ខ្ញីចាស់ Agbonlahor ថា Man Utd ល្មមដល់ពេលដកលោក Solskjaer ហើយជំនួសដោយគ្រូបង្វឹកម្នាក់នេះវិញ

អតីតជើងចាស់លោក Gabriel Agbonlahor បានជំរុញឱ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមបិសាចក្រហម Manchester United បណ្តេញគ្រូបង្វឹកបច្ចុប្បន្នលោក Ole Gunnar Solskjaer ចេញ ហើយដាក់ជំនួសវិញ ដោយអតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Antonio Conte បន្ទាប់ពីពួកគេចាញ់ក្រុម Aston Villa ដោយលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍ ។

Ole Gunnar Solskjaer ​

ជាក់ស្តែង ក្រុមបិសាចក្រហម បានបរាជ័យលើកដំបូង នៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ក្រោមថ្វីជើងរបស់ Aston Villa នៅកីឡដ្ឋាន Old Trafford ខណ: Bruno Fernandes បានភ្លាត់ស៊ុតបាល់ប៉េណាល់ទីមិនចូល នាំឲ្យក្រុមបិសាចក្រហមមិនអាចយក ១ ពិន្ទុនៅចុងម៉ោងបាន ។

Ole Gunnar Solskjaer , Bruno Fernandes

យ៉ាងណា លោក Agbonlahor ជឿជាក់ថា Man Utd គួរដល់ពេលត្រូវស្វែងរកអ្នកមកជំនួសតំណែងលោក Solskjaer ហើយ ជាមួយលោក Conte ជាជម្រើសដ៏ល្អបំផុត បន្ទាប់ពីគាត់ធ្លាប់បានឈ្នះ Premier League នៅ Stamford Bridge និងពានរង្វាន់ Serie A ជាមួយ Inter Milan កាលពីរដូវកាលមុន ។

Antonio Conte

មិនតែប៉ុណ្ណោះ លោកនិយាយប្រាប់ Talksport ថា ៖ ” ប្រសិនបើខ្ញុំជាក្រុម Manchester United ខ្ញុំនឹងធ្វើដូច Chelsea ព្រោះពួកគេបានបណ្តេញលោក Lampard ដែលជាវីរបុរសក្លិបចេញ ហើយនាំយកលោក Tuchel ជំនួសវិញ ឥឡូវមើលចុះមានរឿងអ្វីកើតឡើង ។ បច្ចុប្បន្ន Man United ត្រូវតែយក Ole ចេញ ហើយថ្នាក់ដឹកនាំរបស់ក្លិបគួរតែពិចារណានាំយកលោក Conte មកវិញ ដែលគាត់នឹងអាចទាញយកសមត្ថភាពពីក្រុមកីឡាករ Man Utd ទាំងនោះបាន ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ទោះមាន Lukaku ហើយ តែ Chelsea នៅចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មកអមជើងម្នាក់ទៀត រដូវកាលក្រោយ

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងមានគម្រោងចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលថ្មីមកបន្ថែមទៀត នៅរដូវក្តៅឆ្នាំក្រោយនេះ បើទោះបីជាបានចំណាយប្រាក់ ៩៧,៥ លានផោន ដើម្បីចុះហត្ថលេខាជាមួយកីឡាករ Romelu Lukaku ក្នុអំឡុងទីផ្សារដោះដូរ នាពេលថ្មីៗកន្លងទៅក៏ដោយ ។

Romelu Lukaku 

ជាក់ស្តែង ក្រុមតោខៀវបាននាំយក Lukaku ត្រលប់មកទឹកដី Stamford Bridge វិញពី Inter Milan ហើយខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនភ្លាមៗ ជាមួយនឹងការរកគ្រាប់បាល់បញ្ចូលទី ៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៦ លើក សម្រាប់ក្រុមរបស់លោក Thomas Tuchel នៅរដូវកាលនេះ ។

Romelu Lukaku

ប៉ុន្តែ យោងតាមប្រភព័ត៌មានពី Fichajes បានឲ្យដឹងថាក្រុមតោខៀវ Chelsea នៅតែមានបំណងចង់ចុះហត្ថលេខាខ្សែប្រយុទ្ធកណ្តលថ្មីមួយទៀត មកធ្វើជាដៃគូរបស់ Lukaku ស្របពេលពួកគេក៏នឹងត្រូវលក់ចេញ ខ្សែប្រយុទ្ធនៅក្នុងក្រុមបច្ចុប្បន្នម្នាក់វិញផងដែរ ។

Erling Braut Haaland

ប្រភពខាងលើអះអាងទៀតថាក្រុម Chelsea កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាជាមួយកីឡាករ Erling Braut Haaland នៅរដូវក្តៅឆ្នាំ ខណ:ពេលដែលតម្លៃផ្តាច់កុងត្រា ដែលមាននៅក្នុងកិច្ចសន្យារបស់ខ្សែប្រយុទ្ធក្រុម Borussia Dortmund រូបនេះ នឹងត្រូវចាប់ផ្តើមដំណើរការ នៅពេលនោះផងដែរ ។

Erling Braut Haaland

យ៉ាងណាក៏ដោយក្រុមរបស់លោក Tuchel អាចនឹងជួយប្រទះភាពលំបាក ដោយសារតែនឹងត្រូវប្រកួតប្រជែងជាមួយក្រុមធំៗផ្សេងទៀត ដូចជា Real Madrid, Man City និង Manchester United ដើម្បីធានាបានការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិន័រវែស ៕​

ប្រភព: Sportsmole