Pep ថាកូនក្រុមម្នាក់កំពុងរីករាយនៅ Man City តែអាចនឹងចាកចេញពីក្លិបនៅថ្ងៃណាមួយ

អ្នកចាត់ការ Pep Guardiola បានអះអាងថា Bernardo Silva មានភាពរីករាយនៅ Manchester City ប៉ុន្ដែលោកបានបង្ហើបតម្រុយថា ខ្សែបម្រើរូបនេះ អាចនឹងចាកចេញពីក្លិបនាពេលអនាគត។

កីឡាករជនជាតិព័រទុយហ្កាល់ ដែលនៅសល់កុងត្រា៤ឆ្នាំជាមួយ Man City មានការទំនាក់ទំនងផ្សាភ្ជាប់ទៅនឹងការចាកចេញពីទឹកដី Etihad អំឡុងការដោះដូរ ដោយមានមតិមួយចំនួនលើកឡើងថា ឱកាសក្នុងការចូលលេងរបស់គេ នឹងត្រូវបានរឹតត្បិត បន្ទាប់ពីក្លិបចាយ១០០លានផោននាំយក Jack Grealish មកចូលក្រុម។

ទោះយ៉ាងណាក្ដី Silva មានឱកាសជាប់ជម្រើសដំបូង៥លើកសម្រាប់ ៦ប្រកួតនៅ Premier League រដូវកាលនេះ ហើយកីឡាករវ័យ២៧ឆ្នាំ បានរកគ្រាប់បាល់ជ័យជម្នះ ១-០ ក្នុងការប្រកួតក្រៅដីទល់នឹង Leicester City កាលពីដើមខែកញ្ញា។

លោក Guardiola ដែលបានបញ្ជាក់ថាក្លិប មានការបើកចំហរឱ្យ SIlva ចាកចេញកាលពីខែសីហា បាននិយាយថា៖ “អ្វីទាំងអស់ដែលខ្ញុំចង់បានគឺ Bernardo សប្បាយចិត្ត នៅទីនេះ ឬទីណាផ្សេង។ អ្វីទាំងអស់ដែលខ្ញុំចង់បានគឺសុភមង្គលរបស់គេ ព្រោះគេជាមនុស្សម្នាក់ដែលស័ក្ដិសមទទួលបានភាពល្អបំផុត”។

“ប្រសិនបើទីបំផុត គេចង់ចាកចេញ ហើយសម្រេចចិត្តទៅ រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថា អ្នកណាម្នាក់ ឬក្លិបណាមួយដែលទទួលបាន Bernardo គឺពួកគេទទួលបានម្នាក់ក្នុងចំណោមកីឡាករល្អបំផុតលើលោក”៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ Allegri: កម្លាំងស្នូលតំបន់ប្រយុទ្ធពីររូបរបស់ Juventus មិនអាចជួយក្រុម ពេលប៉ះ Chelsea នៅ UCL

Paulo Dybala ទំនងជានឹងខកខានចូលរួមការប្រកួត UEFA Champions League ទល់នឹង Chelea បន្ទាប់ពីទទួលរងរបួស អំឡុងការប្រកួតទល់នឹង Sampdoria ស្របពេលអ្នកចាត់ការ Juventus លោក Massimiliano Allegri បានបញ្ជាក់ថា Alvaro Morata ក៏ត្រូវអវត្តមានដែរ។

Dybala បានជាប់ឈ្មោះជាប្រធានក្រុមក្នុងជម្រើសដំបូងនៃការប្រកួត Serie A កាលពីថ្ងៃអាទិត្យ ដោយរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមសេះបង្កង់ ដោយការស៊ុតបាល់យ៉ាងល្អ នៅនាទីទី១០នៃការប្រកួត។

ប៉ុន្ដែ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រូវបានប្ដូរចេញបន្ទាប់ពីមានរបួសសាច់ដុំ ដែលធ្វើឱ្យក្រុមលោក Allegri មានការខ្វះខាតកីឡាករតំបន់ប្រយុទ្ធ សម្រាប់ជំនួបនៅ Champions League ទល់នឹងក្រុមការពារជើងឯក Chelsea។

Dybala និង Morata នឹងធ្វើតេស្ដសុខភាពដើម្បីតាមដាន់ស្ថានភាពរបួស ដោយក្រុមគ្រូពេទ្យ នៅពេលដែលក្រុមទាំងមូលត្រលប់មកហ្វឹកហាត់នៅថ្ងៃចន្ទ ហើយមានការរំពឹងថារបួសរបស់ពួកគេ នឹងមិនធ្ងន់.ធ្ងរទៅចុះ ប៉ុន្ដែពួកគេនឹងខកខានការប្រកួតដ៏សំខាន់នៅពាក់កណ្ដាលសប្ដាហ៍នេះ៕

ប្រភព៖ Goal