បែលហ្ស៊ិកបន្ដក្ដោបក្ដាប់តំណែងកំពូលតារាង ខណៈកម្ពុជារំកិលឡើងមួយលេខ ក្នុងតារាង FIFA Rankings

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកបន្ដឈរនៅកំពូលតារាងចំណាត់ថ្នាក់ FIFA Ranking រយៈពេល៤ឆ្នាំជាប់គ្នា។ បែលហ្ស៊ិកបន្ដការនាំមុខលើកំពូលតារាង ដោយលើសពិន្ទុក្រុមលេខ២ ប្រេស៊ីលតែ២.១ពិន្ទុប៉ុណ្ណោះ ខណៈក្រុមម្ចាស់ជើងឯក UEFA Nations League បារាំង ឈរនៅលេខ៣។

ក្រុមការពារតំណែងជើងឯក EURO 2020 អ៊ីតាលី បិទបញ្ចប់ឆ្នាំ២០២១ ក្នុងចំណាត់ថ្នាក់លេខ៦ ខណៈក្រុមការពារជើងឯកជម្រើសជាតិទ្វីបអាមេរិកខាងត្បូង អាហ្សង់ទីន ឈរនៅលេខ៥។

ក្រុមជើងឯករង EURO 2020 អង់គ្លេសស្ថិតនៅលេខ៤ ស្របពេលដែលក្រុមម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2022 កាតារ ឈរនៅចំណាត់ថ្នាក់លេខ៤៨។

ដោយឡែកសម្រាប់ក្រុមគោព្រៃកម្ពុជារំកិលថយមួយលេខពី ១៧០ ទៅ១៧១ ខណៈវៀតណាម និងថៃ ឈរនៅលេខ៩៨ និង ១១៥ ហើយក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេនៅអាស៊ីគឺ អ៊ីរ៉ង់ ស្ថិតនៅលេខរៀងទី២១៕

អានអត្ថបទបន្ទាប់៖ ដល់​ថ្នាក់ Klopp និង Conte យល់​ឃើញ​ដូច​គ្នា​ ថា​គួរ​តែ​មាន​ការ​ផ្លាស់ប្ដូរ​ច្បាប់​មួយ​នេះ

Tottenham Hotspur កំណត់​ទៅ​ជួប Chelsea ស្រប​ពេល​ដែល Arsenal ត្រូវ​ទៅ​ជួប Liverpool សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ EFL Cup ឬ​ Carabao Cup។ កាល​បរិច្ឆេទ​ប្រកួត​ធ្វើ​ឡើង ២ ជើង ដោយ​ជើង​ទី ១ នៅ​ថ្ងៃ​ទី ៥ ​មករា មុន​ឆ្លង​ទៅ​សម្រេច​លទ្ធផល​នៅ​ជើង​ទី ២ ​នា​ថ្ងៃ​ទី ១២ មករា ឆ្នាំ ២០២២។

Conte
Klopp

យ៉ាង​ណា​ការ​ប្រកួត​សារ​នេះ វា​អាច​នឹង​មាន​ការ​លំបាក​សម្រាប់​ក្រុម​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត ព្រោះ​អី​នៅ​ឯ​ចក្រភព​អង់គ្លេស កំពុង​មាន​ការ​រីក.រាល​ដា.ល​ខ្លាំង​នៃ​ជំងឺ COVID-19 ហើយ​សំណាក់​កីឡាករ​សំខាន់ៗ​ជា​ច្រើន ក៏​ពិនិត្យ​ឃើញ​មាន​ផ្ទុក​ផង​ដែរ។ មួយ​ផ្សេង​ទៀត វា​មមាញឹក​នឹង​ការ​ប្រកួត​ក្នុង​លីគ​ផង ដូច្នេះ​សម្រាប់​អ្នកចាត់ការ គឺ​ពិត​ជា​ត្រូវ​ឈឺ​ក្បាល ក្នុង​ការ​កំណត់​ថា គួរ​ប្រើប្រាស់​កីឡាករ​ណា ទុក​កីឡាករ​ណា។

ដោយ​មើល​ឃើញ​ថា​បញ្ហា​ពិបាក​ដោះស្រាយ ទៅ​មើល​អ្នកចាត់ការ​នៃ​ក្លឹប Liverpool លោក Jurgen Klopp និង​អ្នកចាត់ការ​នៃ​ក្លឹប Tottenham Hotspur លោក Antonio Conte ក៏​បាន​និយាយ​ទទូច​ទៅ​សមាគម​បាល់ទាត់​អង់គ្លេស ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​នៃ​ការ​ប្រកួត ពោល​គួរ​តែ​បន្ថយ​ពី​ប្រកួត ២ ជើង មក​សល់​តែ​ ១ ជើង​សម្រេច​យក​ចាញ់​ឈ្នះ​វិញ។

EFL Cup

លោក Klopp និយាយ៖ “ខ្ញុំ​គិត​ថា បើ​លេង​តែ​មួយ​ជើង​គឺ​ល្អ គ្រាន់​ថា ខ្ញុំ​នឹង​សម្រប​តាម បើ​គេ​កំណត់​ឲ្យ​លេង ២ ជើង យើង​នឹង​លេង ២ ជើង​ គ្រាន់​ថា​ បើ​អាច​លេង​មួយ​ជើង​បាន​គឺ​ល្អ​ជាង​សម្រាប់​ខ្ញុំ នេះ​ខ្ញុំ​និយាយ​ពិត”។

រី​ឯ​លោក Conte ថា៖ “វា​ប្រហែល​ជា​ល្អ​ជាង បើ​លេង​តែ​មួយ​ប្រកួត មិនមែន​ពីរ​ប្រកួត ជា​ពិសេស​ក្នុង​ស្ថានភាព​លំបាក​ដែល​យើង​កំពុង​ជួប​ប្រទះ តែ​យ៉ាង​ណា​យើង​មាន​តែ​ត្រូវ​គោរព​តាម​ច្បាប់​នៃ​បាល់ទាត់​ប៉ុណ្ណឹង​ឯង”៕

ប្រភព៖ BeSoccer