Allegri: កម្លាំងស្នូលតំបន់ប្រយុទ្ធពីររូបរបស់ Juventus មិនអាចជួយក្រុម ពេលប៉ះ Chelsea នៅ UCL

Paulo Dybala ទំនងជានឹងខកខានចូលរួមការប្រកួត UEFA Champions League ទល់នឹង Chelea បន្ទាប់ពីទទួលរងរបួស អំឡុងការប្រកួតទល់នឹង Sampdoria ស្របពេលអ្នកចាត់ការ Juventus លោក Massimiliano Allegri បានបញ្ជាក់ថា Alvaro Morata ក៏ត្រូវអវត្តមានដែរ។

Dybala បានជាប់ឈ្មោះជាប្រធានក្រុមក្នុងជម្រើសដំបូងនៃការប្រកួត Serie A កាលពីថ្ងៃអាទិត្យ ដោយរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមសេះបង្កង់ ដោយការស៊ុតបាល់យ៉ាងល្អ នៅនាទីទី១០នៃការប្រកួត។

ប៉ុន្ដែ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រូវបានប្ដូរចេញបន្ទាប់ពីមានរបួសសាច់ដុំ ដែលធ្វើឱ្យក្រុមលោក Allegri មានការខ្វះខាតកីឡាករតំបន់ប្រយុទ្ធ សម្រាប់ជំនួបនៅ Champions League ទល់នឹងក្រុមការពារជើងឯក Chelsea។

Dybala និង Morata នឹងធ្វើតេស្ដសុខភាពដើម្បីតាមដាន់ស្ថានភាពរបួស ដោយក្រុមគ្រូពេទ្យ នៅពេលដែលក្រុមទាំងមូលត្រលប់មកហ្វឹកហាត់នៅថ្ងៃចន្ទ ហើយមានការរំពឹងថារបួសរបស់ពួកគេ នឹងមិនធ្ងន់.ធ្ងរទៅចុះ ប៉ុន្ដែពួកគេនឹងខកខានការប្រកួតដ៏សំខាន់នៅពាក់កណ្ដាលសប្ដាហ៍នេះ៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Ancelotti ថាបច្ចុប្បន្នគ្មាននរណាស័ក្តិសមឈ្នះពាន Ballon d’Or ដូចកីឡាកររូបនេះទេ

ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ Cristiano Ronaldo និង Lionel Messi គឺជាអ្នកគ្រងតំណែងជាម្ចាស់ពានរង្វាន់ Ballon d’Or ហើយមានតែខ្សែបម្រើ Luka Modric ម្នាក់ប៉ុណ្ណោះ ដែលអាចជ្រៀតខ្លួនចូលកាន់កាប់ពានរង្វាន់នេះបានមួយលើកផងដែរ ។

Cristiano Ronaldo , Lionel Messi 

តែទោះយ៉ាងណា អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ថ្មីៗនេះ បានបង្ហាញការគាំទ្ររបស់លោក ទៅលើខ្សែប្រយុទ្ធ Karim Benzema ថានឹងអាចមានឱកាសឈ្នះពានបុគ្គលដ៏ធំមួយនេះបាន បន្ទាប់ពីគេបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Real Madrid និងថែមទាំងអាចស៊ុតបញ្ចូលទីជាច្រើនគ្រាប់រួចមកហើយផងដែរ  ។

Carlo Ancelotti

មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីខាងលើ និយាយថា ៖ ” ចំពោះអ្វីដែលគាត់កំពុងធ្វើ និងអ្វីដែលគាត់បានធ្វើ គឺវាគ្រប់គ្រាន់ដែលអាចធ្វើឲ្យគាត់ស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ដ៏ធំមួយនេះបាន ” ។

Karim Benzema

លោកបន្តទៀតថា ៖ ” ខ្ញុំនិយាយដូចនេះ គឺមានន័យថា Karim ដល់ពេលដើម្បីឈ្នះវាហើយ ។ ខ្ញុំសង្ស័យថានេះជារដូវចុងក្រោយរបស់គាត់ ខណ:គាត់ប្រៀបបីដូចជាស្រាល្អអ៊ីចឹង អាយុកាន់តែច្រើនគាត់កាន់តែល្អ ” ៕

ប្រភព: Sportskeeda