(វីដេអូ) ប្រទះ​ឃើញ Mbappe ត្អូញ.ត្អែរ​ពី Neymar រឿង​នេះ ប្រាប់​ទៅ​ Gueye

ក្លឹប​បារាំង Paris Saint-Germain បាន​យក​ឈ្នះ​ទៅ​លើ Montpellier ដោយ​លទ្ធផល ២-០ តាម​រយៈ​ការ​បញ្ចប់​ទី​ពី​សំណាក់​កីឡាករ Idrissa Gueye និង Julian Draxler។ ក្នុង​ចំណែក​គ្រាប់​បាល់​នោះ ក៏​កើត​ចេញ​ពី​ការ​ Assist ដោយ​ Angel di Maria និង Neymar Jr។

Mbappe
Mbappe

ក្នុង​ការ​ប្រកួត​នោះ យើង​ឃើញ​ថា Gueye ត្រូវ​បាន​ប្តូរ​ចេញ​នៅ​នាទី ៨១ ហើយ​ក្រោយ​មក Kylian Mbappe ក៏​ប្តូរ​ចេញ​ដែរ នៅ ៧ នាទី​បន្ទាប់។ លុះ​ទៅ​ដល់​កៅអី​អង្គុយ​បម្រុង យុវជន​បារាំង Mbappe បាន​និយាយ​ទៅ​កាន់​មិត្ត​រួម​ក្រុម​គឺ Gueye ជា​របៀប​ត្អូញ.ត្អែរ​ថា៖ “Neymar គាត់​អត់​បញ្ជូន​បាល់​ឲ្យ​ខ្ញុំ​ស៊ុត​សោះ”។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ RMC Sport។

ក្រោយ​ដឹង​រឿង​នេះ អ្នក​គាំទ្រ​ក៏​យល់​ឃើញ​ថា វា​ហាក់​កំពុង​បង្ហាញ​ពី​ទំនាក់ទំនង​មិន​ល្អ​រវាង Mbappe&Neymar ខុស​ពី​ពេល​មុន ពោល​អាច​ថា​មក​ពី​កីឡាករ​បារាំង​ត្រៀម​ដល់​ផ្លូវ​បំ.បែក​នៅ​ពេល​ខាង​មុខ​ផង។

https://twitter.com/i/status/1441872835538993155

គួរ​បញ្ជាក់​ថា រដូវ​កាល​ថ្មី ២០២១/២២ សម្រាប់ Mbappe គេ​បង្ហាញ​ខ្លួន ៩ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៤ លើក។ សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ដែល​មាន​ន័យ​ថា គេ​សល់​ពេល​មិន​ដល់​ ១០ ខែ​ទៀត​ឡើយ ក្នុង​ការ​ចរចា​កុងត្រា​ថ្មី ឬ​សម្រេច​ចិត្ត​ចាកចេញ៕

ប្រភព៖ RMCSport