[ផ្លូវការ] អតីត​តារា​ឆ្នើម​ក្លឹប Man City ប្រកាស​ចូល​និវត្ត​ត្រឹម​វ័យ​ទើប​តែ ៣៤ ឆ្នាំ

តារា​បាល់ទាត់​ភាគ​ច្រើន នៅ​សម័យកាល​បច្ចុប្បន្ន​នេះ គឺ​មិន​ងាយ​ចូល​និវត្ត​ទេ ខ្លះ​អាយុ ៣៥ – ៣៦ ឆ្នាំ​គឺ​នៅ​អាច​លេង​បាន ដូច​ក្មេង​ស្រករ ២០ ហើយ​ខ្លះ​ហៀរ​ចូល​ដល់​ខ្ទង់ ៤០ ឆ្នាំ​ក៏​មាន។

Nasri

យ៉ាង​ណា​ជា​រឿង​គួរ​ឲ្យ​សោក.ស្តាយ​សម្រាប់​កីឡាករ​ជើង​ចាស់​របស់​ក្លឹប Man City និង Arsenal គឺ​ខ្សែ​បម្រើ Samir Nasri ស្រាប់​តែ​បាន​ប្រកាស​ចូល​និវត្ត នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ នៅ​អាយុ​ទើប​តែ ៣៤ ឆ្នាំ​​ប៉ុណ្ណោះ។

Nasri ជា​កីឡាករ​ធ្លាប់​ចាយ​ពេល ៥ ឆ្នាំ​ឲ្យ City ហើយ​លើក​ពាន Premier League ២ លើក​និង League Cup ១ លើក ដោយ​កន្លង​មក​ក៏​ទើប​តែ​រួម​ជើង​ជាមួយ​កីឡាករ Vincent Kompany នៅ​ឯ​ក្លឹប​ក្នុង​ប្រទេស​បែលហ្សិក​ផង​ដែរ។ RSC Anderlecht ជា​ក្លឹប​ចុង​ក្រោយ មុន Nasri ប្រកាស​ព្យួរ​ស្បែក​ជើង​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់។

Nasri
Nasri

គួរ​រំឭក​ថា​កីឡាករ​បារាំង បាន​ចាយ​ពេល​ក្នុង​អាជីព ៥២២ ប្រកួត រក​បាន ៧៣ គ្រាប់​និង Assist ៩៣ លើក។ ពាន​រង្វាន់​ធំ​ដែល​លោក​ខកខាន​ឈ្នះ គឺ UEFA Champions League។ អតីត​កាល​ក្រៅ​ពី​ការ​ចាយ​ពេល​ឲ្យ​ក្លឹប Man City សម្រាប់ Nasri ក៏​ធ្លាប់​លេង​ជា​ច្រើន​ឲ្យ​ក្លឹប​ Marseille និង Arsenal ក៏​ដូច​ជា Sevilla, West Ham ជា​ដើម​ផង​ដែរ៕

ប្រភព៖ SkySports

អានអត្ថបទបន្ទាប់៖ ទោះក្រុមចាញ់ Man City តែលោក Tuchel ថាកីឡាករ Chelsea រូបនេះ លេងបានល្អខ្លាំង

ក្រុមតោខៀវ Chelsea បានទទួលរងបរាជ័យជាលើកដំបូង នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League រដូវកាលនេះ បន្ទាប់ពីគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Gabriel Jesus បានជួយឲ្យក្រុមរបស់លោក Pep Guardiola យកឈ្នះម្ចាស់ដី Stamford Bridge ដោយលទ្ធផល ១-០ ។

Chelsea – Man City

យ៉ាងណា បើទោះជាមិនអាចយក ៣ ពិន្ទុបានក៏ដោយ  តែលោក Tuchel បានធ្វើការកោតសរសើរខ្លាំង ទៅលើទម្រង់លេងរបស់ខ្សែការពារ Ruben Loftus-Cheek ដែលបានប្តូរចូលនៅក្នុងតង់ទី ២ ខណ:ពេលដែលក្រុម Chelsea បានព្យាយាមសម្រុក ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើមកវិញ ។

Tuchel , Ruben Loftus-Cheek

មិនតែប៉ុណ្ណោះ ក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ និយាយប្រាប់ Stadium Astro ថា ៖ “ គាត់ជាប្រភេទកីឡាករម្នាក់ ដែលខុសពីកីឡាករដទៃទៀត ។ គាត់មិនត្រឹមតែជាកីឡាករដែលពូកែបោះបាល់ឲ្យមិត្តរួមក្រុមទេ ហើយគាត់ក៏ជាកីឡាករពូកែខាងញាក់បាល់ផងដែរ ។

Ruben Loftus-Cheek

លោកបន្ថែមទៀតថា ” ចំណុចទាំងនេះហើយ ដែលអាចផ្តល់ប្រយោជន៍ខ្លាំងណាស់សម្រាប់ក្រុមយើង ពេលប្រកួតទល់ជាមួយ City ។ គាត់ធ្វើបានល្អណាស់ខ្ញុំពិតជារីករាយណាស់ដែលបានឃើញគាត់បង្ហាញទម្រង់លេងដូចនេះ ” ។

ប្រភព: Metro