Son រកបានមួយគ្រាប់ឱ្យ Spurs តែបរាជ័យក្រោមថ្វីជើង Arsenal

Arsenal បន្ដទទួលបាន៣ពិន្ទុ ពីការលេង៣ប្រកួតចុងក្រោយ ដោយបានទទួលជ័យជម្នះលើគូប្រជែងរួមទីក្រុងឡុងដ៍ Tottenham Hotspur ដោយលទ្ធផល ៣-១ ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យកន្លងទៅ។

ក្រុមកាំភ្លើងធំ មានចំណាត់ថ្នាក់ល្អប្រសើរឡើងវិញនៅក្នុងតារាង ខណៈ Spurs ដែលមានគ្រូបង្វឹកថ្មីជាអ្នកដឹកនាំគឺលោក Nuno Espirito Santo រំកិលចុះមកក្រោមក្រុមរបស់លោក Mikel Arteta ខណៈក្រុមទាំងពីរមាន៩ពិន្ទុដូចគ្នា។

Emile Smith Rowe ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Arsenal មុនពេល Emerick Aubameyang និង Bukayo Saka រកបានម្នាក់មួយគ្រាប់បន្ថែមទៀត។

ដោយឡែកក្រុមមាន់ខ្នាយមាស Spurs លេងបានល្អវិញនៅក្នុងតង់ទី២ ដោយខ្សែប្រយុទ្ធ Harry Kane ព្យាយាមស៊ុតសំដៅទីរបស់ Arsenal ប៉ុន្ដែត្រូវបានអ្នកចាំទី Aaron Ramsdale សង្គ្រោះបាន មុនពេល Son Heung-min រកបានមួយគ្រាប់វិញជូនក្រុមលោក Nuno៕

អានអត្ថបទបន្ទាប់៖ Allegri: កម្លាំងស្នូលតំបន់ប្រយុទ្ធពីររូបរបស់ Juventus មិនអាចជួយក្រុម ពេលប៉ះ Chelsea នៅ UCL

Paulo Dybala ទំនងជានឹងខកខានចូលរួមការប្រកួត UEFA Champions League ទល់នឹង Chelea បន្ទាប់ពីទទួលរងរបួស អំឡុងការប្រកួតទល់នឹង Sampdoria ស្របពេលអ្នកចាត់ការ Juventus លោក Massimiliano Allegri បានបញ្ជាក់ថា Alvaro Morata ក៏ត្រូវអវត្តមានដែរ។

Dybala បានជាប់ឈ្មោះជាប្រធានក្រុមក្នុងជម្រើសដំបូងនៃការប្រកួត Serie A កាលពីថ្ងៃអាទិត្យ ដោយរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមសេះបង្កង់ ដោយការស៊ុតបាល់យ៉ាងល្អ នៅនាទីទី១០នៃការប្រកួត។

ប៉ុន្ដែ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រូវបានប្ដូរចេញបន្ទាប់ពីមានរបួសសាច់ដុំ ដែលធ្វើឱ្យក្រុមលោក Allegri មានការខ្វះខាតកីឡាករតំបន់ប្រយុទ្ធ សម្រាប់ជំនួបនៅ Champions League ទល់នឹងក្រុមការពារជើងឯក Chelsea។

Dybala និង Morata នឹងធ្វើតេស្ដសុខភាពដើម្បីតាមដាន់ស្ថានភាពរបួស ដោយក្រុមគ្រូពេទ្យ នៅពេលដែលក្រុមទាំងមូលត្រលប់មកហ្វឹកហាត់នៅថ្ងៃចន្ទ ហើយមានការរំពឹងថារបួសរបស់ពួកគេ នឹងមិនធ្ងន់.ធ្ងរទៅចុះ ប៉ុន្ដែពួកគេនឹងខកខានការប្រកួតដ៏សំខាន់នៅពាក់កណ្ដាលសប្ដាហ៍នេះ៕

ប្រភព៖ Goal