ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ត្រូវការយ៉ាងតិចមួយពិន្ទុពីការប្រកួតចុងក្រោយនៃវគ្គជម្រុះ AFC U23 Asian Cup ទល់នឹងមីយ៉ាន់ម៉ា ដើម្បីអាចធានាកៅអីឆ្លងទៅលេងនៅជុំចុងក្រោយបាន។
បន្ទាប់ពីទទួលបានជ័យជម្នះដូចគ្នាក្នុងពូល I ក្រុមវៀតណាម និងមីយ៉ាន់ម៉ា មានពិន្ទុស្មើគ្នាលើកំពូលតារាងដោយមាន៣ពិន្ទុដូចគ្នា ដោយពួកគេទាំងពីរក្រុមបានយកឈ្នះតៃវ៉ាន់។
ក្រុមជើងខ្លាំងនៅអាស៊ីអាគ្នេយ៍ទាំងពីរនេះ នឹងត្រូវជួបប្រកួតតទល់គ្នា ក្នុងការប្រកួតនាថ្ងៃអង្គារនេះ ដើម្បីប្រជែងតំណែងកំពូលតារាងនៃពូល I។
ប្រសិនបើក្រុមទាំងពីរស្មើគ្នានៅក្នុងពេល៩០នាទី នឹងមានការស៊ុតបាល់ប៉េណាល់ទីដើម្បីសម្រេចក្រុមដែលជាអ្នកឈ្នះ។
ប៉ុន្ដែបើទោះបីជាវៀតណាមចាញ់ការស៊ុតប៉េណាល់ទី ប៉ុន្ដែពួកគេអាចនឹងបញ្ចប់ការប្រកួតក្នុងនាមជាក្រុមលេខ២ល្អបំផុត និងមានឱកាសឆ្លងទៅជុំចុងក្រោយបានផងដែរ។
ទោះយ៉ាងណាក្ដី លទ្ធផលចុងក្រោយនឹងត្រូវសម្រេចក្នុងការប្រកួតនារសៀលម៉ោង៤៖០០ រសៀលនេះ នៅតៃវ៉ាន់៕
ប្រភព៖ VN Express
អានអត្ថបទបន្ទាប់៖ Ferdinand ថាមានតែម្នាក់នេះទេ អាចមកផ្លាស់ប្តូរជោគវាសនា Spurs បន្តពី Nuno
លោក Nuno Espirito ត្រូវបានក្លឹប Tottenham Hotspur ប្រកាសដកតំណែងអ្នកចាត់ការ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ ហើយលើកចុងក្រោយគឺបានចាញ់ ០-៣ ក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើងរបស់ក្រុមកំពុងទទួលរងសម្ពាធ Man Utd។
មកទល់ពេលនេះ កៀកនឹងប្រកួតចុងសប្តាហ៍នៅ PL ត្រលប់មកដល់ទៀតហើយនោះ ខាងក្លឹប Spurs ក៏មិនទាន់ប្រកាសនៅឡើយ អំពីអ្នកចាត់ការថ្មីដែលត្រូវចូលមកដឹកនាំជំនួស។ តែយ៉ាងណាតាមការយល់ឃើញរបស់អតីតជើងចាស់លោក Rio Ferdinand គឺមើលឃើញរួចជាស្រេចហើយ ដោយលោកជឿថា Antonio Conte គឺសក្តិសមបំផុត។
អតីតកីឡាករនៅ Man Utd និយាយប្រាប់ប៉ុស្តិ៍កម្មវិធី FIVE បែបនេះថា៖ “Spurs ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់ Liverpool នៅ UCL មក គឺខ្ញុំមើលពួកគេលេង មិនមានស្ថិរភាពនិងទំនុកចិត្តណាមួយសោះឡើយ ពួកគេដូចបានដើរថយក្រោយយ៉ាងខ្លាំង”។
លោកបន្ត៖ “អ្នកមើលទៅស្ថានភាពរបស់ Spurs បើសួរថា តើនរណាក្នុងលោកនេះ ដែលអាចចូលមកផ្លាស់ប្តូរជោគវាសនាក្លឹបមួយនេះបាន គឺខ្ញុំថាមានតែ Conte ទេ គាត់ជាអ្នកចាត់ការដែលមានច្បាប់វិន័យច្បាស់លាស់ គាត់មិនចេះរញ៉េ.រញ៉ៃទេ ហើយគាត់បង្រៀនមនុស្សឲ្យខិតខំធ្វើការ ទាំងនេះជាអ្វីដែលខ្ញុំគិតថា Spurs ត្រូវការ”៕
ប្រភព៖ FIVE