រកឃើញក្រុមចុងក្រោយ ដែលឆ្លងទៅកាន់វគ្គ១៦ក្រុម Champions League

Villarreal ក្លាយជាក្រុមចុងក្រោយដែលទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយយកឈ្នះ Atalanta ដោយលទ្ធផល ៣-២ ក្នុងការប្រកួតបង្ហើយវគ្គចែកពូលកាលពីយប់មិញ។

តាមគម្រោង ការប្រកួតនេះ ត្រូវបានរៀបចំកាលពីថ្ងៃពុធ ប៉ុន្ដែត្រូវបានលើកមកថ្ងៃបន្ទាប់ ដោយសារបញ្ហាធ្លាក់ព្រិលខ្លាំងដែលពិបាកប្រកួត ទើបមានការផ្លាស់ប្ដូរពេលប្រកួតតែម្ដង។

សូមបញ្ជាក់ថា Villarreal បានបញ្ចប់វគ្គចែកពូលក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល F ដែលមានន័យថាពួកគេមានឱកាសឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ជាមួយ Manchester United ដែលកំពុងឈរនៅកំពូលតារាង។

ដោយឡែក Atalanta ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ ត្រូវធ្លាក់ទៅប្រកួត playoff UEFA Europa League ទល់នឹងក្រុមលេខ២ក្នុងវគ្គចែកពូលក្នុងពានរង្វាន់មួយនេះ។

ក្រុមដែលបានឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UCL មានដូចជា៖ Manchester City, PSG, Liverpool, Atletico Madrid, Ajax, Sporting Lisbon, Real Madrid, Inter Milan, Bayern Munich, Benfica, Lille, RB Salzburg, Juventus, Chelsea, Manchester United និង Villarreal៕

អានអត្ថបទបន្ទាប់់៖ កីឡាករសំខាន់ម្នាក់របស់ Bayern ត្រូវខកខានដល់ដើមឆ្នាំក្រោយ បន្ទាប់ពីមានបញ្ហាសួតក្រោយឆ្លងកូវីដ

កីឡាករដែលលេងបានច្រើនតំណែងនៅ Bayern Munich, Joshua Kimmich នឹងត្រូវអវត្តមានពីទីលានប្រកួតរហូតដល់ដើមឆ្នាំក្រោយ បន្ទាប់ពីជួបញ្ហាសួត បន្ទាប់ពីឆ្លងកូវីដ១៩។

ខ្សែបម្រើការពារ វ័យ២៦ឆ្នាំ ដែលបានអះអាងថាគេមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូរ៉ូណា កាលពីខែតុលា ត្រូវបានតេស្ដវិជ្ជមានជំងឺដ៏រាតត្បាតនេះកាលពីខែមុន។ ហើយរយៈកាលដែលគេត្រូវធ្វើចត្តាឡីស័ក្ក បានបញ្ចប់កាលពីថ្ងៃពុធ។

Kimmich បាននិយាយថា បច្ចុប្បន្នសុខភាពគេល្អប្រសើរហើយ ប៉ុន្ដែគេពុំទាន់អាចបញ្ចេញកម្លាំងបានពេញលេញនៅឡើយទេ ដោយសារបញ្ហាប៉ះពាល់ដល់សួតរបស់គេក្រោយឆ្លងកូវីដ១៩។

កីឡាករជនជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានបង្ខំចិត្តដាក់ខ្លួននៅដាច់ដោយឡែក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ ហើយត្រូវខកខានចូលរួមការប្រកួតដែល Bayern បរាជ័យទល់នឹង Ausburg។

បន្ទាប់មកគេបានខកខានការប្រកួតទល់នឹង Arminia Bielefeld និង Borussia Dortmund នៅ Bundesliga ព្រមទាំងការប្រកួត UEFA Champions League ទល់នឹង Dynamo Kyiv និង Barcelona៕

ប្រភព៖ BBC