Gabriel ថា​កីឡាករ United រូប​នេះ ចាក់​ខ្សែ​ជាមួយ Ronaldo ពេក ទើប​ធ្វើ​ឲ្យ​ក្រុម​ធ្លាក់​ទម្រង់​លេង

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Aston Villa លោក Gabriel Agbonlahor បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ពី​អ្វី​ដែល​ក្លឹប Man Utd ត្រូវ​មាន​ការ​ផ្លាស់ប្តូរ ព្រោះ​លោក​បាន​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​លើ​ទីលាន​ហើយ ជា​ពិសេស​ក្រោយ​ចប់​ការ​ប្រកួត​ដែល United លេង​ចាញ់ Leicester កន្លង​ទៅ។

Ronaldo

លោក​យល់​ឃើញ​ថា Bruno Fernandes ដែល​លេង​តំណែង​បម្រើ​ ហាក់​ចាក់​ខ្សែ​ទៅ Cristiano Ronaldo ពេក ពោល​គឺ​ឲ្យ​តែ​ជាប់​បាល់​នឹង​ជើង សម្លឹង​មើល​តែ Ronaldo មុន​គេ ហេតុ​នេះ​ហើយ​ពេល​ខ្លះ​ចង្វាក់​នៃ​ការ​លេង ដែល​មើល​ទៅ​រៀង​លំអៀង វា​ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល​បាត់បង់​ការ​លេង​ជា​ក្រុម។

ប្រាប់ Football Insider លោក Agbonlahor ពន្យល់​ថា៖ “Ronaldo ពុំ​បាន​បង្ហាញ​ឥទ្ធិពល​ដល់​អ្នក​រាល់​គ្នា​នោះ​ទេ ខ្ញុំ​មើល​មិន​ឃើញ Man Utd អាច​ឈ្នះ​ពាន​ដោយ​មាន Ronaldo ឡើយ មិន​ថា​តែ​ពាន Premier League ឬ Champions League”។

Gabriel Agbonlahor
Ronaldo

លោក​បន្ថែម​ថា៖ “Ronaldo គាត់​ជា​កីឡាករ​លេង​អ.ន់​បំផុត​កាល​ប៉ះ Leicester គាត់​លេង​អត់​រត់ អត់​ដាក់​សម្ពា.ធ អត់​បាន​បង្កើត​ឥទ្ធិពល​អ្វី​ទាំង​អស់​ដល់​ការ​ប្រកួត​ទាំង​មូល គាត់​គ្រាន់​តែ​ឈរ​លើក​ដៃ ចាំ​ឲ្យ​គេ​កាត់​បាល់​ឲ្យ ហើយ​ Rashford និង Greenwood ក៏​ដល់​ពេល​ពួក​គេ​គិត​ដែរ ថា​ជា​ពេលវេលា​របស់​ពួក​គេ ក្នុង​ការ​ក្លាយ​ជា​បុគ្គល​សំខាន់​ក្នុង​ក្រុម”។

Bruno/Ronaldo

“ដោយឡែក​យើង​ទៅ​មើល Fernandes ឲ្យ​តែ​ពេល​បាន​បាល់​នៅ​នឹង​ជើង គឺ​តែងតែ​សម្លឹង​មើល Ronaldo ដូច្នេះ​ហេតុផល​នេះ វា​អាច​បណ្តាល​ឲ្យ​ក្រុម​លេង​ដោយ​មិន​ចុះ​សម្រុង​គ្នា ដូច្នេះ​ជួន​កាល ការ​ដែល​នាំ​យក​កីឡាករ​មួយ​រូប​ត្រលប់​ចូល​ក្រុម​វិញ វា​មិន​សុទ្ធ​តែ​អាច​បាន​ផល​ដូច​ការ​រំពឹង​ទុក​ទាំង​អស់​ទេ”៕

ប្រភព៖ Football Insider