មិនធម្មតា! Man Utd ក្លាយជាក្លិបធំទី ៧ ដែលកំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំងលើតារាឆ្នើមនៅ PL រូបនេះ

ក្លិប Leicester City ត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវធ្វើការធ្ងន់ ដើម្បីអាចរក្សាទុកកីឡាករ Youri Tielemans ឲ្យស្នាក់នៅក្លិបបន្តទៀត នេះក៏ដោយសារតែកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅកីឡដ្ឋាន King Power នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣ ខាងមុខ ចំពេលកំពុងមានក្លិបធំៗជាច្រើន កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងផងដែរ ។

Youri Tielemans 

ជាក់ស្តែង នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អ៊ីតាលី Calciomercato ដែល​បាន​អះអាង​ថា​ខ្សែ​បម្រើ​សញ្ជាតិប៊ែលហ្ស៊ិករូប​នេះ ​ត្រូវ​បាន​ក្រុម​កំពូល​ៗ​ចំនួន ៧ កំពុងប្រជែងគ្នា ដើម្បីទទួលបាការចុះហត្ថលេខាមួយនេះ ​ រួម​ទាំងក្លិប Manchester United របស់គ្រូបង្វឹក លោក Ole Gunnar Solskjaer ផង​ដែរ។

Youri Tielemans

យ៉ាងណាបិសាចក្រហម មិនមែនជាក្លិបតែមួយ ដែលកំពុងស្វែងរកជម្រើសខ្សែបម្រើថ្មីដែលមានសមត្ថភាព ដើម្បីនាំចូលក្រុមនោះទេ ប៉ុន្តែវាត្រូវបានគេយល់ទៀតថា ក្លិបធំៗផ្សេងទៀតដូចជា Juventus, Bayern Munich, Real Madrid, Atletico Madrid និងក្លិបនៅ PL ដូចជា Chelsea និង Liverpool ក៏បានចូលរួមដណ្តើមយក Tielemans ដែរ ។

Youri Tielemans

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចូលរួមជាមួយក្រុម Leicester City ពី Monaco ក្នុងឆ្នាំ ២០១៩ មក Tielemans បានហាក់ទទួលបានភាពលេចធ្លោយ៉ាងខ្លាំង ដោយរូបគេថែមទាំងបានស៊ុតបញ្ចូលទី ដើម្បីជួយក្រុមរបស់ខ្លួន យកឈ្នះទៅលើ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុនថែមទៀតផង ៕

ប្រភព: Caughtoffside

អានអត្ថបទបន្ទាប់៖ [វីដេអូ] មកមើលគ្រាប់បាល់៥គ្រាប់ ដែល Liverpool លត់ Man Utd ផុយៗដល់ក្នុងផ្ទះ

Mohamed Salah រកបានហេតទ្រីគក្នុងការប្រកួតដែល Liverpool យកឈ្នះ Manchester United ដោយលទ្ធផលយ៉ាងហូរហៀរ ០-៥ ដល់ក្នុងផ្ទះ ក្នុងក្របខណ្ឌកំពូលអង់គ្លេស​ Premier League។

គ្រាប់បាល់៤គ្រាប់ក្នុងចំណោមគ្រាប់បាល់សរុបដែល Liverpool រកបានគឺនៅក្នុងតង់ទី១ ស្របពេលតំបន់ការពាររបស់ក្រុមលោក Ole Gunnar Solskajer ធ្វើការមិនបានល្អទើបរបូតគ្រាប់បាល់ផ្ទួនៗបែបនេះ។

ខ្សែបម្រើ Naby Keita ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រហមហង្សក្រហម ពីការបញ្ជូនបាល់ដោយខ្សែប្រយុទ្ធ Mohamed Salah ក្រោយចាប់ផ្ដើមការប្រកួតបាន៥នាទី មុនពេល Diogo Jota រកបានមួយគ្រាប់បន្ថែមទៀត។

បន្ទាប់មក Salah រកបានពីរគ្រាប់បន្ថែមឱ្យក្រុមលោក Jurgen Klopp ក្នុងតង់ទី១ មុនពេលរកបានមួយគ្រាប់ទៀត បង្គ្រប់ហេតទ្រីគក្រោយចាប់ផ្ដើមតង់ទី២បាន៥នាទី ខណៈគ្រាប់បាល់វាយបករបស់ក្រុមបិសាចក្រហម ដែលរកបានដោយ Cristiano Ronaldo ត្រូវបានលុបចោលវិញ ក្រោយអាជ្ញាកណ្ដាលពិនិត្យ VAR។

អ្វីដែលកាន់តែពិបាកទៀតនោះសម្រាប់ Man Utd គឺ ខ្សែបម្រើ Paul Pogba ដែលប្ដូរចូលក្នុងដើមតង់ទី២ ទទួលបានកាតក្រហម ក្រោយបង្កកំហុសលើខ្សែបម្រើ Keita ក្រោយចូលលេងលើទីលានបាន១៥នាទី៕