Tuchel និយាយការពារកូនក្រុមម្នាក់ ក្រោយទទួលរងការរិះគន់ពីអ្នកគាំទ្រ Chelsea

Saul កំពុងប្រឈមនឹងបញ្ហាលំបាកសម្រាប់ការមកចូលរួម Chelsea នេះបើយោងតាមប្រភពពី សារព័ត៌មាន AS។ ចាប់តាំងពីផ្លាស់មកទីក្រុងឡុងដ៍ នៅរដូវក្ដៅនេះ គេមិនទាន់បានបង្ហាញពីសក្ដានុពលរបស់ខ្លួន ហើយបាត់បង់ទំនុកចិត្តពីគ្រូបង្គោល Thomas Tuchel។

ទោះយ៉ាងណាក្ដី គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ បាននិយាយការពារខ្សែបម្រើជនជាតិអេស្ប៉ាញរូបនេះ ក្រោយពីគេ ទទួលរងនូវការរិះគន់ពីសំណាក់អ្នកគាំទ្រ។

លោក Tuchel ត្រូវបានសួរថាតើ Saul នៅតែជាកីឡាករតែមួយ ដែលលេងនៅក្នុងតំណែង និងទំនួលខុសត្រូវដដែលដូចកាលនៅ Atletico Madrid ដែរឬយ៉ាងណា? លោកបានឆ្លើយថា៖ “ទេ, ប្រហែលជាមិនទាន់បែបនេះទេ។ តើគេខំប្រឹងប្រែងដែរទេ? មែនហើយ គេប្រឹងប្រែងណាស់”។

“យើងនឹងការពារកីឡាកររបស់យើង ខ្ញុំនឹងតែងតែការពារកីឡាកររបស់យើង។ កាលពីថ្ងៃព្រហស្បតិ៍ គេលេងក្នុងតំណែងលេខ៦ កីឡាករលេខ៩ និងជាខ្សែការពារស្លាប។ តើវាយុត្តិធម៌សម្រាប់គេទេ? ទេ, មិនយុត្តិធម៌ទេ”។

ទោះបីជា Saul មានបញ្ហាលំបាកយ៉ាងណាក្ដី ប៉ុន្ដែលោក Tuchel បានអះអាងថា លោកនឹងព្យាយាមជួយឱ្យខ្សែបម្រើរូបនេះឈានដល់កម្រិតសមត្ថភាពខ្ពស់បំផុតឡើងវិញ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ ដោយសារមូលហេតុនេះ ទើបធ្វើឱ្យ Tuchel ខឹ.ងសម្បារ ក្រោយ Chelsea ស្មើជាមួយ Wolves

លោក Thomas Tuchel មានអារម្មណ៍ខឹងសម្បារ នៅពេលដែល Chelsea ទទួលបានលទ្ធផលស្មើគ្នាទល់នឹង Wolves ក្នុងការប្រកួត Premier League កាលពីថ្ងៃអាទិត្យ ដោយសារការស្នើសុំផ្អាកការប្រកួត ត្រូវបានច្រានចោល។

អ្នកចាត់ការជនជាតិអាល្លឺម៉ង់ បាននិយាយថាក្លិប គិតថាវាជាករណីធំមួយដែលពាក់ព័ន្ធនឹងសន្ដិសុខ និងសុខភាពរបស់កីឡាករ។ ៦ប្រកួតក្នុងចំណោម១០ប្រកួតនៅក្នុងលីគកាលពីចុងសប្ដាហ៍ ត្រូវបានផ្អាកដោយសារកូវីដ១៩។

Chelsea ត្រូវអវត្តមានកីឡាករសំខាន់ដូចជា Romelu Lukaku, Timo Werner និង Callum Hudson-Odoi ដោយសារពួកគេធ្វើតេស្ដវិជ្ជមានកូវីដ១៩។

ជាលទ្ធផល ក្រុមការពារតំណែងជើងឯកពានអឺរ៉ុប Chelsea មានឱកាសដាក់កីឡាករបម្រុងតែ៤នាក់ប៉ុណ្ណោះដែលលេងក្នុងតំណែងក្រៅពីអ្នកចាំទី ដែលអាចអង្គុយកៅអីបម្រុងទល់នឹង Wolves។

លោក Tuchel បាននិយាយថា៖ “យើងបានស្នើសុំមិនប្រកួត ហើយដាក់ស្ថានភាពក្រោមការគ្រប់គ្រង ហើយត្រូវបានបដិសេធ។ យើងត្រូវឡើងឡានក្រុង ហើយធ្វើដំណើរជុំគ្នារយៈពេល៣ម៉ោង បានជួបគ្នាទទួលទានអាហារពេលល្ងាច និងអាហារថ្ងៃត្រង់ ហើយស្ថានភាពមានអារម្មណ៍ថា វានឹងមិនបញ្ចប់នោះទេ”។

“យើងត្រូវសម្រេចប្រើកីឡាករដែលទើបជាពីរបួស ហើយយើងប្រឈមនឹងការប្រថុយ។ យើងគឺមិនសប្បាយចិត្ត យើងគឺមានអារម្មណ៍ខឹងសម្បារខ្លះដែរ”៕

ប្រភព៖ BBC