លឺល្លៀងៗថា Modric នឹងពិចារណាផ្ទេរទៅចូលរួមក្លិបនៅ PL មួយនេះ​ បើត្រូវអស់និស្ស័យជាមួយ Madrid

ខ្សែបម្រើ Luka Modric ត្រូវបានគេរាយការណ៍ថានឹងចាប់អារម្មណ៍ ក្នុងការចូលរួមជាមួយក្លិបមេឃខៀវ Manchester City ប្រសិនបើរូបគេត្រូវដើរពីក្លិប Real Madrid នៅឆ្នាំក្រោយនោះ ។

Luka Modric

ជាក់ស្តែងកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ នៅតែជាផ្នែកដ៏សំខាន់មួយរបស់ក្រុម Los Blancos ដោយបានបង្ហាញខ្លួន ១៣ ប្រកួត រួចមកហើយនៅរដូវកាលនេះ ជាមួយនឹងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៤ លើក ប៉ុន្តែយ៉ាងណាកុងត្រាបច្ចុប្បន្នរបស់គេ នឹងត្រូវបញ្ចប់នៅរដូវក្តៅឆ្នាំក្រោយហើយ ។

Luka Modric

ហើយឥឡូវនេះ បើយោងតាមគេហទំព័រ SuperDeporte បានបង្ហាញថា Modric កំពុងពិចារណាលើគោលដៅបន្ទាប់របស់ខ្លួន ចំពេលក្រុម Newcastle United, Tottenham Hotspur និង Man City សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ។

Luka Modric

មិនតែប៉ុណ្ណោះ របាយការណ៍ដដែលអះអាងទៀតខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ នឹងមិនចាប់អារម្មណ៍ជាមួយការផ្លាស់ទៅក្លិប Newcastle ឬវិលទៅកាន់ក្រុម Tottenham ម្តងទៀតទេ ប៉ុន្តែគេនឹងពិចារណាយកការផ្ទេរទៅកាន់ក្លិប Man City ជំនួសវិញ ដើម្បីបានធ្វើការជាមួយគ្រូបង្វឹកលោក Pep Guardiola ៕

ប្រភព: Sportsbible

អានអត្ថបទបន្ទាប់៖ មិនលាក់បាំងទេ! Haaland សារភាពថាខ្សែប្រយុទ្ធកណ្តាលទាំង ៧ រូបនេះ ល្អជាងរូបគេឆ្ងាយណាស់

ទោះជាត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតនាពេលបច្ចុប្បន្ននេះក៏ដោយ តែ Erling Haaland បាន​ដាក់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ទាំង​ប្រាំពីរ​រូបផ្សេងទៀត​ ដែលគេគិត​ថា​ល្អ​ជាង​ខ្លួន ។

Erling Haaland 

ជាការពិតណាស់ តារាឆ្នើមរបស់ក្លឹប Borussia Dortmund រូបនេះ តែងតែបានបង្ហាញភាពលេចធ្លោ នៅក្នុងការប្រកួតសំខាន់ៗជាច្រើន ជាមួយនឹងការបង្ហាញទម្រង់លេងដ៏អស្ចារ្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

Erling Haaland

ហើយទោះបីជាយ៉ាងនេះក្តី នៅអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ VG កីឡាករសញ្ជាតិន័រវេសខាងលើ បែជាគិតជាមានខ្សែប្រយុទ្ធកណ្តាល ៧ រូបផ្សេងទៀត ដែលរូបគេមិនអាចយកកម្រិតរបស់គេទៅប្រៀបធៀបបាននោះឡើយ ។

Robert Lewandowski , Cristiano Ronaldo

យ៉ាងណាកីឡាករដែល Haaland ចង់សំដៅលើនោះ រួមមានទាំងម្ចាស់ពាន Ballon d’Or ប្រាំសម័យកាល កីឡាករ Cristiano Ronaldo និង Robert Lewandowski ដែលជាកីឡាកររបស់ក្លិបគូប្រជែង Bayern Munich ។

Harry Kane

ដោយឡែក សម្រាប់ខ្សែ​ប្រយុទ្ធ​ទាំង​ប្រាំ​នាក់​ ដែល​នៅ​សេសសល់ទៀត សុទ្ធតែបានប្រកបអាជីពនៅក្នុងក្របខ័ណ្ឌ Premier League ដោយរួមមានប្រធានក្រុម Arsenal កីឡាករ Pierre-Emerick Aubameyang ខ្សែប្រយុទ្ធ Harry Kane របស់ Spurs ក៏ដូចជាខ្សែប្រយុទ្ធ Sergio Aguero របស់ Barcelona, ​​Roberto Firmino របស់ Liverpool និងកីឡាករតោខៀវ Cheslea , Timo Werner ផងដែរ ៕​

ប្រភព: The Sun