កីឡាករជម្រើសជាតិកម្ពុជា៦នាក់ ឆ្លងកូវីដ១៩ ទើបមិនបានលេងជើងទី២ទល់នឹងកោះហ្គាំ

វាជារឿងដ៏គួរឱ្យងឿងឆ្ងល់នៅពេលដែល ឃើញជម្រើស១១នាក់ដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជើងទី២ទល់នឹងកោះហ្គាំ ដោយបាត់សមាជិកសំខាន់ៗជាច្រើនរូប។

គេសង្កេតឃើញថា កីឡាករភាគច្រើននៅក្នុងជម្រើសនេះ សុទ្ធសឹងតែជាយុវជនក្រោម២៣ឆ្នាំ ដែលមានអ្នកខ្លះគិតថា គ្រូបង្វឹកជម្រើសជាតិចង់ផ្ដល់ឱកាសឱ្យពួកគេបានលេងមុនចូលរួមប្រកួតនៅប្រទេសជប៉ុន។

ទោះយ៉ាងណាក្ដី ការពិតត្រូវបានទម្លាយនៅក្នុងការផ្សាយផ្ទាល់របស់ទំព័រហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ពីមូលហេតុនោះគឺ ដោយសារមានកីឡាករ៦រូប បានឆ្លងកូវីដ១៩។

តាមការបញ្ជាក់ក្នុងការផ្សាយផ្ទាល់នោះ លោកឈូក ពិសិដ្ឋ បានប្រកាសថាកីឡាករ៦រូបនោះមានដូចជា គួច សុកុម្ភៈ សឿយ វិសាល សារ៉េត គ្រីយ៉ា កែវ សុខសិលា ចាន់ វឌ្ឍនាកា អ៊ាន ពិសី៕

អានអត្ថបទបន្ទាប់៖ គ្រូធំនៅ PL ម្នាក់ថា មិនចាប់អារម្មណ៍ទៅដឹកនាំនៅ Newcastle ជំនួស Steve Bruce ទេ

អ្នកចាត់ការ Leicester City លោក Brendan Rodgers មិនមានការចាប់អារម្មណ៍ ក្នុងការកាន់តំណែងនេះនៅក្លិប Newcastle United នោះទេ ទោះបីជាលោកស្ថិតនៅក្នុងចំណោមបេក្ខភាពដែលមានភាគរយខ្ពស់បំផុតក៏ដោយ។

តាមការរាយការណ៍ពីអ៊ីតាលី បានអះអាងកាលពីល្ងាចថ្ងៃពុធថា អ្នកចាត់ការក្រុមកញ្រ្ជោងខៀវ ជាជម្រើសជួរមុខ ដើម្បីមកដឹកនាំក្រុមសារិកាព្រៃ។

ប៉ុន្ដែពេលនេះ ការផ្ទេររវាងក្លិបនៅ Premier League នឹងមិនអាចកើតមាននោះទេ បើតាមការបញ្ជាក់ដោយលោក Rodgers។

បន្ទាប់ពីការមកកាន់កាប់របស់ម្ចាស់ក្លិបថ្មី ដោយក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត មានការរាយការណ៍ពាក់ព័ន្ធនឹងការបណ្ដេញលោក Steve Bruce ចេញពីតំណែង ហើយមានចចាមអារ៉ាមទាក់ទងនឹងគ្រូបង្វឹកល្បីៗជាច្រើនរូប ថានឹងមកដឹកនាំជំនួស។

ប៉ុន្ដែតាមការអះអាងរបស់អ្នកសារព័ត៌មាន John Percy របស់ Telegraph ដែលបានសរសេរលើគណនី Twitter ថា៖ “Bendan Rodgers នឹងមិនចាកចេញពី LCFC សម្រាប់ Newcastle ឡើយ ប្រសិនបើឬនៅពេលដែល Steve Bruce ត្រូវបានបណ្ដេញពីតំណែង។ មិនមានការចាប់អារម្មណ៍លើការងារនេះ ហើយមានការប្ដេជ្ញាពេញលេញសម្រាប់ Leicester”៕

ប្រភព៖ talkSPORT