Hakimi ​ភ្ញាក់ផ្អើល ក្រោយ​ដឹង​អត្តចរិត​មួយ​នេះ របស់ Messi លើ​ទីលាន​ប្រកួត

Achraf Hakimi ខ្សែ​ការពារ​ស្លាប​ស្តាំ​របស់​ក្លឹប​ Paris Saint-Germain ជា​ការ​ពិត​គឺ​រមែង​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​តំបន់​ខាង​លើ ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​ស្លាប Lionel Messi ហើយ​កន្លង​ទៅ​នេះ កីឡាករ​សញ្ជាតិ​ម៉ារ៉ុក បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ពី​របៀប​ដែល​ខ្លួន​បង្កើត​ទំនាក់ទំនង​លើ​ទីលាន​ជាមួយ​នឹង​តារា​ឆ្នើម​អាហ្សង់ទីន។

Hakimi
Messi

ដ្បិត​បើ Messi មិន​ទាន់​អាច​ Assist ឬ​រក​គ្រាប់​បាល់​ណា​មួយ​ឲ្យ​មិត្ត​រួម​ក្រុម​នៅ ៣ ប្រកួត​កន្លង​ទៅ តែ Hakimi បាន​ទម្លាយ​ថា ​របៀប​ក្នុង​ការ​ផ្សារភ្ជាប់​បច្ចេកទេស​លេង​ជាមួយ កីឡាករ​ពាក់​អាវ​លេខ ៣០ លើ​ទីលាន​គឺ​ងាយ​ស្រួល ហើយ​អត្តចរិត​របស់​គេ​គឺ​សាមញ្ញ​និង​ស្ងាត់ស្ងៀម។

ខ្សែ​ការពារ​ស្លាប​របស់ PSG និយាយ៖ “ការ​បង្កើត​ទំនាក់ទំនង​បច្ចេកទេស​លើ​ទីលាន​ជាមួយ Messi គឺ​ងាយ​ស្រួល​ទេ យើង​ផ្តល់​បាល់​ឲ្យ​គាត់ ហើយ​យើង​រត់​ទៅ​មុខ នោះ​គាត់​នឹង​កាត់​បាល់​មក​ឲ្យ​យើង​នៅ​ទីតាំង​ដ៏​សក្តិសម និយាយ​ទៅ​ខ្ញុំ​រាង​ភ្ញាក់ផ្អើល​ដែរ ពី​របៀប​ដែល​គាត់​បង្ហាញ​ចេញ​មក គឺ​គាត់​សាមញ្ញ ហើយ​ស្ងាត់ស្ងៀម​ខ្លាំង​ណាស់”។

Messi/Hakimi

Hakimi បន្ថែម​ថា៖ “សម្រាប់​ការ​ចាកចេញ​របស់ Messi ពី​ក្លឹប Barca គឺ​ខ្ញុំ​ដូច​តែ​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ធ្លាប់​បាន​គិត​នោះ​ទេ ហើយ​ពេល​លឺ​គាត់​មក​ទី​នេះ ខ្ញុំ​អាច​និយាយ​បែប​ណា​ទៅ ព្រោះ​វា​ជា​ក្តីស្រមៃ​របស់​ខ្ញុំ​ហើយ ដ្បិត​កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​រួម​ជើង​ជាមួយ​កីឡាករ​ល្អ​ជា​ច្រើន តែ​មិន​ធ្លាប់​មាន Messi ទេ”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ទោះក្រុមចាញ់ Man City តែលោក Tuchel ថាកីឡាករ Chelsea រូបនេះ លេងបានល្អខ្លាំង

ក្រុមតោខៀវ Chelsea បានទទួលរងបរាជ័យជាលើកដំបូង នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League រដូវកាលនេះ បន្ទាប់ពីគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Gabriel Jesus បានជួយឲ្យក្រុមរបស់លោក Pep Guardiola យកឈ្នះម្ចាស់ដី Stamford Bridge ដោយលទ្ធផល ១-០ ។

Chelsea – Man City

យ៉ាងណា បើទោះជាមិនអាចយក ៣ ពិន្ទុបានក៏ដោយ  តែលោក Tuchel បានធ្វើការកោតសរសើរខ្លាំង ទៅលើទម្រង់លេងរបស់ខ្សែការពារ Ruben Loftus-Cheek ដែលបានប្តូរចូលនៅក្នុងតង់ទី ២ ខណ:ពេលដែលក្រុម Chelsea បានព្យាយាមសម្រុក ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើមកវិញ ។

Tuchel , Ruben Loftus-Cheek

មិនតែប៉ុណ្ណោះ ក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ និយាយប្រាប់ Stadium Astro ថា ៖ “ គាត់ជាប្រភេទកីឡាករម្នាក់ ដែលខុសពីកីឡាករដទៃទៀត ។ គាត់មិនត្រឹមតែជាកីឡាករដែលពូកែបោះបាល់ឲ្យមិត្តរួមក្រុមទេ ហើយគាត់ក៏ជាកីឡាករពូកែខាងញាក់បាល់ផងដែរ ។

Ruben Loftus-Cheek

លោកបន្ថែមទៀតថា ” ចំណុចទាំងនេះហើយ ដែលអាចផ្តល់ប្រយោជន៍ខ្លាំងណាស់សម្រាប់ក្រុមយើង ពេលប្រកួតទល់ជាមួយ City ។ គាត់ធ្វើបានល្អណាស់ខ្ញុំពិតជារីករាយណាស់ដែលបានឃើញគាត់បង្ហាញទម្រង់លេងដូចនេះ ” ។

ប្រភព: Metro