កំឡុង​ពេល​ដើរ​ចេញ​ពី​កីឡដ្ឋាន Perez ​និយាយ​ថា កីឡាករ​រូប​នេះ​នឹង​មក R.Madrid នៅ​ឆ្នាំ ២០២២

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​សារព័ត៌មាន​អេស្ប៉ាញ​លោក Sergigo Quirante របស់​ស្ថាប័ន GOL ប្រាប់​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​ឲ្យ​តម្រុយ​ច្បាស់ៗ​មួយ កំឡុង​ពេល​ដើរ​ចេញ​ពី​កីឡដ្ឋាន​កាល​ពី​ថ្ងៃ​មុន ថា​នឹង​មាន​ចំណូល​ថ្មី​ដ៏​សំខាន់​ម្នាក់​ផ្ទេរ​មក​ក្លឹប​នៅ​ឆ្នាំ​ក្រោយ ២០២២។

Perez

នោះ​គឺ​ជា​សម្តី​ចេញ​ពី​មាត់ Perez ដែល​និយាយ​ថា៖ “Mbappe គេ​នឹង​មក​ទី​នេះ​នៅ​ឆ្នាំ​ក្រោយ” ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​សួរ ពី​ឱកាស​ក្នុង​ការ​យក​យុវជន​វ័យ ២២ ឆ្នាំ​មក​កាន់​ទឹកដី​អេស្ប៉ាញ។

Mbappe

មួយ​ម៉ាត់​យ៉ាង​ខ្លី តែ​មាន​ន័យ​គ្រប់គ្រាន់​ល្មម​ស្អំ​បេះដូង​អ្នក​គាំទ្រ Real Madrid ឲ្យ​កាន់​តែ​រីករាយ​ចិត្ត និង​កាន់​តែ​ចង់​ឃើញ​វត្តមាន Mbappe ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប PSG ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​របស់​គេ ត្រឹម​ចុង​ខែ​មិថុនា ពោល​គឺ​បញ្ចប់​រដូវ​កាល ២០២១/២២។

Mbappe/Perez

គួរ​រំឭក​ថា Real Madrid តាម​យក​ Mbappe ច្រើន​ឆ្នាំ​ហើយ ខណៈ​ដែល​រដូវ​កន្លង​ទៅ ក៏​កៀក​នឹង​យក​បាន​ ដោយ​ហ៊ាន​ឲ្យ​តម្លៃ ១៧១ លាន​ផោន​នៅ​ថ្ងៃ​ចុង​ក្រោយ​មុន​បិទ​ទីផ្សារ​ដោះដូរ ប៉ុន្តែ​ដោយសារ​ភាព​ចម្រូងច.ម្រាស​រវាង​ភាគី​ក្លឹប​សង​ខាង ទើប​នាំ​ឲ្យ​ការ​ផ្ទេរ​មិន​អាច​សម្រេច​ទៅ​បាន​វិញ៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ ប្រហែល​មិន​អាច​សម្រេច​តាម​បំណង​ម្តាយ ព្រោះ Ronaldo នឹង​ចូល​និវត្ត​នៅ​ក្លឹប​មួយ​នេះ

កន្លង​មក​យើង​បាន​ដឹង​ពី​ព័ត៌មាន​មួយ​ហើយ​​ ដែល​សម្រង់​សម្តី​ម្តាយ​បង្កើត​របស់ Cristiano Ronaldo គឺ​អ្នក​ស្រី Dolores Aveiro ថា អ្នក​ស្រី​ចង់​ឃើញ​រវាង​កូន​ប្រុស​ឬ​ចៅ​ប្រុស​ទៅ​ថ្ងៃ​មុខ ទៅ​លេង​ឲ្យ​ក្លឹប Sporting នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់។

Ronaldo

យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន TheSun បាន​ឲ្យ​ដឹង​ថា CR7 ទំនង​ជា​មិន​អាច​ទៅ​ចូលរួម​ឲ្យ​ក្លឹប​ក្នុង​ប្រទេស​កំណើត​ជា​ថ្មី​ទៀត​នោះ​ទេ ពោល​គឺ​នឹង​ចូល​និវត្ត​នៅ​ក្លឹប​អង់គ្លេស​ Manchester United ​ដែល​ជា​ក្លឹប​បច្ចុប្បន្ន​នេះ​ហើយ។ កុងត្រា​រយៈ​ពេល ២ ឆ្នាំ និង​សិទ្ធ​បន្ត​ថ្មី​ ១ ឆ្នាំ អាច​ធានា​ឲ្យ​តារា​ឆ្នើម​ពាក់​អាវ​លេខ ៧ ឈរ​ជើង​នៅ Old Trafford ដល់​ក្បែរ​អាយុ ៤០ ឆ្នាំ ហើយ​ក៏​ជា​ពេលវេលា​ដែល​លោក​នឹង​ចូល​និវត្ត​ត្រឹម​ប៉ុណ្ណឹង​ផង​ដែរ។

ប្រភព​បាន​បន្ត​ថា CR7 នឹង​ចូល​និវត្ត​ក្រោយ​ផុត​កុងត្រា​ជាមួយ​ក្លឹប​បិសាច​ក្រហម ហើយ​មិន​ចាកចេញ​ទៅ​ទី​ណា​ទៀត​ទេ ពោល​នឹង​បន្ត​ឈរ​ជើង​នៅ Man Utd តែ​ប្រលូក​ក្នុង​តំណែង​ជា​អ្នកចាត់ការ ហើយ​អាច​ជា​នឹង​បង្វឹក Cristiano Jr ជា​កូន​បង្កើត​ផង​ដែរ ពោល​ជា​សិស្ស​រួម​គ្រូ ប្រសិន​គុណភាព​លេង​របស់ Jr អាច​ឲ្យ​ក្មេង​អាយុ ១១ ឆ្នាំ​ឡើង​មក​លេង​នៅ​ឈុត​ធំ​នា​ពេល​ខាង​មុខ​បាន។

Ronaldo
R
Ronaldo

គួរ​បញ្ជាក់​ថា CR7 នៅ​រដូវ​កាល​ថ្មី ២០២១/២២ គេ​រក​បាន ៤ គ្រាប់​សរុប​ហើយ​ឲ្យ​ក្លឹប Man Utd ដែល​ស្ថិតិ​នេះ ឃើញ​ថា​ល្អ​គួរ​សម បើ​ធៀប​នឹង​កាល​ផ្ទេរ​ទៅ​លេង​ឲ្យ Juventus ដែល​ជា​ក្លឹប​ចាស់​ពេល​ដំបូងៗ។ យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត ហើយ Ronaldo ក៏​មាន​កំណត់ត្រា​ខ្នាត​យក្ស​មួយ​រង់ចាំ​ផង​ដែរ នោះ​គឺ​ការ​រក​បាន ៣២ គ្រាប់​នា​រដូវ​កាល​ទោល គ្រង​ដោយ Mohamed Salah កាល​ពី​រដូវ​កាល ២០១៧/១៨៕

ប្រភព៖ TheSun