Mourinho ប្រើលេសចាស់ បន្ទោសលីគថ្មី ក្រោយ Roma បាត់បង់ ៣ ពិន្ទុ ក្រោមថ្វីជើង Lazio

លោក Jose Mourinho ហាក់បង្ហាញភាពមិនសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុម Roma របស់លោក ប្រកួតចាញ់ក្រុមគូប្រជែងរួមទីក្រុង Lazio កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។

Jose Mourinho

ជាក់ស្តែង លោក Mourinho បានចូលកាន់តំណែងជាអ្នកចាត់ការក្រុមថ្មីរបស់ Roma នៅរដូវក្តៅនេះ និងបានដឹកនាំពួកគេទទួលជ័យជម្នះ ៤ លើកជាប់ៗគ្នា ពីការប្រកួតបើកឆាកក្នុងលីគ Serie A ៥ ប្រកួតចុងក្រោយ ។

Roma – Lazio

ប៉ុន្តែយ៉ាងណា​ ក៏ដោយអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះ បានរងបរាជ័យជាលើក ២ ក្នុងការកាន់កាប់តំណែងរបស់លោក នៅពេលដែលក្រុម Lazio បានទទួលជ័យជម្នះក្នុងលទ្ធផល ៣-២ នៅឯកីឡដ្ឋាន Stadio Olimpico ដែលធ្វើឲ្យលោក Mourinho មិនពេញចិត្តចំពោះលទ្ធផលមួយនេះឡើយ ។

មិនតែប៉ុណ្ណោះ ក្រោយចប់ការប្រកួត លោក Mourinho បានប្រាប់ DAZN ថា ៖ “ ពិជាគួរឲ្យសោកស្តាយ ការប្រកួតដ៏អស្ចារ្យមួយត្រូវបានបំផ្លាញដោយអាជ្ញាកណ្តាល និង VAR វាហាក់ដូចជាមានអ្វីដែលដំណើរការទៅមិនត្រឹមត្រូវទាល់តែសោះ នៅក្នុងការប្រកួតមួយនេះ ” ។

Roma – Lazio

លោកបន្ថែមទៀតថា ៖ ” ខ្ញុំគិតថាក្រុមរបស់ខ្ញុំគឺលេងបានល្អបំផុតនៅលើទីលាន នៅថ្ងៃនេះ។ យើងបានគ្រប់គ្រងបាល់ច្រើន ហើយយើងបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ Lazio ពួកគេបានទើបតែបានលេងវិញនៅចុងម៉ោងប៉ុណ្ណោះ ហើយដោយសារតែអាជ្ញាកណ្តាលបន្ធូរដៃឲ្យពួកគេ ទើបបានជាពួកគេអាចយកឈ្នះបានដូច្នេះ” ៕

ប្រភព: Mirror

អានអត្ថបទបន្ទាប់៖ Ancelotti ថាបច្ចុប្បន្នគ្មាននរណាស័ក្តិសមឈ្នះពាន Ballon d’Or ដូចកីឡាកររូបនេះទេ

ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ Cristiano Ronaldo និង Lionel Messi គឺជាអ្នកគ្រងតំណែងជាម្ចាស់ពានរង្វាន់ Ballon d’Or ហើយមានតែខ្សែបម្រើ Luka Modric ម្នាក់ប៉ុណ្ណោះ ដែលអាចជ្រៀតខ្លួនចូលកាន់កាប់ពានរង្វាន់នេះបានមួយលើកផងដែរ ។

Cristiano Ronaldo , Lionel Messi 

តែទោះយ៉ាងណា អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ថ្មីៗនេះ បានបង្ហាញការគាំទ្ររបស់លោក ទៅលើខ្សែប្រយុទ្ធ Karim Benzema ថានឹងអាចមានឱកាសឈ្នះពានបុគ្គលដ៏ធំមួយនេះបាន បន្ទាប់ពីគេបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Real Madrid និងថែមទាំងអាចស៊ុតបញ្ចូលទីជាច្រើនគ្រាប់រួចមកហើយផងដែរ  ។

Carlo Ancelotti

មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីខាងលើ និយាយថា ៖ ” ចំពោះអ្វីដែលគាត់កំពុងធ្វើ និងអ្វីដែលគាត់បានធ្វើ គឺវាគ្រប់គ្រាន់ដែលអាចធ្វើឲ្យគាត់ស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ដ៏ធំមួយនេះបាន ” ។

Karim Benzema

លោកបន្តទៀតថា ៖ ” ខ្ញុំនិយាយដូចនេះ គឺមានន័យថា Karim ដល់ពេលដើម្បីឈ្នះវាហើយ ។ ខ្ញុំសង្ស័យថានេះជារដូវចុងក្រោយរបស់គាត់ ខណ:គាត់ប្រៀបបីដូចជាស្រាល្អអ៊ីចឹង អាយុកាន់តែច្រើនគាត់កាន់តែល្អ ” ៕

ប្រភព: Sportskeeda