Real Madrid ត្រូវប៉ះ PSG ក្នុងវគ្គ១៦ក្រុម UCL សម្រាប់ការចាប់ឆ្នោតលើកទី២ ខណៈ Man Utd ជួប…

ក្រុមការពារតំណែងជើងឯក UEFA Champions League, Chelsea នឹងត្រូវជួបតតាំងជាមួយ ក្រុមបារាំង Lille ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយដដែល បន្ទាប់ពីមានការចាប់ឆ្នោតជាលើកទី២។

ដោយសារបញ្ហាបច្ចេកទេស ក្នុងការរៀបចំការចាប់ឆ្នោតទើប UEFA បានសម្រេចធ្វើការចាប់ឆ្នោតជាថ្មី។ ក្រុមការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Manchester City ត្រូវជួបតតាំងជមួយក្រុមព័រទុយហ្កាល់ Sporting Lisbon ខណៈក្រុមជើងឯក៦សម័យ Liverpool ត្រូវប៉ះ Inter Milan។

ក្រុមបិសាចក្រហម Manchester United ដែលដំបូងឡើយបានចាប់ឆ្នោតប៉ះ Paris Saint-Germain នឹងត្រូវជួប Atletico Madrid ផ្អែកលើលទ្ធផលនៃការចាប់ឆ្នោតលើកទី២។

ហើយក្រុមជើងឯក១៣សម័យ Real Madrid នឹងត្រូវប៉ះក្រុមដែលសម្បូរធនធានកីឡាករល្អៗ Paris Saint-Germain ក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League។

លទ្ធផលនៃការចាប់ឆ្នោត UCL វគ្គ១៦ក្រុមចុងក្រោយ លើកទី២រួមមាន៖

Red Bull Salzburg vs Bayern Munich

Sporting Lisbon vs Manchester City

Benfica vs Ajax

Chelsea vs Lille

Atletico Madrid vs Manchester United

Villarreal vs Juventus

Inter Milan vs Liverpool

PSG vs Real Madrid

អានអត្ថបទបន្ទាប់៖ អីយ៉ាស់! ដឹងច្បាស់ហើយ ពីថ្ងៃដែល Alves នឹងអាចបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុម Barca

កីឡាករជើងចាស់ Dani Alves បានសម្រេចចិត្តវិលត្រលប់មកកាន់ក្លិប Barcelona ជាថ្មី បន្ទាប់ពីបានបញ្ចប់អាជីពរបស់ខ្លួន នៅឯទឹកដីកំណើតប្រេស៊ីល ខណ:ថ្មីៗនេះមានដំណឹងអំពីការបង្ហាញខ្លួនលើកដំបូង សម្រាប់អាជីពទី ២ ជាមួយក្លិបយក្សកាតាឡាន់ ។

Dani Alves 

រំលឹកថា Alves បានចាយពេលអស់ ៨ ឆ្នាំនៅទឹកដី Camp Nou ពីឆ្នាំ ២០០៨ ហើយចាប់តាំងពីពេលនោះ គេក៏បានក្លាយជាកីឡាករដែលទទួលបានភាពជោគជ័យខ្លាំងបំផុត នៅក្នុងកីឡាបាល់ទាត់ ។

Dani Alves

យ៉ាងណា នៅអាយុ ៣៨ Alves បានត្រលប់មកកាន់ទឹកដី Camp Nou ជថ្មីម្តងទៀត ដោយសង្ឃឹមថាអាចបញ្ចប់អាជីពរបស់ខ្លួននៅទីនេះ ប៉ុន្តែដោយសារតែការមកដល់របស់គេ មានភាពតក់ក្រហល់ពេល ទើបធ្វើឲ្យខ្សែការពារស្លាបស្តាំរូបនេះ មិនអាចបង្ហាញខ្លួនឲ្យក្រុមបាន ដែលត្រូវចាំរហូតដល់ខែមករា ដោយសារតែច្បាប់នៅក្នុងក្របខ័ណ្ឌ La Liga។

Dani Alves

ប៉ុន្តែជាសំណាងល្អសម្រាប់ Alves ខណ:ពេលដែលក្រុម Barca និងត្រូវរៀបចំប្រកួតមិត្តភាពជាមួយ Boca Juniors ដើម្បីជាការរំលឹកដល់វីរបុរស Diego Maradona ដែលបានចែកឋានទៅ នោះមានន័យថា Alves អាចនឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងសប្តាហ៍នេះ ខណ:ការប្រកួតនឹងធ្វើឡើង នៅថ្ងៃពុធខាងមុខនេះ នាប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រភព: Football-Espana