ច្បាស់ហើយ! R.Madrid ថាពួកគេគ្មានបំណងចុះកុងត្រានាំយកកីឡាករម្នាក់នេះ មកកាន់ក្រុមឡើយ

យោងតាមសេចក្តីរាយការណ៍ចុងក្រោយមួយបានបង្ហាញថា ក្លិប Real Madrid នឹងមិនចុះហត្ថលេខាលើខ្សែបម្រើ Paul Pogba នៅពេលដែលកិច្ចសន្យារបស់គេជាមួយក្រុម Man United ផុតកំណត់នៅរដូវក្តៅក្រោយនោះទេ ។

Paul Pogba 

ជាក់ស្តែងកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ដូច្នេះហើយរូបគេនឹងមានសិទ្ធក្នុងការចរចាជាមួយក្លិបបរទេសផ្សេងទៀត នៅពេលទីផ្សារក្នុងខែមករា បើកដំណើរការឡើងវិញ ។

Paul Pogba

ហើយយ៉ាងណា Pogba ត្រូវបានភ្ចាប់ទំនាក់ទំនងអស់ពេលជាយូរមកហើយ ក្នុងការផ្ទេរទៅកាន់ក្លិប នៅរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ ខណ:ហើយវាតែងតែជាក្តីសុបិនរបស់ខ្សែបម្រើវ័យ ២៨ ឆ្នាំ ក្នុងការលេងឲ្យក្លិបម្ចាស់ជើងឯកអឺរ៉ុប ១៣ សម័យកាលមួយនេះ ។

Paul Pogba

ប៉ុន្តែទោះជាយ៉ាងណា របាយការណ៍ចុងក្រោយពី Marca បានបង្ហាញថាក្លិប Real Madrid នឹងមិនពិចារណាចុះកុងត្រានាំយក Pogba មកនោះទេ ខណៈពួកគេកំពុងរីករាយជាមួយជម្រើសខ្សែបម្រើនៅក្នុងក្រុមស្រាប់ ដូចជា Luka Modric, Toni Kroos, Casemiro, Fede Valverde និង Eduardo Camavinga ជាដើម ។

Luka Modric, Toni Kroos, Casemiro, Fede Valverde

គួរបញ្ជាក់ផងដែរថា អនាគតរបស់ Pogba នៅតែមិនទាន់ដោះស្រាយបាននៅឡើយទេ ប៉ុន្តែយ៉ាងណាមានរបាយការណ៍ជាច្រើនបានបង្ហាញថាកីឡាកររូបនេះ អាចសម្រេចចិត្តស្នាក់នៅទឹកដី Old Trafford បន្ត បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ៕

ប្រភព: Talksport

អានអត្ថបទបន្ទាប់៖ មិនលាក់បាំងទេ! Haaland សារភាពថាខ្សែប្រយុទ្ធកណ្តាលទាំង ៧ រូបនេះ ល្អជាងរូបគេឆ្ងាយណាស់

ទោះជាត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតនាពេលបច្ចុប្បន្ននេះក៏ដោយ តែ Erling Haaland បាន​ដាក់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ទាំង​ប្រាំពីរ​រូបផ្សេងទៀត​ ដែលគេគិត​ថា​ល្អ​ជាង​ខ្លួន ។

Erling Haaland 

ជាការពិតណាស់ តារាឆ្នើមរបស់ក្លឹប Borussia Dortmund រូបនេះ តែងតែបានបង្ហាញភាពលេចធ្លោ នៅក្នុងការប្រកួតសំខាន់ៗជាច្រើន ជាមួយនឹងការបង្ហាញទម្រង់លេងដ៏អស្ចារ្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

Erling Haaland

ហើយទោះបីជាយ៉ាងនេះក្តី នៅអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ VG កីឡាករសញ្ជាតិន័រវេសខាងលើ បែជាគិតជាមានខ្សែប្រយុទ្ធកណ្តាល ៧ រូបផ្សេងទៀត ដែលរូបគេមិនអាចយកកម្រិតរបស់គេទៅប្រៀបធៀបបាននោះឡើយ ។

Robert Lewandowski , Cristiano Ronaldo

យ៉ាងណាកីឡាករដែល Haaland ចង់សំដៅលើនោះ រួមមានទាំងម្ចាស់ពាន Ballon d’Or ប្រាំសម័យកាល កីឡាករ Cristiano Ronaldo និង Robert Lewandowski ដែលជាកីឡាកររបស់ក្លិបគូប្រជែង Bayern Munich ។

Harry Kane

ដោយឡែក សម្រាប់ខ្សែ​ប្រយុទ្ធ​ទាំង​ប្រាំ​នាក់​ ដែល​នៅ​សេសសល់ទៀត សុទ្ធតែបានប្រកបអាជីពនៅក្នុងក្របខ័ណ្ឌ Premier League ដោយរួមមានប្រធានក្រុម Arsenal កីឡាករ Pierre-Emerick Aubameyang ខ្សែប្រយុទ្ធ Harry Kane របស់ Spurs ក៏ដូចជាខ្សែប្រយុទ្ធ Sergio Aguero របស់ Barcelona, ​​Roberto Firmino របស់ Liverpool និងកីឡាករតោខៀវ Cheslea , Timo Werner ផងដែរ ៕​

ប្រភព: The Sun