ស្ថិតិ Ronaldo ទល់នឹង Atletico អាចឱ្យអ្នកគាំទ្របិសាចក្រហមអស់កង្វល់ មុនប៉ះគ្នានៅ UCL

Manchester United ត្រូវប៉ះជាមួយ Atletico Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយមានការចាប់ឆ្នោតលើកទី២ ដោយសារបញ្ហាបច្ចេកទេស កាលចាប់លើកទី១។

នេះអាចជាការប្រកួតដ៏ពិសេសមួយសម្រាប់អ្នកចាំទី David de Gea ដែលនឹងត្រូវជួបក្រុមចាស់របស់ខ្លួន ជាលើកដំបូងបន្ទាប់ពីផ្ទេរមកចូលរួមនៅទឹកដី Old Trafford កាលពីមួយទសវត្សរ៍កន្លងមក។

វាក៏ជាវេលាដ៏ល្អផងដែរសម្រាប់តារាឆ្នើម Cristiano Ronaldo ដែលមានស្ថិតិប្រកួតល្អបំផុត ទល់នឹងក្រុមលោក Diego Simeone ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់អឺរ៉ុបនេះ។

ជាក់ស្ដែង រាល់ការប្រកួតក្នុងវគ្គ knockout ដែល Atletico បរាជ័យចន្លោះពីឆ្នាំ២០១៤ ដល់ ២០១៩ភាគច្រើនមានពាក់ព័ន្ធនឹងក្រុមរបស់ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ។

Ronaldo បានដើរតួយ៉ាងសំខាន់ក្នុងក្រុម Real Madrid ដែលជួប Atletico ពីរលើក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងឆ្នាំ២០១៤ និង២០១៦ ដែលក្រុមអធិរាជសបានឈ្នះជើងឯកទាំងពីរលើក។

ខ្សែប្រយុទ្ធរូបនេះ ក៏បានរួមចំណែកឱ្យ Real យកឈ្នះ Atletico ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្នុងឆ្នាំ២០១៥ និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពីរឆ្នាំបន្ទាប់។

Ronaldo បានចាកចេញទៅចូលរួម Juventus ក្នុងរដូវក្ដៅឆ្នាំ២០១៨ ហើយគេបានជួយឱ្យក្រុមអ៊ីតាលីយកឈ្នះ Atletico ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្នុងរដូវកាលដំបូងរបស់ខ្លួនសម្រាប់ក្រុមសេះបង្កង់។

បន្ទាប់ពីក្រុមលោក Diego Simeone យកឈ្នះ ២-០ ក្នុងប្រកួតដំបូងនៅម៉ាឌ្រីដ Ronaldo រកបានហេទទ្រីគ ក្នុងការប្រកួតជើងទី២ ដែលផ្លាស់ប្ដូរស្ថានភាពទាំងស្រុងសម្រាប់ Juve ដែលអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ក្រុមទាំងពីរបានជួបគ្នាម្ដងទៀត ក្នុងវគ្គចែកពូលក្នុងរដូវកាល ២០១៩-២០ ដោយ Juventus ឈ្នះ ១-០ ក្នុងជើងទី១ ប៉ុន្ដែស្មើគ្នា ២-២ ក្នុងជើងទី២។

ស្ថិតិរបស់ Ronaldo ទល់នឹងក្រុមអធិរាជក្រហមស ពិតជាអស្ចារ្យណាស់ ដោយក្នុងចំណោមការជួបក្រុមលោក Diego Simeone ៣៥លើក គេអាចរកគ្រាប់បាល់បញ្ចូលទី២៥គ្រាប់។

អ្វីដែលកាន់តែពិសេសនោះគឺ Ronaldo អាចស៊ុតហេទទ្រីគបាន៤លើកទល់នឹង Atletico ក្នុងអាជីពរបស់ខ្លួន ពោលគឺសម្រាប់ Juventus ក្នុងឆ្នាំ២០១៩, សម្រាប់ Real Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ២០១៧ រួមជាមួយការរកបានហេទទ្រីគនៅ La Liga ក្នុងរដូវកាល ២០១១-១២ និង ២០១៦-១៧៕

ប្រភព៖ The Mirror

អានអត្ថបទបន្ទាប់៖ អីយ៉ាស់! ដឹងច្បាស់ហើយ ពីថ្ងៃដែល Alves នឹងអាចបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុម Barca

កីឡាករជើងចាស់ Dani Alves បានសម្រេចចិត្តវិលត្រលប់មកកាន់ក្លិប Barcelona ជាថ្មី បន្ទាប់ពីបានបញ្ចប់អាជីពរបស់ខ្លួន នៅឯទឹកដីកំណើតប្រេស៊ីល ខណ:ថ្មីៗនេះមានដំណឹងអំពីការបង្ហាញខ្លួនលើកដំបូង សម្រាប់អាជីពទី ២ ជាមួយក្លិបយក្សកាតាឡាន់ ។

Dani Alves 

រំលឹកថា Alves បានចាយពេលអស់ ៨ ឆ្នាំនៅទឹកដី Camp Nou ពីឆ្នាំ ២០០៨ ហើយចាប់តាំងពីពេលនោះ គេក៏បានក្លាយជាកីឡាករដែលទទួលបានភាពជោគជ័យខ្លាំងបំផុត នៅក្នុងកីឡាបាល់ទាត់ ។

Dani Alves

យ៉ាងណា នៅអាយុ ៣៨ Alves បានត្រលប់មកកាន់ទឹកដី Camp Nou ជថ្មីម្តងទៀត ដោយសង្ឃឹមថាអាចបញ្ចប់អាជីពរបស់ខ្លួននៅទីនេះ ប៉ុន្តែដោយសារតែការមកដល់របស់គេ មានភាពតក់ក្រហល់ពេល ទើបធ្វើឲ្យខ្សែការពារស្លាបស្តាំរូបនេះ មិនអាចបង្ហាញខ្លួនឲ្យក្រុមបាន ដែលត្រូវចាំរហូតដល់ខែមករា ដោយសារតែច្បាប់នៅក្នុងក្របខ័ណ្ឌ La Liga។

Dani Alves

ប៉ុន្តែជាសំណាងល្អសម្រាប់ Alves ខណ:ពេលដែលក្រុម Barca និងត្រូវរៀបចំប្រកួតមិត្តភាពជាមួយ Boca Juniors ដើម្បីជាការរំលឹកដល់វីរបុរស Diego Maradona ដែលបានចែកឋានទៅ នោះមានន័យថា Alves អាចនឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងសប្តាហ៍នេះ ខណ:ការប្រកួតនឹងធ្វើឡើង នៅថ្ងៃពុធខាងមុខនេះ នាប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រភព: Football-Espana