(វីដេអូ) ចង្វាក់​លឿន​នោះ​លឿន! យុវជន​វ័យ ១៨ ឆ្នាំ​របស់ Dortmund កិប​ខ្សែ​ការពារ​ ៣ រូប​បញ្ចប់​ទី​យ៉ាង​ស្អាត

ក្លឹប​ Borussia Dortmund កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​យក​ឈ្នះ​ម្ចាស់ដី Arminia ក្រោម​លទ្ធផល ១-៣ ហើយ​ក្នុង​ចំណោម​នោះ ក៏​មាន​គ្រាប់​បាល់​របស់​យុវជន Jude Bellingham មួយ​គ្រាប់​ផង​ដែរ​នៅ​នាទី ៧២។

Bellingham
Bellingham

វា​ជា​គ្រាប់​បាល់​ដែល​ផ្ទុះ​ការ​សាទរ​ខ្លាំង​ ជា​ពិសេស​អ្នក​គាំទ្រ​នៅ​លីគ Bundesliga ផ្ទាល់ ក្រោយ​ពី​យុវជន​វ័យ ១៨ ឆ្នាំ បាន​អូស​បាល់​ចុះ​ឡើង កិប​អស់​ចង្កេះ​ខ្សែ​ការពារ ៣ រូប​ហើយ​ស៊ុត​ផុត​ដៃ​អ្នកចាំទី​យ៉ាង​ស្អាត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា Bellingham បាន​ក្លាយ​ជា​ចំណែក​សំខាន់ ក្រោយ​ Jadon Sancho ចាកចេញ​ទៅ ហើយ​គេ​រាប់​បាន​ជា​ដៃ​គូ​ដ៏​សក្តិសម​របស់ Erling Haaland នៅ​ពេល​បច្ចុប្បន្ន។ ស្ថិតិ​នា​រដូវ​កាល ២០២១/២២ សម្រាប់​កីឡាករ​អង់គ្លេស គេ​បង្ហាញ​ខ្លួន​សរុប ១៤ ប្រកួត រក​បាន ៣ គ្រាប់​និង Assist ៧ លើក៕

ប្រភព៖ Twitter