តារាឆ្នើម Barca ម្នាក់ ហាក់បើកចិត្តចង់ទៅលេងនៅ PL ក្រោយមិនសូវមានឱកាស ក្រោមលោក Xavi

យោងតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថាកីឡាករ Philippe Coutinho នឹងបើកចំហរឱកាស ក្នុងការវិលទៅកាន់ក្របខ័ណ្ឌ Premier League វិញនៅឆ្នាំក្រោយ ដោយរូបគេបានទទួលស្គាល់ថាវាមានភាពពិបាកខ្លាំង ក្នុងការប្រជែងយកតំណែងលេងទៀងទាត់នៅក្នុងក្រុម Barcerlona ។

Barcerlona 

ហើយស្របជាមួយគ្នានេះ ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការនាំយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រលប់មកកាន់ទឹកដីអង់គ្លេសសាជាថ្មី នៅក្នុងទីផ្សារដោះដូរ នាខែមករាខាងមុខ ។

Barcerlona

រំលឹកផងដែរថា Coutinho បានចូលរួមជាមួយ Barcelona ក្នុងឆ្នាំ ២០១៨ ពី Liverpool ក្នុងតម្លៃខ្លួន ១៤២ លានផោន តែទោះ​ជា​យ៉ាង​ណា កីឡាកររូបនេះ បាន​បរាជ័យ​ក្នុងការបង្ហាញភាពលេចធ្លោសម្រាប់ក្លិប ដោយបានរកគ្រាប់បាល់បញ្ចូលទីត្រឹមតែ ២៥ គ្រាប់ និងបញ្ជូន ១៤ លើក ក្នុងការបង្ហាញខ្លួន ១០៣ សម្រាប់ក្រុម Barcelona នៅគ្រប់ការប្រកួតទាំងអស់ ។

Barcerlona

ដោយឡែកសម្រាប់ក្រុម Barcelona ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ក៏​ចង់​ទទួលបានកម្រៃមកវិញ ពីការលក់ Coutinho ផងដែរ ស្របពេលខ្សែបម្រើរូបនេះផ្ទាល់ក៏ហាក់ចាប់អារម្មណ៍ជាមួយនឹងការវិលត្រលប់ មកកាន់ក្របខ័ណ្ឌ Premier League ជាងលីគដទៃទៀត ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ ជើងចាស់ Cascarino កំពុងទទូចឲ្យលោក Klopp យកតារាឆ្នើមម្នាក់នេះ ទៅជំនួសកន្លែងរបស់ Firmino

Liverpool នៅតែបន្តសម្រុករកគ្រាប់បាល់នៅរដូវកាលនេះ ខណ:ពួកគេបានក្លាយជាក្រុមមានគ្រាប់បញ្ចូលទីបានច្រើនជាងគេនៅ Premier League ដោយសារតែការរួមចំណែកពីសំណាក់កីឡាករ Mohamed Salah, Sadio Mane និង Diogo Jota  ។

យ៉ាងណាក៏ដោយ ថ្មីៗនេះជើងចាស់លោក Tony Cascarino បាននិយាយថាវាហាក់ដល់ពេលហើយ ដែល Jota គួរតែត្រូវបានដាក់ឲ្យលេងជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Roberto Firmino បន្ទាប់ពីបានមើលឃើញការបង្ហាញសមត្ថភាពដ៏ល្អរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គល់ ជាពិសេសដោយបានស៊ុតបញ្ចូលទី ២ គ្រាប់ទៅលើក្រុម Southampton ក្នុងជ័យជម្នះដោយលទ្ធផល ៤-០ កាលពីពេលថ្មីកន្លងទៅ ។

Diogo Jota

មិនតែប៉ុណ្ណោះ លោក Cascarino បានប្រាប់សារព័ត៌មាន Weekend Sports Breakfast ថា ៖ “Firmino គឺជាកីឡាករប្រភេទផ្សេងគ្នា ហើយគាត់ធ្វើបានយ៉ាងល្អសម្រាប់ Liverpool ។ គាត់ពិតជាអស្ចារ្យសម្រាប់ Liverpool ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ ប៉ុន្តែស្ថិតិរបស់គាត់កាលពីឆ្នាំមុនគឺរៀងអន់បន្តិច ” ។

Firmino
Diogo Jota

លោកបន្តទៀតថា ៖ ” Jota ហាក់ដូចជាអាចស៊ុតបញ្ចូលទីបានល្អជាង Firmino ប្រសិនបើគាត់ចូលទៅជំនួសកន្លែងនេះ ។ ខ្ញុំច្បាស់ណាស់ថា Jota នឹងមានស្ថិតិគ្រាប់បាល់លើ Firmino ” ៕

ប្រភព: Talksport