Barcelona ទទួលបាន៣ពិន្ទុពី Levante ទោះមិនមានវត្តមានលោក Ronald Koeman ឈរបញ្ជា

Barcelona បានបន្ថយសម្ពាធមួយកម្រិតចំពោះអវត្តមានអ្នកចាត់ការ Ronald Koeman ដោយទទួលបានជ័យជម្នះលើ Levante ដោយលទ្ធផល ៣-០ ក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋាន Camp Nou។

Memphis Depay បានរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ ដោយបាល់ប៉េណាលទី បន្ទាប់ពីត្រូវបានកីឡាករ Nemanja Radoja បង្កកំហុសមកលើគេនៅក្នុងប្រអប់ មុនពេលខ្សែប្រយុទ្ធរួមជាតិហូឡង់ Luuk de Jong និងជាគ្រាប់បាល់ដំបូងរបស់គេ ក្រោយផ្លាស់ចេញពី Sevilla។

ដោយឡែក Ansu Fati ដែលបានប្ដូរចូល រកបានគ្រាប់ទី៣ សម្រាប់ការត្រលប់មកវិញរបស់គេ ក្រោយខកខានជាច្រើនខែ ដោយសារបញ្ហារបួស។ កីឡាករវ័យ១៨ឆ្នាំ បានពាក់អាវលេខ១០ របស់ Lionel Messi ក្នុងការបង្ហាញខ្លួនលើកដំបូង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានជោគជ័យក្នុងការវះកាត់។

បច្ចុប្បន្ន Barcelona បានរំកិលឡើងមកលេខ៥ ក្នុងតារាង La Liga និងមាន៥ពិន្ទុតាមពីក្រោមក្រុមកំពូលតារាង Real Madrid ប៉ុន្ដែពួកគេសល់មួយប្រកួតក្នុងដៃ។ Real Madrid ទើបបញ្ចប់លទ្ធផល ០-០ ទល់នឹង Villarreal កាលពីថ្ងៃសៅរ៍៕

អានអត្ថបទបន្ទាប់៖ Allegri: កម្លាំងស្នូលតំបន់ប្រយុទ្ធពីររូបរបស់ Juventus មិនអាចជួយក្រុម ពេលប៉ះ Chelsea នៅ UCL

Paulo Dybala ទំនងជានឹងខកខានចូលរួមការប្រកួត UEFA Champions League ទល់នឹង Chelea បន្ទាប់ពីទទួលរងរបួស អំឡុងការប្រកួតទល់នឹង Sampdoria ស្របពេលអ្នកចាត់ការ Juventus លោក Massimiliano Allegri បានបញ្ជាក់ថា Alvaro Morata ក៏ត្រូវអវត្តមានដែរ។

Dybala បានជាប់ឈ្មោះជាប្រធានក្រុមក្នុងជម្រើសដំបូងនៃការប្រកួត Serie A កាលពីថ្ងៃអាទិត្យ ដោយរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមសេះបង្កង់ ដោយការស៊ុតបាល់យ៉ាងល្អ នៅនាទីទី១០នៃការប្រកួត។

ប៉ុន្ដែ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រូវបានប្ដូរចេញបន្ទាប់ពីមានរបួសសាច់ដុំ ដែលធ្វើឱ្យក្រុមលោក Allegri មានការខ្វះខាតកីឡាករតំបន់ប្រយុទ្ធ សម្រាប់ជំនួបនៅ Champions League ទល់នឹងក្រុមការពារជើងឯក Chelsea។

Dybala និង Morata នឹងធ្វើតេស្ដសុខភាពដើម្បីតាមដាន់ស្ថានភាពរបួស ដោយក្រុមគ្រូពេទ្យ នៅពេលដែលក្រុមទាំងមូលត្រលប់មកហ្វឹកហាត់នៅថ្ងៃចន្ទ ហើយមានការរំពឹងថារបួសរបស់ពួកគេ នឹងមិនធ្ងន់.ធ្ងរទៅចុះ ប៉ុន្ដែពួកគេនឹងខកខានការប្រកួតដ៏សំខាន់នៅពាក់កណ្ដាលសប្ដាហ៍នេះ៕

ប្រភព៖ Goal