[ផ្លូវការ] ជិត ៣០០ គ្រាប់ តែ​មួយ​ជើង​របស់ Messi កាល​ប៉ះ M.City ជាប់​ជា​គ្រាប់​បាល់​ល្អ​បំផុត

ការ​ប្រកួត​វគ្គ​ចែក​ពូល ឬ ៣២ ក្រុម នៃ​ព្រឹត្តិការណ៍ UEFA Champinos League សរុប​បាន​បញ្ចប់​ទាំង ៩៦ ប្រកួត ហើយ​បាន​កើត​មាន ២៩៧ គ្រាប់ រាប់​គ្រប់​គ្រាប់​បាល់​នៃ​ក្លឹប​ទាំង​អស់​ដែល​បាន​ចូលរួម។ ខាង​ UEFA ក៏​បាន​រៀបចំ​ការ​បោះឆ្នោត​ ជ្រើសយក​គ្រាប់​បាល់​ល្អ​ដាច់​គេ​ប្រចាំ​វគ្គ​នេះ​ផង​ដែរ ហើយ​ឃើញ​ថា គ្រាប់​បាល់​របស់ Lionel Messi គឺ​បាន​ក្លាយ​ជា​អ្នក​ឈ្នះ។

ក្នុង​ការ​បោះឆ្នោត ដែល​សម្រេច​ដោយ​អ្នក​គាំទ្រ​លើ​គេហទំព័រ​ផ្លូវការ UEFA គឺ​មាន​បេក្ខភាព​គ្រាប់​បាល់​ចំនួន ១០ ដូច​ខាង​ក្រោម៖

គ្រាប់​បាល់​របស់ Lionel Messi ស៊ុត​នៅ​ចម្ងាយ ១៨ ម៉ែត្រ ដោយ​ប្រើ​ជើង​ឆ្វេង កាល PSG ២-០ Man City
គ្រាប់​បាល់​របស់ Traore ស៊ុត​នៅ​ចម្ងាយ ១១ ម៉ែត្រ ដោយ​ប្រើ​ជើង​ឆ្វេង កាល Sheriff ២-០ Shakhtar
គ្រាប់​បាល់​របស់ S.Thill ស៊ុត​នៅ​ចម្ងាយ ២១ ម៉ែត្រ ដោយ​ប្រើ​ជើង​ឆ្វេង កាល Real Madrid ១-២ Sheriff
គ្រាប់​បាល់​របស់ Alex Telles ស៊ុត​នៅ​ចម្ងាយ ២៩ ម៉ែត្រ ដោយ​ប្រើ​ជើង​ឆ្វេង កាល Man Utd ២-១ Villarreal


គ្រាប់​បាល់ Vinicius Junior ស៊ុត​នៅ​ចម្ងាយ ៧ ម៉ែត្រ ដោយ​ប្រើ​ជើង​ឆ្វេង កាល​ Shaktar ០-៥ Real Madrid
គ្រាប់​បាល់​របស់ L.Nemcha ស៊ុត​នៅ​ចម្ងាយ ១៣ ម៉ែត្រ ដោយ​ប្រើ​ជើង​ស្តាំ កាល Wolfsburg ២-១ Salzburg
គ្រាប់​បាល់​របស់ Lewandowski ស៊ុត​ផ្កាប់​ចាន កាល Dynamo Kyiv ១-២ Bayern
គ្រាប់​បាល់​របស់ Thiago Alcantara ស៊ុត​នៅ​ចម្ងាយ ២៩ ម៉ែត្រ ដោយ​ប្រើ​ជើង​ស្តាំ កាល Liverpool ២-០ Porto
គ្រាប់​បាល់​របស់ Marco Asensio ស៊ុត​នៅ​ចម្ងាយ ២៧ ម៉ែត្រ ដោយ​ប្រើ​ជើង​ឆ្វេង កាល Real Madrid ២-០ Inter Milan


គ្រាប់​បាល់​របស់ Mason Greenwood ស៊ុត​នៅ​ចម្ងាយ ៨ ម៉ែត្រ ដោយ​ប្រើ​ជើង​ឆ្វេង កាល Man Utd ១-១ Young Boys

ទស្សនា​វីដេអូ​គ្រាប់​បាល់​របស់ Messi៖

ប្រភព៖ UEFA

អានអត្ថបទបន្ទាប់៖ អត់​ព្រម​ទេ​បែប! ក្លឹប Barcelona ទៅចាប់​អារម្មណ៍​ប៉ះ​សំណព្វចិត្ត​ម្នាក់ របស់​គ្រូ​ថ្មី Rangnick

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​នៃ​ក្លឹប Man Utd ដែល​ពី​មុន​មិន​អី​ទេ តែ​ឥឡូវ​គេ​កំពុង​ដើរ​តួ​ជា​សំណព្វចិត្ត​ក្នុង​បេះដូង​របស់​អ្នកចាត់ការ​ថ្មី លោក Ralf Rangnick។

Xavi

នោះ​គឺ Alex Telles ដែល​ក្លឹប​អ្នក​មាន​បុណ្យ សម្លឹង​ចង់​បាន​គេ មក​ជំនួស​កន្លែង Jordi Alba ក្រោយ​ឃើញ​កត្តា​អាយុ​របស់​កីឡាករ​អេស្ប៉ាញ​ក៏​កាន់​តែ​ជ្រេ​កៀក​ចូល​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ។ មួយ​ផ្សេង​ទៀត​បញ្ហា​កាយសម្បទា​របស់ Alba ក៏​មិន​រឹងមាំ​ដូច​ជា​ពេល​មុន​ដែរ ដោយ​រមែង​ជួប​បញ្ហា​របួ.ស​ញឹកញាប់​រដូវ​កាល​នេះ។

តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez បាន​ចាប់​អារម្មណ៍​ទៅ​លើ​សមត្ថភាព​របស់ Telles តែ​មិន​ច្បាស់​ថា យក​បាន​ឬ​អត់​ទេ ព្រោះ​ដូច​បញ្ជាក់​ពី​ខាង​លើ ចូល​ដល់​ជំនាន់ Rangnick មក​ដឹកនាំ គឺ​គេ​រមែង​ជាប់​ជម្រើស​ដំបូង​ច្រើន។

Telles
Telles

បញ្ជាក់​ដែរ​ថា ខ្សែ​ការពារ​ស្លាប​ សញ្ជាតិ​ប្រេស៊ីល សេសសល់​សុពលភាព​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ខណៈ​ដែល​ហាងឆេង​តម្លៃ​ខ្លួន អាច​ថ្លៃ​ល្បាក់ ២០ លាន​អឺរ៉ូ។ សរុប​ស្ថិតិ​ជាមួយ United គេ​បង្ហាញ​ខ្លួន ៣២ ប្រកួត រក​បាន ១ គ្រាប់​និង Assist ៤ លើក ចាប់​តាំង​ការ​ផ្ទេរ ​ពី​ក្លឹប FC Porto៕

ប្រភព៖ El Nacional