់ពេលជិតបញ្ចប់អាជីព អ្នកតែងតែចង់លេងឱ្យអស់ពីលទ្ធភាព។ ខ្ញុំនៅរឹងមាំ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំនៅតែមានអ្វីជាច្រើនទៀត ដែលត្រូវផ្តល់ឱ្យ ” ។

Ashley Young

គេបន្ថែមទៀតថា ៖ “នៅពេលដែលឱកាសដែលខ្ញុំអាចផ្ទេរទៅលេងនៅ Inter បានមកដល់ វាមិនបានធ្វើឲ្យខ្ញុំគិតយូរឡើយ ។ ខ្ញុំចង់ចុះហត្ថលេខាទៅទីនោះឲ្យបានឆាប់ៗបំផុត ” ។

គួរបញ្ជាក់ផងដែរថា Ashley Young បានទទួលជោគជ័យគួរឲ្យគត់សម្គាក់ ចាប់តាំងពីចាកចេញពីក្លិប Manchester United នៅខែមករាឆ្នាំ ២០២០ ដើម្បីចូលរួមជាមួយ Inter ។ យ៉ាងណាអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានឈ្នះពានរង្វាន់ Serie A ជាមួយក្រុមរបស់លោក Antonio Conte មុនពេលវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញ ជាមួយក្រុម Aston Villa នៅឆ្នាំ ២០២១ នេះ ៕

Ashley Young

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Leicester City ម្នាក់ កំពុងក្លាយជាគោលដៅកំពូលមួយសម្រាប់ R.Madrid ដែលត្រូវនាំចូលក្រុម

ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅខ្សែការពារ Caglar Soyuncu របស់ក្រុម Leicester City ដោយចាត់ទុកថាជាគោលដៅដ៏ធំមួយសម្រាប់ពួកគេ នៅទីផ្សារដោះដូរខាងមុខ ។

Caglar Soyuncu

រំលឹកថាក្រុម Madrid បានបាត់បង់កីឡាករ Raphael Varane និង Sergio Ramos  ដែលជាសមាជិកដ៏សំខាន់នៅក្នុងតំបន់ការពារកណ្តាលរបស់ពួកគេ នៅរដូវក្តៅនេះ  ដូច្នេះហើយទើបពួកគេចាំបាច់ត្រូវស្វែងរកជម្រើសថ្មី ដើម្បីមកបំពេញចន្លោះប្រហោងមួយនេះវិញ​ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

Caglar Soyuncu

ហើយ បើយោងតាមរបាយការណ៍ពី Defensa Central បានចុះផ្សាយថា  Soyuncu កំពុងតែធ្វើឲ្យក្លិបម្ចាស់ដី Bernabeu មានការចាប់អារម្មណ៍ខ្លាំង ជាពិសេសជាមួយទម្រង់លេងដ៏លេចធ្លោរបស់គេ សម្រាប់ក្រុមកញ្ច្រោងខៀវ ក្នុងមួយរយ:ពេលចុងក្រោយ ។

Caglar Soyuncu

មិនតែប៉ុណ្ណោះ ប្រភពខាងលើក៏បានបញ្ជាក់ទៀតថា ក្លិប Madrid ក៏បានបញ្ចូនក្រុមការងារបស់ខ្លួន ទៅតាមដានស្ថានភាពបច្ចុប្បន្នរបស់ ខ្សែការពារវ័យ ២៥ ឆ្នាំរូបនេះផងដែរ ដោយយើងនឹងចាំមើលថាតើក្លិបយក្សអេស្ប៉ាញ នឹងដាក់ផែនការនាំយក Soyuncu នៅទីផ្សារខែមករាខាងមុខឬយ៉ាងណា ៕

ប្រភព: Caughtoffside