មិនមែន Man Utd តែ Sancho សារភាពថាតាមពិតទៅ គេជាអ្នកគាំទ្រដ៏ធំរបស់ក្លិបនៅ PL មួយនេះ

កីឡាករ Jadon Sancho បានក្លាយជាផ្នែកដ៏សំខាន់របស់ក្រុមបិសាចក្រហម Manchester United បន្ទាប់ពីគេអាចរកគ្រាប់បាល់ ដើម្បីយក១ ពិន្ទុពីក្រុម Chelsea ក្នុងការប្រកួតស្មើ នៅឯកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ ។

Jadon Sancho

តែទោះជាយ៉ាងណា ដោយបានកើត​នៅ Camberwell ទីក្រុង​ឡុងដ៍ មុន​ពេល​ផ្លាស់​ទៅរស់នៅ​ North West អតីតតារាឆ្នើមរបស់ក្រុម Manchester City រូបនេះ បានសារភាពត្រង់ៗថារូបគេគឺជាអ្នកគាំទ្រដ៏ធំមួយរបស់ក្លិប Chelsea ជាពិសេសគឺមាន Frank Lampard ជា Idol ថែមទៀតផង ។

Jadon Sancho

ជាក់ស្តែង ដោយបានប្រាប់ទៅកាន់ talkSPORT នៅពេលសួរថាតើនរណាជានិមិត្តរូបនៅអង់គ្លេស? ខណ: Sancho បានតបវិញថា ៖ “ខ្ញុំប្រហែលជានិយាយថា Frank Lampard។ តាមពិតទៅខ្ញុំជាអ្នកគាំទ្រ Chelsea អំឡុងពេលធំធាត់ឡើង ខ្ញុំមិនអាចកុហកបានទេ! ” ។

Frank Lampard

គេបន្តទៀតថា ៖ “Didier Drogba និង Frank Lampard គឺជាកីឡាករដែលខ្ញុំចូលចិត្តនៅពេលនោះ។ ខ្ញុំគ្រាន់តែស្រលាញ់ Frank Lampard និងរបៀបដែលគាត់លេងក្នុងការប្រកួតរបស់គាត់ ហើយគាត់តែស្និតជាមួយបាល់ជានិច្ច ។ ខ្ញុំចូលចិត្តរឿងបែបនេះ” ៕

ប្រភព: Talksport

អានអត្ថបទបន្ទាប់៖ ជើងចាស់ Cascarino កំពុងទទូចឲ្យលោក Klopp យកតារាឆ្នើមម្នាក់នេះ ទៅជំនួសកន្លែងរបស់ Firmino

Liverpool នៅតែបន្តសម្រុករកគ្រាប់បាល់នៅរដូវកាលនេះ ខណ:ពួកគេបានក្លាយជាក្រុមមានគ្រាប់បញ្ចូលទីបានច្រើនជាងគេនៅ Premier League ដោយសារតែការរួមចំណែកពីសំណាក់កីឡាករ Mohamed Salah, Sadio Mane និង Diogo Jota  ។

យ៉ាងណាក៏ដោយ ថ្មីៗនេះជើងចាស់លោក Tony Cascarino បាននិយាយថាវាហាក់ដល់ពេលហើយ ដែល Jota គួរតែត្រូវបានដាក់ឲ្យលេងជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Roberto Firmino បន្ទាប់ពីបានមើលឃើញការបង្ហាញសមត្ថភាពដ៏ល្អរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គល់ ជាពិសេសដោយបានស៊ុតបញ្ចូលទី ២ គ្រាប់ទៅលើក្រុម Southampton ក្នុងជ័យជម្នះដោយលទ្ធផល ៤-០ កាលពីពេលថ្មីកន្លងទៅ ។

Diogo Jota

មិនតែប៉ុណ្ណោះ លោក Cascarino បានប្រាប់សារព័ត៌មាន Weekend Sports Breakfast ថា ៖ “Firmino គឺជាកីឡាករប្រភេទផ្សេងគ្នា ហើយគាត់ធ្វើបានយ៉ាងល្អសម្រាប់ Liverpool ។ គាត់ពិតជាអស្ចារ្យសម្រាប់ Liverpool ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ ប៉ុន្តែស្ថិតិរបស់គាត់កាលពីឆ្នាំមុនគឺរៀងអន់បន្តិច ” ។

Firmino
Diogo Jota

លោកបន្តទៀតថា ៖ ” Jota ហាក់ដូចជាអាចស៊ុតបញ្ចូលទីបានល្អជាង Firmino ប្រសិនបើគាត់ចូលទៅជំនួសកន្លែងនេះ ។ ខ្ញុំច្បាស់ណាស់ថា Jota នឹងមានស្ថិតិគ្រាប់បាល់លើ Firmino ” ៕

ប្រភព: Talksport