ទី​បំផុត R.Madrid ដាច់​ចិត្ត​លក់ Hazard ហើយ ដោយ​ស៊ូ​ព្រម​ខាត​ ១ ទ្វេ​ជា ៣

ក្លឹប​ស្តេច​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា សម្រេច​ក្នុង​ការ​ព្រម​លក់​ចេញ Eden Hazard ហើយ នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ​ពោល​គឺ​ឲ្យ​តែ​មាន​ក្លឹប​ណា​ចង់​បាន ហើយ​ព្រម​នៅ​តម្លៃ​ផ្ទេរ ៣៤ លាន​ផោន នោះ​ក្លឹប​នឹង​អនុញ្ញាត​ឲ្យ​គេ​ចេញ​ភ្លាម។

Perez
Hazard

កីឡាករ​វ័យ ៣០ ឆ្នាំ​ដែល​ត្រូវ​បាន​ក្លឹប Real Madrid ទិញ​ចេញ​ពី​ Chelsea នៅ​តម្លៃ​ផ្ទេរ​កប់​ពពក​ ដល់​ទៅ​ជិត ១០០ លាន​ផោន ពុំ​បាន​បង្កើត​ផ្លែផ្កា​ជោគជ័យ​អ្វី​ទេ ឲ្យ​ក្លឹប​អេស្ប៉ាញ ដោយ​សរុប ៥៤ ប្រកួត រក​បាន ៥ គ្រាប់​និង Assist ៩ លើក​គត់។ ដ្បិត​បើ​សុពលភាព​កុងត្រា ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ តែ​ខាង​ក្លឹប​អាណាព្យាបាល​ គិត​ថា​នេះ​ជា​ពេល​សក្តិសម​ដែល​គួរ​តែ​លក់​គេ​ចេញ។

តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez នឹង​បើក​ទទួល​យក​ការ​ចរចា​ទាំង​ឡាយ នៅ​ខែ​មករា​ខាង​មុខ ហើយ​ឲ្យ​តែ​បាន​លុយ ៣៤ លាន​ផោន​ចូល​ហោប៉ៅ ទោះ​នេះ​ជា​ទំហំ​ខាត ១ ទ្វេ​ជា ៣ ក៏​ក្លឹប​ព្រម​លក់​ចេញ​ដែរ។

Hazard
Hazard

លឺ​ថា​ ក្លឹប​កំពុង​ឈរ​លើ​ភាគរយ​ខ្ពស់ គឺ Newcastle នៅ​ឯ​លីគ​កំពូល​អង់គ្លេស ដែល​តាម​សម្លឹង​កីឡាករ​បែលហ្សិក​មួយ​រយៈ​មក​ហើយ។ ក្រៅ​ពី​នោះ ក៏​ធ្លាប់​លឺ​ថា​ក្លឹប​តោ​ខៀវ Chelsea ជា​ក្លឹប​ចាស់​របស់​គេ ចង់​បាន​គេ​ត្រលប់​ទៅ​វិញ​ផង​ដែរ តែ​មិន​ច្បាស់​ថា នឹង​យក​មក​ឬ​អត់​ទេ ​ព្រោះ​ជាក់ស្តែង Hazard កំពុង​ធ្លាក់​ទម្រង់​លេង​ពិត​មែន ហើយ​បើ​ធៀប​នឹង​គីឡូ​ប្រយុទ្ធ​ដែល​ក្លឹប​ Chelsea មាន​ស្រាប់ ដូច​ជា Romelu Lukaku, Timo Werner និង Mason Mount ជា​ដើម គឺ​ខុស​គ្នា​ឆ្ងាយ៕

ប្រភព៖ El Nacional

អានអត្ថបទបន្ទាប់៖ ឃា.ត់​ចិត្ត Kane លែង​បាន​ហើយ ឥឡូវ Spurs មាន​តែ​ងាក​ទៅ​ចរចា​យក​ម្នាក់​នេះ មក​ត្រៀម​ជំនួស

ក្លឹប Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា ហាក់​មិន​មាន​បំណង​ចង់​រាំង.ស្ទះ​ដំណើរ​ចង់​ចាកចេញ​របស់​ខ្សែ​ប្រយុទ្ធ Harry Kane ​ត​ទៅ​ទៀត​នោះ​ទេ ពោល​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ខាង​មុខ គឺ​គេ​អាច​ចាកចេញ​បាន ប្រសិន​មាន​ការ​ចរចា​នៅ​តម្លៃ​ផ្ទេរ​ត្រូវរ៉ូវ​គ្នា។

Kane
Vlahovic

ក្លឹប​ដឹកនាំ​ដោយ​លោក Antonio Conte ក៏​បាន​សម្លឹង​ទៅ​រក​គោលដៅ​ថ្មី ដែល​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នៅ​ក្លឹប​ Fiorentina ហើយ​ជឿ​ថា គេ​អាច​មក​ជំនួស​តំណែង​ Kane រយៈ​ពេល​យូរ​អង្វែង​បាន។ នោះ​គឺ Dusan Vlahovic ជា​ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ សញ្ជាតិ​ស៊ែប៊ី ដែល​ជាប់​កុងត្រា​នៅ​ក្លឹប​អាណាព្យាបាល​ដល់​ឆ្នាំ ២០២៣។ នេះ​បើ​តាម​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា Spurs នឹង​ផ្លូវ​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​របស់​ខ្លួន ដើរ​ចេញ​នៅ ឆ្នាំ ២០២២ ខាង​មុខ ជា​រួម​សាមី​ខ្លួន​ផ្ទាល់​ក៏​គេ​ទំនង​មាន​ចិត្ត​ចង់​ទៅ​ដូច​គ្នា ជា​ពិសេស​ប្រសិន​ណា​ក្លឹប​មិន​អាច​លើក​ពាន​រង្វាន់​ណា​មួយ​នៅ​បញ្ចប់​រដូវ​កាល​នេះ។

Vlahovic

លុយ​ដែល​លក់ Kane បាន ក្លឹប Spurs នឹង​យក​ល្បាក់ ៥០ ទៅ ៦០ លាន​ផោន មក​ប្រជែង​យក Vlahovic ​ព្រោះ​លឺ​ថា មាន​ក្លឹប​ធំៗ​ច្រើន​ណាស់ ដែល​បាន​ទាក់ទង​ទៅ Fiorentina ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ខាង​លើ តួ​យ៉ាង​ដូច​ជា Man City, Man Utd និង Juventus ជា​ដើម។ រំឭក​ថា​នៅ​រដូវ​កាល​នេះ គេ​បង្ហាញ​ខ្លួន ១៤ ប្រកួត រក​បាន ១១ គ្រាប់​ហើយ៕

ប្រភព៖ Marca