Juventus ថា​ក្លឹប​ណា​ចង់​បាន​ម្នាក់​នេះ​ ចូល​មក​យក​នៅ​ខែ​មករា​ចុះ មិន​បាច់​ឲ្យ​លុយ​ទេ

ក្លឹប Juventus ដោយ​គិត​ថា​មិន​ចង់​បន្ត​លើ​ការ​ចាយវាយ​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​សម្រាប់ Aaron Ramsey ក៏​ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​ចង់​ផ្ទេរ​ចេញ​កីឡាករ​មុន​អស់​សុពលភាព​កុងត្រា ហើយ​អនុញ្ញាត​ឲ្យ​ចាកចេញ ដោយ​គ្មាន​តម្លៃ​ខ្លួន នា​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ។

Allegri
Ramsey

Ramsey តាម​ថា​កុងត្រា​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ តែ​គេ​មិន​ស្ថិត​ក្នុង​ការ​ជ្រើសរើស​របស់​អ្នកចាត់ការ​លោក Massimiliano Allegri នោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​ចង់​ផ្ទេរ​គេ​ចេញ ដើម្បី​សម្រួល​ដល់​បន្ទុក​ចំណាយ​ដែល​ចូល​ជិត ២០០ ០០០ ផោន/សប្តាហ៍ សម្រាប់​ថ្លៃ​ពលកម្ម។ នេះ​បើ​តាម​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ។

ក្លឹប​ធំៗ ៣ នៅ​អង់គ្លេស ទំនង​ជា​នឹង​ចាប់​យក​ឱកាស​ដ៏​ល្អ​នេះ ដោយ​រួម​មាន West Ham United, Everton និង Newcastle ដោយ​ពួក​គេ​អាច​ធានា​ពេលវេលា​បង្ហាញ​ខ្លួន​សម្រាប់​ខ្សែ​បម្រើ​សញ្ជាតិ​វែល​ខាង​លើ​បាន តែ​ចំពោះ​ថ្លៃ​ពលកម្ម​ច្រើន​ដូច​មុន​ឬ​អត់ គឺ​មាន​តែ​ចរចា​គ្នា​សិន។

Ramsey

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ៣០ ឆ្នាំ​បាន​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប​នៅ​អ៊ីតាលី កាល​ពី​ឆ្នាំ ២០១៩ ហើយ​សរុប​មក​ទល់​ពេល​នេះ គេ​បង្ហាញ​ខ្លួន ៦៩ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ៦ លើក៕ ប្រភព៖ TheSun

អានអត្ថបទបន្ទាប់៖ ប្រហែល​មិន​អាច​សម្រេច​តាម​បំណង​ម្តាយ ព្រោះ Ronaldo នឹង​ចូល​និវត្ត​នៅ​ក្លឹប​មួយ​នេះ

កន្លង​មក​យើង​បាន​ដឹង​ពី​ព័ត៌មាន​មួយ​ហើយ​​ ដែល​សម្រង់​សម្តី​ម្តាយ​បង្កើត​របស់ Cristiano Ronaldo គឺ​អ្នក​ស្រី Dolores Aveiro ថា អ្នក​ស្រី​ចង់​ឃើញ​រវាង​កូន​ប្រុស​ឬ​ចៅ​ប្រុស​ទៅ​ថ្ងៃ​មុខ ទៅ​លេង​ឲ្យ​ក្លឹប Sporting នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់។

Ronaldo

យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន TheSun បាន​ឲ្យ​ដឹង​ថា CR7 ទំនង​ជា​មិន​អាច​ទៅ​ចូលរួម​ឲ្យ​ក្លឹប​ក្នុង​ប្រទេស​កំណើត​ជា​ថ្មី​ទៀត​នោះ​ទេ ពោល​គឺ​នឹង​ចូល​និវត្ត​នៅ​ក្លឹប​អង់គ្លេស​ Manchester United ​ដែល​ជា​ក្លឹប​បច្ចុប្បន្ន​នេះ​ហើយ។ កុងត្រា​រយៈ​ពេល ២ ឆ្នាំ និង​សិទ្ធ​បន្ត​ថ្មី​ ១ ឆ្នាំ អាច​ធានា​ឲ្យ​តារា​ឆ្នើម​ពាក់​អាវ​លេខ ៧ ឈរ​ជើង​នៅ Old Trafford ដល់​ក្បែរ​អាយុ ៤០ ឆ្នាំ ហើយ​ក៏​ជា​ពេលវេលា​ដែល​លោក​នឹង​ចូល​និវត្ត​ត្រឹម​ប៉ុណ្ណឹង​ផង​ដែរ។

ប្រភព​បាន​បន្ត​ថា CR7 នឹង​ចូល​និវត្ត​ក្រោយ​ផុត​កុងត្រា​ជាមួយ​ក្លឹប​បិសាច​ក្រហម ហើយ​មិន​ចាកចេញ​ទៅ​ទី​ណា​ទៀត​ទេ ពោល​នឹង​បន្ត​ឈរ​ជើង​នៅ Man Utd តែ​ប្រលូក​ក្នុង​តំណែង​ជា​អ្នកចាត់ការ ហើយ​អាច​ជា​នឹង​បង្វឹក Cristiano Jr ជា​កូន​បង្កើត​ផង​ដែរ ពោល​ជា​សិស្ស​រួម​គ្រូ ប្រសិន​គុណភាព​លេង​របស់ Jr អាច​ឲ្យ​ក្មេង​អាយុ ១១ ឆ្នាំ​ឡើង​មក​លេង​នៅ​ឈុត​ធំ​នា​ពេល​ខាង​មុខ​បាន។

Ronaldo
R
Ronaldo

គួរ​បញ្ជាក់​ថា CR7 នៅ​រដូវ​កាល​ថ្មី ២០២១/២២ គេ​រក​បាន ៤ គ្រាប់​សរុប​ហើយ​ឲ្យ​ក្លឹប Man Utd ដែល​ស្ថិតិ​នេះ ឃើញ​ថា​ល្អ​គួរ​សម បើ​ធៀប​នឹង​កាល​ផ្ទេរ​ទៅ​លេង​ឲ្យ Juventus ដែល​ជា​ក្លឹប​ចាស់​ពេល​ដំបូងៗ។ យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត ហើយ Ronaldo ក៏​មាន​កំណត់ត្រា​ខ្នាត​យក្ស​មួយ​រង់ចាំ​ផង​ដែរ នោះ​គឺ​ការ​រក​បាន ៣២ គ្រាប់​នា​រដូវ​កាល​ទោល គ្រង​ដោយ Mohamed Salah កាល​ពី​រដូវ​កាល ២០១៧/១៨៕

ប្រភព៖ TheSun