ខ្លាំងបាត់! Chelsea ចង់ឲ្យ R.Madrid ដាក់កីឡាករពួកគេ ៤ រូបនេះ​ ដើម្បីប្តូរជាមួយការចុះកុងត្រាលើ Reece James

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថានឹងទាមទារកីឡាករ ៤ រូប ពីក្រុម Real Madrid ប្រសិនបើក្លិបយក្សអេស្ប៉ាញមួយនេះ ចង់ចុះហត្ថលេខាជាមួយខ្សែការពារស្តាំ Reece James ទៅនោះ ។

Reece James 

ជាក់ស្តែង ចាប់តាំងពីបានអភិវឌ្ឍខ្លួនចូលរួមជាមួយឈុតធំរបស់ Chelsea ជាលើកដំបូងនៅរដូវកាលឆ្នាំ ២០១៩-២០ មក កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗនៅអឺរ៉ុបជាច្រើន រួមទាំង Real Madrid ផងដែរ ។

Reece James

ប៉ុន្តែយ៉ាងណាក៏ដោយក្លិបម្ចាស់ដី Stamford Bridge ហាក់មិនមានបំណងអនុញ្ញាតឱ្យ James ចេញទៅ នៅក្នុងតម្លៃខ្លួនថោកនោះទេ ដោយគ្រូបង្វឹកលោក Thomas Tuchel ថែមទាំងបានផ្តាំប្រាប់ទៅកាន់ក្លិប Madrid ទៀតថា លោកនឹងទាមទារយកកីឡាករ ៤ រូប ដើម្បីធ្វើជាផ្នែកមួយនៅក្នុងកិច្ចព្រមពៀងមួយនេះ ។

មិនតែប៉ុណ្ណោះ សារព័ត៌មាន Daily Express បានអះអាងថាខ្សែការពារកណ្តាល Eder Militao ខ្សែការពារស្លាបឆ្វេង Ferland Mendy ខ្សែបម្រើ Marco Asensio និងខ្សែប្រយុទ្ធស្លាប Vinicius Junior សុទ្ធសឹងតែជាជម្រើសដែល Chelsea ចង់បាន ប្រសិនបើក្រុមនៅ La Liga ចង់ចុះហត្ថលេខាលើ Reece James នោះ ។

Marco Asensio , Vinicius Junior

គួរបញ្ជាក់ថានៅត្រឹមវ័យ ២១ ឆ្នាំ James បានបង្ហាញខ្លួនសរុប ៨៩ ប្រកួតរួចទៅហើយ សម្រាប់ Chelsea ដោយគេថែមទាំងបានចូលលេងគ្រប់ការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League កាលរដូវកាលមុន និងរួមចំណែកជួយតោខៀវឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបមួយនេះផងដែរ  ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Leicester City ម្នាក់ កំពុងក្លាយជាគោលដៅកំពូលមួយសម្រាប់ R.Madrid ដែលត្រូវនាំចូលក្រុម

ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅខ្សែការពារ Caglar Soyuncu របស់ក្រុម Leicester City ដោយចាត់ទុកថាជាគោលដៅដ៏ធំមួយសម្រាប់ពួកគេ នៅទីផ្សារដោះដូរខាងមុខ ។

Caglar Soyuncu

រំលឹកថាក្រុម Madrid បានបាត់បង់កីឡាករ Raphael Varane និង Sergio Ramos  ដែលជាសមាជិកដ៏សំខាន់នៅក្នុងតំបន់ការពារកណ្តាលរបស់ពួកគេ នៅរដូវក្តៅនេះ  ដូច្នេះហើយទើបពួកគេចាំបាច់ត្រូវស្វែងរកជម្រើសថ្មី ដើម្បីមកបំពេញចន្លោះប្រហោងមួយនេះវិញ​ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

Caglar Soyuncu

ហើយ បើយោងតាមរបាយការណ៍ពី Defensa Central បានចុះផ្សាយថា  Soyuncu កំពុងតែធ្វើឲ្យក្លិបម្ចាស់ដី Bernabeu មានការចាប់អារម្មណ៍ខ្លាំង ជាពិសេសជាមួយទម្រង់លេងដ៏លេចធ្លោរបស់គេ សម្រាប់ក្រុមកញ្ច្រោងខៀវ ក្នុងមួយរយ:ពេលចុងក្រោយ ។

Caglar Soyuncu

មិនតែប៉ុណ្ណោះ ប្រភពខាងលើក៏បានបញ្ជាក់ទៀតថា ក្លិប Madrid ក៏បានបញ្ចូនក្រុមការងារបស់ខ្លួន ទៅតាមដានស្ថានភាពបច្ចុប្បន្នរបស់ ខ្សែការពារវ័យ ២៥ ឆ្នាំរូបនេះផងដែរ ដោយយើងនឹងចាំមើលថាតើក្លិបយក្សអេស្ប៉ាញ នឹងដាក់ផែនការនាំយក Soyuncu នៅទីផ្សារខែមករាខាងមុខឬយ៉ាងណា ៕

ប្រភព: Caughtoffside