Conte កំពុងទទូចឲ្យ Spurs តាមចុះកុងត្រាលើតារាឆ្នើម Barca មួយរូប មកពង្រឹងតំបន់ប្រយុទ្ធក្រុម

ក្រុមមានខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លិប Barcelona ។

Antoine Griezmann 

ជាក់ស្តែងកីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានសម្រេចចិត្តទៅចូលរួមជាមួយ Barca ពី Atletico Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០០ លានផោនក្នុងខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែយ៉ាងណាបានវិលត្រលប់ទៅកាន់ក្លិបចាស់ខ្លួនវិញ នៅក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល កាលពីរដូវក្តៅមុន ហើយក៏រួមទាំងមានជម្រើសទិញផ្តាច់ នៅទីផ្សាររដូវក្តៅឆ្នាំ ២០២៣ ផងដែរ ។

Antoine Griezmann

ដោយឡែក គ្រូបង្វឹកថ្មីរបស់ Spurs លោក Antonio Conte ហាក់មិនបានលាក់បាំងឡើយ ពីបំណងប្រាថ្នារបស់គាត់ ក្នុងការពង្រឹងក្រុមឲ្យកាន់តែខ្លាំង នៅទីផ្សារខែនេះ ស្របពេលរបាយការណ៍ចុងក្រោយមួយពី  Fichajes បានបង្ហាញថា Griezmann អាចជាជម្រើសខ្សែប្រយុទ្ធថ្មីម្នាក់ ដែលគាត់នឹងនាំយកមកកាន់ក្រុម ។

Antoine Griezmann

គួរឲ្យដឹងផងដែរថា ថ្លៃផ្ទេររបស់ Griezmann ត្រូវបានគេគិតថាមានចំនួន ៤០ លានផោន ប៉ុន្តែបញ្ហាតែមួយគត់គឺសស្ថិតនៅត្រង់ប្រាក់ឈ្នួលចំនួន ៣០០ ០០០ ផោនក្នុងមួយសប្តាហ៍ ដែលគេកំពុងទទួលបាន ខណ:ចំនួននេះគឺស្មើប្រាក់ខែរបស់ Harry Kane ដែរ ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ Ferdinand ជឿថា Man Utd គួរតែដកស្លាកប្រធានក្រុមពី Maguire ហើយប្រគល់ឲ្យកីឡាករម្នាក់នេះវិញ

អតីតជើងចាស់ លោក Rio Ferdinand ជឿថា វាជាកំហុសធំណាស់ ដែលបានប្រគល់ស្លាកប្រគល់ក្រុម ដល់ខ្សែការពារ Harry Maguire បន្ទាប់ពីមកដល់ក្លិបបិសាចក្រហម Manchester United ភ្លាម ខណ:លោកជឿជាក់ថាកីឡាករម្នាក់នេះ ជាជម្រើសប្រសើរជាង។

Harry Maguire 

ជាក់ស្តែង Maguire បានជំនួសតំណែងរបស់ Ashley Young ក្នុងនាមជាប្រធានក្រុម United នៅខែមករាឆ្នាំ ២០២០ ពោលគឺតិចជាងប្រាំមួយខែ បន្ទាប់ពីការមកដល់របស់គេនៅទឹកដី Old Trafford ក្រោយផ្ទេរពីក្លិប Leicester City ក្នុងតម្លៃ ៨០ លានផោន ។

យ៉ាងណាក៏ដោយ ជារឿយៗកីឡាករសញ្ជាតិអង់គ្លេស បានទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ជានិច្ច ខណ:ក្រុម Man Utd ទើបតែអាចរក្សា Clean Sheet បានត្រឹម ៤ លើកប៉ុណ្ណោះ នៅ Premier League នៅពេលមាន Maguire ជាប្រធានក្រុម ក្នុងរដូវកាលនេះ។

Harry Maguire

លើសពីនេះ នៅពេលត្រូវបានគេសួរថា តើ Maguire អាចនឹងត្រូវដកចេញពីក្រុមទេ បើសិនរូបគេមិនមែនជាប្រធានក្រុម? ខណ:លោក Ferdinand បានប្រាប់ Vibe with Five វិញថា ៖ ” ការពិតដែលគាត់មានស្លាកប្រធានក្រុម គឺជាអទិភាពធំមួយ។ ប៉ុន្តែខ្ញុំគិតថាគាត់ត្រូវបានគេវាឲ្យលឿនពេក ។ វាជាការងារលំបាក ដែលចូលមកដល់ក្លិប ហើយរាប់រងតំណែងនេះ វាគឺមិនមានអារម្មណ៍ស្រួលទេ ព្រោះសម្ពាធនឹងបន្ថែម នៅពេលធ្វើជាប្រធានក្រុម ” ។

David de Gea

លោកបន្តទៀតថា ៖ ” បើឲ្យជ្រើសរើស David de Gea នឹងក្លាយជាជម្រើសរបស់ខ្ញុំ ដោយសារតែពេលវេលាដែលគាត់នៅជាមួយក្លិបយូរមកហើយ ខណ:គាត់ក៏ដឹងថាក្លិបនឹងត្រូវការអ្វីខ្លះ ដើម្បីឈ្នះផងដែរ ” ៕

ប្រភព: Metro