គ្រូធំក្រុមហ្គាំ ថានឹងធ្វើឱ្យបានល្អបំផុត នៅជើងទី២ជាមួយកម្ពុជាដើម្បីឆ្លងទៅវគ្គបន្ទាប់

ក្រុមបាល់ទាត់ជម្រើសជាតិកោះហ្គាំ នឹងប្រើឱកាសចុងក្រោយរបស់ពួកគេ ដើម្បីបង្កើតក្ដីសង្ឃឹមឡើងទៅកាន់ជុំបន្ទាប់នៃការប្រកួតវគ្គជម្រុះ AFC Asian Cup ក្រោយបរាជ័យទល់នឹងកម្ពុជាកាលពីជើងទី១ ដោយលទ្ធផល ០-១។

គ្រូបង្គោលក្រុមជម្រើសជាតិកោះហ្គាំលោក Sang Hoon Kim បាននិយាយថា៖ “វាជាលទ្ធផលដ៏គួរឱ្យខកចិត្ត ប៉ុន្ដែយើងមានពេលពីរបីថ្ងៃដើម្បីថ្លឹងថ្លែងទម្រង់លេង ពីការប្រកួតដំបូង ហើយត្រៀមខ្លួនសម្រាប់លទ្ធផលល្អនៅប្រកួតបន្ទាប់។ យើងមានកីឡាករមួយចំនួន ដែលបានបង្ហាញខ្លួនលើកដំបូងសម្រាប់ហ្គាំ កាលពីប្រកួតថ្ងៃសៅរ៍ ហើយពួកគេមានឥទ្ធិពលខ្លាំងនៅលើទីលាន”។

លោក Kim បានបន្ថែមថាលោកមានក្ដីរីករាយ ជាមួយនឹងការរីកចម្រើន ជារួមនៅក្នុងក្រុមរបស់លោក ហើយនឹងធ្វើឱ្យបានល្អសម្រាប់ឱកាសចុងក្រោយដែលក្រុមលោកអាចបង្កើតបាន និងរក្សាការលេងបានល្អពេញ៩០នាទី។

ក្រុមហ្គាំ នឹងលេងតទល់ជាមួយក្រុមគោព្រៃកម្ពុជា ក្នុងជំនួបជើងទី២នៃវគ្គជម្រុះ playoff AFC Asian Cup នារាត្រីនេះ វេលាម៉ោង ៧៖០០នាទីល្ងាចនៅបារ៉ែន ត្រូវនឹងម៉ោង១១៖០០នាទីយប់នៅកម្ពុជា។

អានអត្ថបទបន្ទាប់៖ អតីត​កីឡាករ Man Utd ម្នាក់ និយាយ​ចំៗ​ថា វត្តមាន Sancho ជា​ដើមចម​នាំ​ឲ្យ​ខ្លួន​ចាកចេញ

ជា​ការ​ពិត រៀងរាល់​ការ​ផ្ទេរ​មក​ដល់​នូវ​កីឡាករ​ថ្មី សម្រាប់​កីឡាករ​ចាស់​ដែល​លេង​នៅ​តំណែង​ជាន់​គ្នា​នោះ ភាគ​ច្រើន​គឺ​មើល​ឃើញ​នូវ​ផ្លូវ​ចាកចេញ ឬ​ខ្លះ​ទៅ​ក៏​ស៊ូ​បន្ត​នៅ​ប្រជែង ព្រោះ​គិត​ថា​សមត្ថភាព​របស់​ពួក​គេ​មាន អាច​បន្ត​ជាប់​ជម្រើស​ដំបូង​បាន។

Facundo Pellistri

យ៉ាង​ណា​សម្រាប់​ករណី​របស់​យុវជន Facundo Pellistri គឺ​ផ្សេង ដែល​គេ​ប៊ិះ​តែ​នឹង​ទទួល​បាន​ឱកាស​មក​ប្រជែង​ពេញលេញ​នៅ​តំណែង​ស្លាប​ឲ្យ Man Utd ហើយ តែ​ចុង​ក្រោយ​គេ​ជ្រើសរើស​ផ្លូវ​បែក​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​បណ្តោះ​អាសន្ន​ទៅ​កាន់​ក្លឹប Alaves នៅ​ឯ​ប្រទេស​អេស្ប៉ាញ ក្រោយ​ឃើញ Jadon Sancho មក​ដល់។

Facundo Pellistri
Sancho

នាំ​ឲ្យ​ស្គាល់​បន្តិច កីឡាករ​អ៊ុយរុយហ្គាយ​ខាង​លើ​ត្រូវ​បាន​ក្លឹប Penarol លក់​ឲ្យ Man Utd កាល​ពី​ខែ​តុលា ឆ្នាំ ២០២០ ហើយ​បន្ត​ខ្ចី​ជើង​ចុះ​ឡើង​ដល់​ទៅ ២ លើក​ឲ្យ​ក្លឹប Alaves។ វ័យ​របស់​គេ​ទើប​តែ ១៩ ឆ្នាំ​ប៉ុណ្ណោះ តែ​ Role ដែល​គេ​លេង​គឺ​ជាន់​គ្នា​នឹង Role របស់ Mason Greenwood ក៏​ដូច​ជា Jadon Sancho។

ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ Pellistri ថា៖ “ដើម​ឡើយ​ខ្ញុំ​មាន​អារម្មណ៍​រឹងមាំ​នៅ​ជម្រើស​ដំបូង​ហើយ ជា​ពិសេស​ក្រោយ​ខ្ញុំ​រក​បាន​គ្រាប់​បាល់​នៅ​ជំនួប​ទល់ Derby ហើយ​វា​ជា​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ដ៏​ពិបា.ក​មួយ”។

លោក​បន្ត៖ “តែ​យ៉ាង​ណា​ពេល​កីឡាករ​ថ្មី​មក​ដល់ ដែល​ជា Sancho នៅ​តំណែង​របស់​ខ្ញុំ ខ្ញុំ​ក៏​គិត​ថា វា​គួរ​តែ​ជា​ការ​ជ្រើសរើស​ល្អ​ជាង​ក្នុង​ការ​ទៅ​ខ្ចី​ជើង​ម្តង​ទៀត ព្រោះ​អី​សម្រាប់​កីឡាករ​រឿង​ដ៏​ល្អ​បំផុត គឺ​អាច​លេង​គ្រប់គ្រាន់ ហើយ​សម្រាប់​កីឡាករ​វ័យ​ក្មេង បទពិសោធន៍​នេះ​គឺ​សំខាន់​ណាស់”៕

ប្រភព៖ AF