គ្រូធំជម្រើសជាតិកម្ពុជា បង្ហាញចំណាប់អារម្មណ៍មុនប៉ះកោះហ្គាំយប់នេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជម្រុះ AFC Asian Cup ទល់នឹងកោះហ្គាំ នារាត្រីថ្ងៃសៅរ៍នេះ នៅទឹកដីកណ្ដាលក្នុងប្រទេសបារ៉ែន ក្រោយធ្វើដំណើរមកហ្វឹកហាត់ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មុនការប្រកួតមកដល់ គ្រូបង្គោលក្រុមគោព្រៃកម្ពុជាលោក Ryu Hirose បានបង្ហាញចំណាប់អារម្មណ៍របស់លោក មុនការប្រកួតដ៏សំខាន់មួយនេះឈានចូលមកដល់ ដោយរំពឹងថាក្រុមរបស់លោក ទទួលបានលទ្ធផលល្អ និងអាចឈានទៅវគ្គបន្ទាប់។

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

លោក Hirose បាននិយាយថា៖ “ជាបឋម យើងពិតជាអរគុណដល់សហព័ន្ធបាល់ទាត់អាស៊ី សមាគមបាល់ទាត់បារ៉ែន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលសម្របសម្រួល ក្នុងការរៀបចំការប្រកួតនេះ ក្នុងអំឡុងវិបត្តិកូវីដ-១៩។”

“ដូចសព្វដង យើងតែងតែប្រឹងប្រែងអស់ពីសមត្ថភាពរាល់ការប្រកួត ហើយលើកនេះគឺដូចគ្នា យើងត្រូវការជ័យជម្នះដើម្បីឆ្លងទៅជុំបន្ទាប់។ យើងរំពឹងថា នឹងទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតយប់នេះ”។

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សូមបញ្ជាក់ថា ការប្រកួតនឹងធ្វើឡើងនារាត្រីនេះ វេលាម៉ោង ១២៖៣០នាទីយប់ នៅកីឡដ្ឋាន Khalifa Sport City ហើយមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Smart Axiata៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា