Floyd៖ “កីឡាករ Chelsea ម្នាក់​នេះ ក្រអឺត.ក្រទម​លេង​មើល​ស្រាល​កីឡាករ Man Utd ណាស់​យប់មិញ”

ក្រោយ​ចប់​ការ​ប្រកួត ដែល​ក្រុម​ម្ចាស់ផ្ទះ​តោ​ខៀវ Chelsea បញ្ចប់​លទ្ធផល ១-១ ទល់​ក្រុម​ភ្ញៀវ​បិសាច​ក្រហម Man Utd ​ក្រឡេក​មក​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​លោក Jimmy Floyd Hasselbaink បាន​និយាយ​ដល់​ឈ្មោះ​កូន​ក្រុម​លោក Thomas Tuchel ដែល​ថា​មាន​ភាព​ក្រអឺត.ក្រទម លេង​ហាក់​មើល​ស្រាល​កីឡាករ​ក្រុម​គូ​ប្រជែង។

Jimmy Floyd Hasselbaink

នោះ​គឺ​សំដៅ​ទៅ​ខ្សែ​បម្រើ​ការពារ Jorginho ដែល​បុរស​សញ្ជាតិ​អ៊ីតាលី ជា​អ្នក​ធ្វើ​ឲ្យ​ខូច​បាល់ បង្ក​កំហុស​ឲ្យ Man Utd អាច​រក​បាន​គ្រាប់​បាល់​នាំ​មុខ តាម​រយៈ​ការ​បញ្ចប់​ទី​ពី Jadon Sancho។ ក្រោយ​កាត់​បាល់​វែង​ចេញ​ពី Bruno Fernandnes មក​ដល់ Jorginho គេ​ទទួល​យក​បាល់​លើ​មិន​បាន​ល្អ ហើយ​បណ្តោយ​ឲ្យ Jadon Sancho ឆ.ក់​យក​បាន និង​រត់​អម​ខ្សែ​ជាមួយ Marcus Rashford ដាច់​អស់​កីឡាករ Chelsea ហើយ​បញ្ចប់​ទី​ផុត​ដៃ Edouard Mendy ស្រួលៗ។

Jorginho
Man Utd-Chelsea

យ៉ាង​ណា​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​តោ​ខៀវ លោក Floyd Hasselbaink បាន​និយាយ​ថា៖ “Jorginho គេ​គួរ​តែ​តែត​បាល់​ហ្នឹង ឬ​តែត​វា​ទៅ​ក្រោយ​ឲ្យ​ដល់​អ្នកចាំទី​តែ​ម្តង មិន​គួរ​ចាប់​យក​ឱកាស​មក​ទម្លាក់​បាល់​ធ្វើ​ធម្មតា​អ៊ីចឹង​ទេ នេះ​ជា​ចរិត​ក្រអឺត.ក្រទម មើល​ស្រាល​ដាក់​ក្រុម​គូ​ប្រជែង​ហើយ”។

Jorginho

លោក​បន្ត៖ “ហើយ​សំខាន់ Jorginho ក៏​គេ​ត្រូវ​ដឹង​ខ្លួន​ឯង​ច្បាស់​ដែរ ថា​គេ​ល្អ​បច្ចេកទេស​មែនពិត តែ​ល្បឿន​គេ​មិន​អាច​ប្រជែង Sancho បាន​ទេ អ៊ីចឹង​រត់​តាម​បាល់​មក​វិញ​មិន​ទាន់​ឡើយ ដូច្នេះ​មិន​គួរ​ប្រ.ថុយ​របៀប​ហ្នឹង​ទេ”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ គ្រូធំ Real Madrid បង្ហើបថាកូនក្រុមម្នាក់ត្រូវបានធានាតំណែងលើទីលាន ទោះមាន Mbappe ក្នុងក្រុម

បន្ទាប់ពីបានផ្ដល់សម្ភាសន៍ដល់ Corriere dello Sport លោក Carlo Ancelotti ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានផងដែរ នៅក្នុងសន្និសីទកាលពីថ្ងៃសៅរ៍។ លោកបានលើកមកនិយាយពីការប្រកួត La Liga នៅចុងសប្ដាហ៍នេះទល់នឹង Sevilla ព្រមទាំងរឿងផ្សេងៗមួយចំនួនទៀត។

ក្នុងចំណោមរឿងដែលលោក Ancelotti និយាយក្នុងសម្ភាសន៍ ក៏មានផងដែរជុំវិញក្ដីរំពឹងនៃការចូលរួមពីខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe មកកាន់ទឹកដី Santiago Bernabeu។

អតីតអ្នកចាត់ការ Bayern Munich រូបនេះ ត្រូវបានសួរពីតំណែងក្នុងជម្រើស១១នាក់របស់ Vinicius Junior នៅពេលដែល Mbappe មកចូលរួមក្រុម។

លោក Ancelotti បានឆ្លើយថា៖ “Vinicius គឺជាកីឡាករដែលត្រូវលេងនៅស្លាបខាងឆ្វេង។ គេនឹងបន្ដលេងនៅស្លាបខាងឆ្វេង មិនខ្វល់ថា គេមានមិត្តរួមក្រុមណាខ្លះនោះទេ”។

សូមបញ្ជាក់ថា Real Madrid បានចាប់ផ្ដើមរដូវកាលជាមួយនឹងលទ្ធផលល្អ ដោយកំពុងគ្រងតំណែងជាក្រុមកំពូលតារាងនៅ La Liga ហើយពួកគេជាក្រុមអេស្ប៉ាញតែមួយគត់នៅពេលនេះ ដែលធានាកៅអីវគ្គ១៦ក្រុមចុងក្រោយនៅ Champions League៕