Man City និង Liverpool មើល​ឃើញ កីឡាករ​ជំនាញ​កាត់​បាល់​វែង​មួយ​រូប​ដូច​គ្នា

ក្លឹប​មេឃ​ខៀវ Man City និង​ហង្ស​ក្រហម Liverpool នៅ​ពេល​ចុង​ក្រោយ លឺ​ដំណឹង​ថា ប៉ះ​គ្នា​ទៀត​ហើយ​លើ​ទីផ្សារ​ដោះដូរ ដោយ​បាន​សម្លឹង​ឃើញ​កីឡាករ​នៅ​ក្លឹប Real Madrid នៃ​ក្របខ័ណ្ឌ La Liga ដូច​គ្នា។

Pep/Klopp
Kroos

នោះ​គឺ​ខ្សែ​បម្រើ​ជំនាញ​កាត់​បាល់​វែង​សញ្ជាតិ​អាល្លឺម៉ង់ Toni Kroos ដែល​បុរស​វ័យ ៣១ ឆ្នាំ នៅ​រដូវ​កាល ២០២១/២២ គេ​មិន​សូវ​បាន​លេង​ជាប់​លាប់​ជាមួយ Real ទេ ក្រោយ​ជួប​បញ្ហា​របួ.ស ហើយ​ជឿ​ថា​ពេល​ទៅ​មុខ ក៏​ទំនង​ជា​មិន​សូវ​បាន​លោក Carlo Ancelotti ជ្រើសរើស​មក​ប្រើប្រាស់​ដែរ។

ទន្ទឹម​នឹង​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ក៏​នាំ​ឲ្យ​ក្លឹប​នៅ​អង់គ្លេស​ទាំង​ពីរ ឆ្លៀត​ឱកាស​នេះ​ចាប់​អារម្មណ៍​មក​លើ Kroos បើ​ទោះ​បី​វ័យ​របស់​គេ​រាង​ជ្រេ​បន្តិច តែ​ជឿ​ថា គុណភាព​គឺ​នៅ​តែ​មាន ហើយ​សក្តិសម​នឹង​ការ​លេង​នៅ​លីគ​ពោរពេញ​ដោយ​ភាព​ប្រកួតប្រជែង។

យ៉ាង​ណា​យើង​មិន​ច្បាស់​នោះ​ទេ​ថា សាមី​ខ្លួន​ ក៏​ដូច​ជា​ភាគី​ក្លឹប​អាណាព្យាបាល​ព្រម​លក់ Kroos ចេញ​ឬ​អត់ តែ​តាម​ដឹង​គឺ​ខាង Liverpool កំពុង​ចង់​បាន​ខ្លាំង ព្រោះ​ជា​តម្រូវ​ការ​មក​បំពេញ​ចន្លោះ Georginio Wijnaldum ដែល​បាន​ចាកចេញ។

Kroos

រំឭក​ថា Kroos រក​បាន​ ២២ គ្រាប់​និង Assist ៨០ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣២៣ ប្រកួត​សរុប​ឲ្យ Los Blancos។ គេ​ក៏​បាន​លើក​ពាន La Liga ២ លើក​និង Champions League ៣ លើក​ផង​ដែរ រាប់​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ រៀង​មក៕

ប្រភព៖ El Nacional