UEFA អាច​ធ្វើ​ឲ្យ R.Madrid ខាត​លុយ​ជិត ១២ លាន​ដុល្លារ ដោយសារ​កំហុស​ចាប់ឆ្នោត​ម្សិលមិញ

សមាគម​បាល់ទាត់​ប្រចាំ​តំបន់​អឺរ៉ុប ហៅ​កាត់ UEFA បាន​បង្ក​កំហុស​នូវ​ការ​ចាប់ឆ្នោត សម្រាប់​វគ្គ ១៦ ក្រុម UCL កាល​ពី​ម្សិលមិញ ពោល​មាន​ភាព​ចម្រូង.ចម្រាស​នៃ​បាឡុង​របស់ Man Utd, Villarreal និង Atletico Madrid។ ជា​ការ​សម្រេច UEFA បាន​ប្រកាស​ចាប់ឆ្នោត​សារ​ឡើង​វិញ ​ក្រោយ​រយៈ​ពេល​នោះ​ប៉ុន្មាន​ម៉ោង​បន្ទាប់។

លទ្ធផលចាប់ឆ្នោតលើកទី ២
ការចាប់ឆ្នោត

ដើម​ឡើយ​យើង​ឃើញ​ថា​ក្លឹប​ដូច​ជា Man Utd បាន​ចាប់​ប៉ះ PSG ខណៈ​ដែល Chelsea ត្រូវ​ប៉ះ Lille ហើយ Real Madrid ត្រូវ​ប៉ះ Benfica ជា​ដើម។ ចុះ​មាន​ដឹង​ទេ​ថា ហេតុអ្វី​ត្រឹម​កំហុស​បច្ចេកទេស​ប៉ុណ្ណឹង នឹង​អាច​នាំ​ឲ្យ​ក្លឹប​ដូច​ជា R.Madrid បែរ​ជា​ប្រឈម​ការ​ខាត​ប្រាក់​ជាង ១២ លាន​ដុល្លារ?

នោះ​ក៏​ដោយសារ​តែ​លទ្ធផល​ចាប់ឆ្នោត​នៃ​ក្រុម​ដែល​ពួក​គេ​ត្រូវ​ប៉ះ សារ​ជា​ថ្មី គឺ​បែរ​ជា​ជួប​គីឡូ​ក្រុម​ធ្ងន់ Paris Saint-Germain ហើយ​បើ​យើង​មើល​តាម​ជាក់ស្តែង គឺ​ពិត​ណាស់ Real Madrid នឹង​មិន​មាន​ភាគរយ​ឡើង​ទៅ​កាន់​វគ្គ បន្ទាប់​ដូច​ការ​ប៉ះ Benfica នោះ​ទេ។

ប្រធានក្លឹប R.Madrid
Real Madrid/PSG

ហេតុផល​ហ្នឹង​ហើយ មាន​ន័យ​ថា បើ Real ត្រូវ​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ PSG នោះ​នឹង​ខកខាន​ការ​កើប​លុយ​ប្រាក់​រង្វាន់​ធំ ពី UEFA ដោយ​អាច​ទទួល​បាន ៩,១ លាន​ផោន ឬ​ជាង​ ១២ លាន​ដុល្លារ សម្រាប់​ក្រុម​អាច​ឆ្ពោះ​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ ផ្ទុយ​មក​វិញ បើ​ប៉ះ Benfica ដូច​ការ​ចាប់ឆ្នោត​លើក​ទី ១ ម្ល៉េះ​ពេល​នេះ R.Madrid គេង​ញញឹម​ ត្រៀម​នឹង​យក​លុយ​ធំ​ចូល​ហោប៉ៅ​ហើយ។

ប្រភព៖ Football.london

អានអត្ថបទបន្ទាប់៖ គួរ​ឲ្យ​គោរព! Ramos ស្រាប់​តែ​និយាយ​បែប​នេះ ក្រោយ​ចាប់ឆ្នោត​ប៉ះ​ក្រុម​ចាស់ R.Madrid

ក្លឹប​ Paris Saint-Germain នឹង​ត្រូវ​ជួប​ក្លឹប​គីឡូ​ធ្ងន់ Real Madrid នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League ដែល​នេះ​មាន​ន័យ​ថា Sergio Ramos និង Keylor Navas ជា​ដើម នឹង​ត្រូវ​សម្រេច​មក​ជួប​អតីត​ក្រុម​ចាស់​របស់​ខ្លួន​សារ​ជា​ថ្មី។

Ramos

នេះ​កាន់​តែ​ឈឺ.ចាប់​សម្រាប់​កីឡាករ​អេស្ប៉ាញ Ramos ​ព្រោះ​អី គេ​ទើប​តែ​ដើរ​ចេញ​ពី​ក្លឹប​កាន់​ឆ្នាំ Real Madrid បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​ឥឡូវ​មក​ឈរ​ជើង​ឲ្យ​ក្លឹប​ថ្មី បែរ​ជា​មាន​និស្ស័យ​ចាប់ឆ្នោត​ប៉ះ​ក្លឹប​ចាស់​ទៅ​វិញ។

យ៉ាង​ណា​ ខ្សែ​ការពារ​ខាង​លើ​ក៏​សង្កត់​ធ្ងន់​ថា បើ​ជៀស Real Madrid បាន​ គឺ​ខ្លួន​សុំ​ជៀស ហើយ​ប៉ះ​ក្លឹប​ដទៃ​ណា​ក៏​បាន ​ព្រោះ​វា​ជា​អារម្មណ៍​ដ៏​ឈឺ.ចាប់​មួយ​ តែ​យ៉ាង​ណា​រឿង​វា​ហួស​ទៅ​ហើយ អ៊ីចឹង​មាន​តែ​ផ្តោត និង​ខិតខំ​ដល់​អស់​ពី​ខ្លួន​ធ្វើ​ជា​ជញ្ជាំង​ការពារ​ជួយ​ក្លឹប​​ថ្មី PSG។

Ramos

Ramos និយាយ៖ “ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​លើ​យន្តហោះ លទ្ធផល​ចាប់ឆ្នោត​គឺ​យើង​ប៉ះ Man Utd ដែល​ជា​ក្រុម​ខ្ញុំ​ចូលចិត្ត​ដូច​គ្នា តែ​លទ្ធផល​ក៏​គេ​ចាត់​ទុក​ជា​មោឃៈ យ៉ាង​ណា​ខ្ញុំ​ពិត​ជា​មិន​ចង់​ប៉ះ Real Madrid ទេ បើ​អាច​ជ្រើស​បាន ហើយ​ចង់​ឲ្យ PSG ប៉ះ​ក្រុម​ផ្សេង​ហើយ ​ព្រោះ​អ្នក​ដឹង​ហើយ​ពី​ទំហំ​នៃ​ក្តីស្រលាញ់​ដែល​ខ្ញុំ​មាន​ទៅ​លើ Real Madrid”។

លទ្ធផលចាប់ឆ្នោតលើកទី ២

លោក​បន្ត៖ “ពេលវេលា​នេះ គឺ​ខ្ញុំ​មាន​ប្តូរ​មក​លេង​ឲ្យ PSG ហើយ ជា​ជញ្ជាំង​ការពារ​នៅ​ទី​នេះ ដូច្នេះ​ខ្ញុំ​នឹង​ផ្តល់​គ្រប់​យ៉ាង ឲ្យ​ក្រុម​អាច​ឆ្លង​ទៅ​កាន់​វគ្គ​បន្ត ព្រោះ​ Real ជា​ក្រុម​ដែល​យើង​ត្រូវ​តែ​ផ្តួល​នៅ​ក្នុង​ការ​ប្រកួត”៕

ប្រភព៖ AF