ជើង​ចាស់ Paul Ince ​ថា Ole គួរ​ទៅ​ប្រាប់ Ronaldo កុំ​ឲ្យ​បន្ត​លេង​ចរិត​បែប​នេះ​ទៀត

អតីត​វីរបុរស​ជើង​ចាស់​លោក Paul Ince បាន​បង្ហាញ​ការ​យល់​ឃើញ ពី​អ្វី​ដែល Cristiano Ronaldo កំពុង​ធ្វើ​ខុស​នៅ​ពេល​នេះ ដ្បិត​បើ​គេ​ទទួល​បាន​ការ​សាទរ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ជាមួយ​ការ​វិល​ត្រលប់​មក Man Utd ជា​ថ្មី​ក៏​ដោយ។

Ole/Ronaldo/Ince

Ronaldo ដែល​រក​បាន ៦ គ្រាប់​នៅ ៩ ប្រកួត​សរុប និង​ជា Top Scorer របស់​ក្លឹប Man Utd ត្រូវ​បាន​លោក Ince ថា គេ​កំពុង​លេង​ចរិត​ដូច​ជា​អ្នក​ដឹកនាំ​ក្លឹប​ទាំង​មូល ដែល​ធំ​ជាង​តំណែង​របស់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ទៅ​ទៀត។

ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ លោក Ince និយាយ៖ “ការ​ដែល​យើង​ចុះ​ហត្ថលេខា​យក Ronaldo វា​មាន​រឿង ២ ដែល​អាច​កើត​ឡើង មួយ​ជា​សុបិន​ដ៏​ល្អ​ពេញ​មួយ​រដូវ​កាល និង​មួយ​ទៀត​ជា​សុបិន​ដ៏​អាក្រ.ក់​ដែល​វា​មិន​គួរ​កើត​ឡើង”។

Ronaldo/Ince
Ole/Ronaldo

លោក​បន្ត​ថា៖ “បន្ទាប់​ពី ២-៣ ប្រកួត ដែល​គេ​រក​បាន​គ្រាប់​បាល់ គឺ​គេ​គិត​ថា​ល្អ តែ​ក្រោយ​ការ​រក​គ្រាប់​បាល់​ចាប់​ខក.ខាន ក៏​យើង​ដឹង​ច្បាស់​ហើយ​ពី​ចរិត Cristiano Ronaldo ដោយ​គេ​នៅ​តែ​ជា Cristiano Ronaldo ដែល​តែងតែ​ចង់​ឈ្នះ និង​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់”។

“Ole គួរ​តែ​ផ្តល់​ការ​ណែនាំ​ទៅ​កាន់ Ronaldo ឲ្យ​គេ​ដឹង​ថា ខ្លួន​ជា​អ្នក​ដឹកនាំ​នៅ​ទី​នោះ ខ្លួន​ជា​មេ ជា​អ្នក​សម្រេច​ចិត្ត​គ្រប់​យ៉ាង​ទាំង​អស់ ពេល​ខ្លះ​មើល​ទៅ Ronaldo ការ​ត្រលប់​មក​វិញ​របស់​គេ គេ​ធ្វើ​ខ្លួន​ដូច​ជា​អ្នក​ដឹកនាំ​ក្លឹប​ទាំង​មូល​អ៊ីចឹង”៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ មិនធម្មតា! Man Utd ក្លាយជាក្លិបធំទី ៧ ដែលកំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំងលើតារាឆ្នើមនៅ PL រូបនេះ

ក្លិប Leicester City ត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវធ្វើការធ្ងន់ ដើម្បីអាចរក្សាទុកកីឡាករ Youri Tielemans ឲ្យស្នាក់នៅក្លិបបន្តទៀត នេះក៏ដោយសារតែកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅកីឡដ្ឋាន King Power នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣ ខាងមុខ ចំពេលកំពុងមានក្លិបធំៗជាច្រើន កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងផងដែរ ។

Youri Tielemans 

ជាក់ស្តែង នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អ៊ីតាលី Calciomercato ដែល​បាន​អះអាង​ថា​ខ្សែ​បម្រើ​សញ្ជាតិប៊ែលហ្ស៊ិករូប​នេះ ​ត្រូវ​បាន​ក្រុម​កំពូល​ៗ​ចំនួន ៧ កំពុងប្រជែងគ្នា ដើម្បីទទួលបាការចុះហត្ថលេខាមួយនេះ ​ រួម​ទាំងក្លិប Manchester United របស់គ្រូបង្វឹក លោក Ole Gunnar Solskjaer ផង​ដែរ។

Youri Tielemans

យ៉ាងណាបិសាចក្រហម មិនមែនជាក្លិបតែមួយ ដែលកំពុងស្វែងរកជម្រើសខ្សែបម្រើថ្មីដែលមានសមត្ថភាព ដើម្បីនាំចូលក្រុមនោះទេ ប៉ុន្តែវាត្រូវបានគេយល់ទៀតថា ក្លិបធំៗផ្សេងទៀតដូចជា Juventus, Bayern Munich, Real Madrid, Atletico Madrid និងក្លិបនៅ PL ដូចជា Chelsea និង Liverpool ក៏បានចូលរួមដណ្តើមយក Tielemans ដែរ ។

Youri Tielemans

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចូលរួមជាមួយក្រុម Leicester City ពី Monaco ក្នុងឆ្នាំ ២០១៩ មក Tielemans បានហាក់ទទួលបានភាពលេចធ្លោយ៉ាងខ្លាំង ដោយរូបគេថែមទាំងបានស៊ុតបញ្ចូលទី ដើម្បីជួយក្រុមរបស់ខ្លួន យកឈ្នះទៅលើ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុនថែមទៀតផង ៕

ប្រភព: Caughtoffside