ឃា.ត់​ចិត្ត Kane លែង​បាន​ហើយ ឥឡូវ Spurs មាន​តែ​ងាក​ទៅ​ចរចា​យក​ម្នាក់​នេះ មក​ត្រៀម​ជំនួស

ក្លឹប Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា ហាក់​មិន​មាន​បំណង​ចង់​រាំង.ស្ទះ​ដំណើរ​ចង់​ចាកចេញ​របស់​ខ្សែ​ប្រយុទ្ធ Harry Kane ​ត​ទៅ​ទៀត​នោះ​ទេ ពោល​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ខាង​មុខ គឺ​គេ​អាច​ចាកចេញ​បាន ប្រសិន​មាន​ការ​ចរចា​នៅ​តម្លៃ​ផ្ទេរ​ត្រូវរ៉ូវ​គ្នា។

Kane
Vlahovic

ក្លឹប​ដឹកនាំ​ដោយ​លោក Antonio Conte ក៏​បាន​សម្លឹង​ទៅ​រក​គោលដៅ​ថ្មី ដែល​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នៅ​ក្លឹប​ Fiorentina ហើយ​ជឿ​ថា គេ​អាច​មក​ជំនួស​តំណែង​ Kane រយៈ​ពេល​យូរ​អង្វែង​បាន។ នោះ​គឺ Dusan Vlahovic ជា​ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ សញ្ជាតិ​ស៊ែប៊ី ដែល​ជាប់​កុងត្រា​នៅ​ក្លឹប​អាណាព្យាបាល​ដល់​ឆ្នាំ ២០២៣។ នេះ​បើ​តាម​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា Spurs នឹង​ផ្លូវ​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​របស់​ខ្លួន ដើរ​ចេញ​នៅ ឆ្នាំ ២០២២ ខាង​មុខ ជា​រួម​សាមី​ខ្លួន​ផ្ទាល់​ក៏​គេ​ទំនង​មាន​ចិត្ត​ចង់​ទៅ​ដូច​គ្នា ជា​ពិសេស​ប្រសិន​ណា​ក្លឹប​មិន​អាច​លើក​ពាន​រង្វាន់​ណា​មួយ​នៅ​បញ្ចប់​រដូវ​កាល​នេះ។

Vlahovic

លុយ​ដែល​លក់ Kane បាន ក្លឹប Spurs នឹង​យក​ល្បាក់ ៥០ ទៅ ៦០ លាន​ផោន មក​ប្រជែង​យក Vlahovic ​ព្រោះ​លឺ​ថា មាន​ក្លឹប​ធំៗ​ច្រើន​ណាស់ ដែល​បាន​ទាក់ទង​ទៅ Fiorentina ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ខាង​លើ តួ​យ៉ាង​ដូច​ជា Man City, Man Utd និង Juventus ជា​ដើម។ រំឭក​ថា​នៅ​រដូវ​កាល​នេះ គេ​បង្ហាញ​ខ្លួន ១៤ ប្រកួត រក​បាន ១១ គ្រាប់​ហើយ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ ជើងចាស់ Cascarino កំពុងទទូចឲ្យលោក Klopp យកតារាឆ្នើមម្នាក់នេះ ទៅជំនួសកន្លែងរបស់ Firmino

Liverpool នៅតែបន្តសម្រុករកគ្រាប់បាល់នៅរដូវកាលនេះ ខណ:ពួកគេបានក្លាយជាក្រុមមានគ្រាប់បញ្ចូលទីបានច្រើនជាងគេនៅ Premier League ដោយសារតែការរួមចំណែកពីសំណាក់កីឡាករ Mohamed Salah, Sadio Mane និង Diogo Jota  ។

យ៉ាងណាក៏ដោយ ថ្មីៗនេះជើងចាស់លោក Tony Cascarino បាននិយាយថាវាហាក់ដល់ពេលហើយ ដែល Jota គួរតែត្រូវបានដាក់ឲ្យលេងជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Roberto Firmino បន្ទាប់ពីបានមើលឃើញការបង្ហាញសមត្ថភាពដ៏ល្អរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គល់ ជាពិសេសដោយបានស៊ុតបញ្ចូលទី ២ គ្រាប់ទៅលើក្រុម Southampton ក្នុងជ័យជម្នះដោយលទ្ធផល ៤-០ កាលពីពេលថ្មីកន្លងទៅ ។

Diogo Jota

មិនតែប៉ុណ្ណោះ លោក Cascarino បានប្រាប់សារព័ត៌មាន Weekend Sports Breakfast ថា ៖ “Firmino គឺជាកីឡាករប្រភេទផ្សេងគ្នា ហើយគាត់ធ្វើបានយ៉ាងល្អសម្រាប់ Liverpool ។ គាត់ពិតជាអស្ចារ្យសម្រាប់ Liverpool ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ ប៉ុន្តែស្ថិតិរបស់គាត់កាលពីឆ្នាំមុនគឺរៀងអន់បន្តិច ” ។

Firmino
Diogo Jota

លោកបន្តទៀតថា ៖ ” Jota ហាក់ដូចជាអាចស៊ុតបញ្ចូលទីបានល្អជាង Firmino ប្រសិនបើគាត់ចូលទៅជំនួសកន្លែងនេះ ។ ខ្ញុំច្បាស់ណាស់ថា Jota នឹងមានស្ថិតិគ្រាប់បាល់លើ Firmino ” ៕

ប្រភព: Talksport