ក្រោយយកឈ្នះ Spurs , Aubameyang ថាចង់ឲ្យកូនៗរបស់ខ្លួន ដើរតាមគន្លងរបស់មិត្តរួមក្រុមម្នាក់នេះ

កីឡាករ Pierre-Emerick Aubameyang បានក្លាយជាផ្នែកដ៏សំខាន់មួយ នៅក្នុងជ័យជម្នះដោយលទ្ធផល ៣-១ របស់ក្រុម Arsenal ទៅលើ Tottenham Hotspur នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីយប់មិញ ។

Pierre-Emerick Aubameyang

មិនតែប៉ុណ្ណោះ កីឡាករវ័យក្មេង Smith Rowe និង Bukayo Saka ក៏បានចូលរួមចំណែករកគ្រាប់បាល់ ក៏ដូចជា Assist នៅក្នុងការប្រកួត Derby មួយនេះផងដែរ ខណ:អ្នកទាំងពីរសុទ្ធសឹងតែបានឆ្លងកាត់ថ្នាលយុវជន Hale End របស់ក្លិប មុនពេលអាចវិឌ្ឍនខ្លួនមកលេងនៅឈុតធំ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Mikel Ateta ។​

Arsenal

យ៉ាងណា បន្ទាប់ពីបញ្ចប់ការប្រកួត Aubameyang បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះកីឡាករវ័យក្មេង ២ រូបនេះ ដោយខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងនិយាយទៀតថាគេចង់កូនៗរបស់ខ្លួន ដើរតាមគន្លងរបស់ពួកគេ ហើយចាប់ផ្តើមអាជីពនៅក្នុងថ្នាលយុវជនរបស់ក្លិបនេះដែរ ។

លើសពីនេះ Aubameyang បាននិយាយថា ៖ “ Arsenal អាចមានមោទនភាពចំពោះក្មេងប្រុសទាំងនេះ [Emile Smith Rowe និង Bukayo Saka] ពីព្រោះពួកគេជាកីឡាករដ៏អស្ចារ្យ ហើយពិតជាធ្វើបានល្អខ្លាំងមែនទែន ” ។

Emile Smith Rowe

គេបន្ថែមទៀតថា ៖ ” ខ្ញុំនឹងសប្បាយចិត្តខ្លាំង បើកកូនៗរបស់ខ្ញុំអាចចូលរួមជាមួយថ្នាល Hale End របស់ក្លិប ហើយប្រហែលជាថ្ងៃណាមួយ ពួកគេអាចនឹងដូចជា Smith Rowe ”  ៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ កីឡាករ១០រូប បង្ហាញខ្លួននៅ UCL ច្រើនបំផុត ខណៈ Messi ឈរនៅលេខ៤

ដើម្បីអាចមានឱកាសចូលរួមការប្រកួត Champions League ឱ្យបានច្រើនប្រកួត កីឡាករម្នាក់ៗត្រូវតែមានសមត្ថភាពពិសេស ដែលជាទំនុកចិត្តសម្រាប់គ្រូបង្វឹក ដាក់ពួកគេចូលរួមការប្រកួតពានរង្វាន់ដ៏ធំមួយសម្រាប់ក្លិបអឺរ៉ុបមួយនេះ។

កីឡាករដែលបង្ហាញខ្លួនក្នុងការប្រកួតនៅ UCL ចាប់ពី១០០ប្រកួតឡើង មានមិនច្រើននាក់ទេ ដោយទាល់តែកីឡាករទាំងនោះ មានភាពខ្លាំងក្លាទាំងកាយសម្បទា និង ទេពកោសល្យបូករួមជាមួយគ្នា។

ដូច្នេះតើកីឡាករណាខ្លះ ដែលបានបង្ហាញខ្លួនក្នុងការប្រកួតនៅ Champions League ច្រើនបំផុត?

១. Cristiano Ronaldo / ១៧៧ប្រកួត

១. Iker Casillas / ១៧៧ប្រកួត

៣. Xavi / ១៥១ប្រកួត

៤. Lionel Messi / ១៥០ប្រកួត

៥. Raul / ១៤២ប្រកួត

៦. Ryan Giggs / ១៤១ប្រកួត

៧. Karim Benzema / ១៣១ប្រកួត

៨. Andres Iniesta / ១៣០ប្រកួត

៩. Sergio Ramos / ១២៩ប្រកួត

១០. Thomas Muller / ១២៥ប្រកួត