ទោះមាន Lukaku ហើយ តែ Chelsea នៅចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មកអមជើងម្នាក់ទៀត រដូវកាលក្រោយ

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងមានគម្រោងចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលថ្មីមកបន្ថែមទៀត នៅរដូវក្តៅឆ្នាំក្រោយនេះ បើទោះបីជាបានចំណាយប្រាក់ ៩៧,៥ លានផោន ដើម្បីចុះហត្ថលេខាជាមួយកីឡាករ Romelu Lukaku ក្នុអំឡុងទីផ្សារដោះដូរ នាពេលថ្មីៗកន្លងទៅក៏ដោយ ។

Romelu Lukaku 

ជាក់ស្តែង ក្រុមតោខៀវបាននាំយក Lukaku ត្រលប់មកទឹកដី Stamford Bridge វិញពី Inter Milan ហើយខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនភ្លាមៗ ជាមួយនឹងការរកគ្រាប់បាល់បញ្ចូលទី ៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៦ លើក សម្រាប់ក្រុមរបស់លោក Thomas Tuchel នៅរដូវកាលនេះ ។

Romelu Lukaku

ប៉ុន្តែ យោងតាមប្រភព័ត៌មានពី Fichajes បានឲ្យដឹងថាក្រុមតោខៀវ Chelsea នៅតែមានបំណងចង់ចុះហត្ថលេខាខ្សែប្រយុទ្ធកណ្តលថ្មីមួយទៀត មកធ្វើជាដៃគូរបស់ Lukaku ស្របពេលពួកគេក៏នឹងត្រូវលក់ចេញ ខ្សែប្រយុទ្ធនៅក្នុងក្រុមបច្ចុប្បន្នម្នាក់វិញផងដែរ ។

Erling Braut Haaland

ប្រភពខាងលើអះអាងទៀតថាក្រុម Chelsea កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាជាមួយកីឡាករ Erling Braut Haaland នៅរដូវក្តៅឆ្នាំ ខណ:ពេលដែលតម្លៃផ្តាច់កុងត្រា ដែលមាននៅក្នុងកិច្ចសន្យារបស់ខ្សែប្រយុទ្ធក្រុម Borussia Dortmund រូបនេះ នឹងត្រូវចាប់ផ្តើមដំណើរការ នៅពេលនោះផងដែរ ។

Erling Braut Haaland

យ៉ាងណាក៏ដោយក្រុមរបស់លោក Tuchel អាចនឹងជួយប្រទះភាពលំបាក ដោយសារតែនឹងត្រូវប្រកួតប្រជែងជាមួយក្រុមធំៗផ្សេងទៀត ដូចជា Real Madrid, Man City និង Manchester United ដើម្បីធានាបានការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិន័រវែស ៕​

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ កីឡាករ១០រូប បង្ហាញខ្លួននៅ UCL ច្រើនបំផុត ខណៈ Messi ឈរនៅលេខ៤

ដើម្បីអាចមានឱកាសចូលរួមការប្រកួត Champions League ឱ្យបានច្រើនប្រកួត កីឡាករម្នាក់ៗត្រូវតែមានសមត្ថភាពពិសេស ដែលជាទំនុកចិត្តសម្រាប់គ្រូបង្វឹក ដាក់ពួកគេចូលរួមការប្រកួតពានរង្វាន់ដ៏ធំមួយសម្រាប់ក្លិបអឺរ៉ុបមួយនេះ។

កីឡាករដែលបង្ហាញខ្លួនក្នុងការប្រកួតនៅ UCL ចាប់ពី១០០ប្រកួតឡើង មានមិនច្រើននាក់ទេ ដោយទាល់តែកីឡាករទាំងនោះ មានភាពខ្លាំងក្លាទាំងកាយសម្បទា និង ទេពកោសល្យបូករួមជាមួយគ្នា។

ដូច្នេះតើកីឡាករណាខ្លះ ដែលបានបង្ហាញខ្លួនក្នុងការប្រកួតនៅ Champions League ច្រើនបំផុត?

១. Cristiano Ronaldo / ១៧៧ប្រកួត

១. Iker Casillas / ១៧៧ប្រកួត

៣. Xavi / ១៥១ប្រកួត

៤. Lionel Messi / ១៥០ប្រកួត

៥. Raul / ១៤២ប្រកួត

៦. Ryan Giggs / ១៤១ប្រកួត

៧. Karim Benzema / ១៣១ប្រកួត

៨. Andres Iniesta / ១៣០ប្រកួត

៩. Sergio Ramos / ១២៩ប្រកួត

១០. Thomas Muller / ១២៥ប្រកួត