Chelsea ចង់​ត​កុងត្រា​ថ្មី លែង​ឲ្យ​ក្លឹប​ណា​ប៉ះ​ម្នាក់​នេះ​បាន ក្រោយ​ឃើញ​យប់​មិញ​លេង​ល្អ​ពេក

ក្លឹប​តោ​ខៀវ Chelsea បាន​បង្ហាញ​ទម្រង់​លេង​ដ៏​មិន​គួរ​ឲ្យ​ជឿ បន្ទាប់​ពី​អាច​យក​ឈ្នះ​ក្រោម​លទ្ធផល ៧-០ ទៅ​លើ​ក្លឹប​ចាប​ស្រុក Norwich City កាល​ពី​យប់​មិញ។ ចំណែក​គ្រាប់​បាល់​ទាំង​អស់ ក៏​បាន​កើត​ចេញ​ពី​ថ្វី​ជើង​របស់​យុវជន​វ័យ ២២ ឆ្នាំ Mason Mount ៣ គ្រាប់​ម្នាក់​ឯង​ផង​ដែរ។

Mount

បន្ទាប់​ពី​ចប់​ការ​ប្រកួត​ជុំ​ទី ៩ បើ​តាម​របាយការណ៍​ពី​អ្នក​សារព័ត៌មាន លោក Fabrizio Romano ក៏​បាន​ចុះ​ផ្សាយ​ថា ដ្បិត​បើ​សុពលភាព​កុងត្រា​របស់ Mount ត្រូវ​ផុត​នៅ ៣ ឆ្នាំ​ទៀត តែ​ក្លឹប​ម្ចាស់ដី Stamford Bridge បាន​គិតគូរ​ហើយ​អំពី​ការ​ចង់​បន្ត​កុងត្រា​ថ្មី​បន្ត​ទៅ​ទៀត​សម្រាប់​គេ ពោល​គឺ​ចង់​បន្ថែម​រយៈ​ពេល​យូរ ដែល​ធានា​ថា​នឹង​គ្មាន​ក្លឹប​ណា​អាច​ចូល​មក​ចរចា​បាន។

ប្រភព​សង្កត់​ធ្ងន់ ក្រៅ​ពី Mount ក្លឹប​ដឹកនាំ​ដោយ​សេដ្ឋី​រុស្ស៊ី​ខាង​លើ ក៏​ចង់​ចរចា​កុងត្រា Antonio Rudiger ម្នាក់​ទៀត​ដែរ ហើយ​ចង់​ឲ្យ​សម្រេច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ មុន​ឈាន​ចូល​រដូវ​ក្តៅ ឆ្នាំ ២០២២។

Mount
Mount

គួរ​បញ្ជាក់​ថា Mount ជា​យុវជន​ដែល​ហ្វឹកហាត់​នៅ Chelsea តាំង​ពី​ឆ្នាំ ២០០៥ ហើយ​បាន​អភិវឌ្ឍ​ខ្លួន ដល់​ទទួល​បាន​ឱកាស​មក​ចូលរួម​នៅ​ឈុត​ធំ នា​ខែ​សីហា ឆ្នាំ ២០១៩។ ក្នុង​នាម​ជា Playmaker ម្នាក់ គេ​បង្ហាញ​ខ្លួន​សរុប ១១៨ ប្រកួត រក​បាន ២០ គ្រាប់​និង Assist ១៧ លើក​ហើយ៕

ប្រភព៖ Fabrizio Romano