McManaman បង្ហាញភាពជឿជាក់ថាទម្រង់របស់ Felix អាចនឹងស័ក្តិសមជាមួយក្លិបធំនៅ PL មួយនេះបំផុត

ជើងចាស់លោក Steve McManaman បានជំរុញឱ្យគ្រូបង្វឹក លោក Jurgen Klopp និងក្លិបហង្សក្រហម Liverpool ពិចារណាលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្គាល់ កីឡាករ Joao Felix ពីក្រុម Atletico Madrid ។

Steve McManaman

ជាក់ស្តែង អតីតខ្សែបម្រើ Liverpool និង Real Madrid រូបនេះ ជឿជាក់ថាក្រុមរបស់លោក Klopp នឹងទទួលបានលទ្ធផលល្អបំផុត ពី Felix ស្របពេលកីឡាករវ័យក្មេងរូបនេះ ហាក់ដូចជាមិនទទួលបានភាពលេចធ្លោអ្វីនោះឡើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Diego Simeone ។

Joao Felix

យ៉ាងណា ដោយថ្លែងនៅបទសម្ភាសមួយ ក្នុងពេលថ្មីនេះ លោក McManaman បានចោទជាសំណួរថា តើរចនាប័ទ្មនៃកីឡាបាល់ទាត់ ដែលកំពុងដឹកនាំដោយលោក Simeone គឺអាចទាញយកទម្រង់លេងដ៏ល្អបំផុតពីខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះបានឬយ៉ាងណា ។

មិនតែប៉ុណ្ណោះ បានបន្តទៀតថា ៖ ” Felix គឺជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូប ក្នុងចំណោមកីឡាករឆ្នើមៗនៅអ៊ឺរ៉ុប ហើយគាត់ត្រូវបានគេលើកយកមកនិយាយច្រើនអំពីការក្លាយជាកីឡាករកំពូលនៅពេលអនាគត។ ប៉ុន្តែបច្ចុប្បន្នគាត់ហាក់ដូចជាពិបាកក្នុងការស្វែងរកទម្រង់លេងដ៏ល្អបំផុត នៅក្នុងប្រទេសអេស្ប៉ាញ”។

Joao Felix

“ខ្ញុំ​គិត​ថា​មិន​និយាយ​ថា​ទម្រង់​លេង​របស់​ Liverpool នឹង​ស័ក្តិសម​នឹង​គាត់​ល្អ​ជាង​ក្លឹប​ Atlético Madrid នោះទេ។ ប៉ុន្តែវា​អាចងាយ​ស្រួលជាង ។ Atlético Madrid មិនអាចយកបានភាពខ្លាំងរបស់គាត់ទេ ស្របពេល Liverpool ប្រហែលជាអាចធ្វើបាន ” ៕

ប្រភព: SI

អានអត្ថបទបន្ទាប់៖ មិនធម្មតា! Man Utd ក្លាយជាក្លិបធំទី ៧ ដែលកំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំងលើតារាឆ្នើមនៅ PL រូបនេះ

ក្លិប Leicester City ត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវធ្វើការធ្ងន់ ដើម្បីអាចរក្សាទុកកីឡាករ Youri Tielemans ឲ្យស្នាក់នៅក្លិបបន្តទៀត នេះក៏ដោយសារតែកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅកីឡដ្ឋាន King Power នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣ ខាងមុខ ចំពេលកំពុងមានក្លិបធំៗជាច្រើន កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងផងដែរ ។

Youri Tielemans 

ជាក់ស្តែង នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អ៊ីតាលី Calciomercato ដែល​បាន​អះអាង​ថា​ខ្សែ​បម្រើ​សញ្ជាតិប៊ែលហ្ស៊ិករូប​នេះ ​ត្រូវ​បាន​ក្រុម​កំពូល​ៗ​ចំនួន ៧ កំពុងប្រជែងគ្នា ដើម្បីទទួលបាការចុះហត្ថលេខាមួយនេះ ​ រួម​ទាំងក្លិប Manchester United របស់គ្រូបង្វឹក លោក Ole Gunnar Solskjaer ផង​ដែរ។

Youri Tielemans

យ៉ាងណាបិសាចក្រហម មិនមែនជាក្លិបតែមួយ ដែលកំពុងស្វែងរកជម្រើសខ្សែបម្រើថ្មីដែលមានសមត្ថភាព ដើម្បីនាំចូលក្រុមនោះទេ ប៉ុន្តែវាត្រូវបានគេយល់ទៀតថា ក្លិបធំៗផ្សេងទៀតដូចជា Juventus, Bayern Munich, Real Madrid, Atletico Madrid និងក្លិបនៅ PL ដូចជា Chelsea និង Liverpool ក៏បានចូលរួមដណ្តើមយក Tielemans ដែរ ។

Youri Tielemans

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចូលរួមជាមួយក្រុម Leicester City ពី Monaco ក្នុងឆ្នាំ ២០១៩ មក Tielemans បានហាក់ទទួលបានភាពលេចធ្លោយ៉ាងខ្លាំង ដោយរូបគេថែមទាំងបានស៊ុតបញ្ចូលទី ដើម្បីជួយក្រុមរបស់ខ្លួន យកឈ្នះទៅលើ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុនថែមទៀតផង ៕

ប្រភព: Caughtoffside