Lucas Digne បង្ហើបថាដោយសារវត្តមានរបស់បុគ្គលរូបនេះ ទើបផ្លាស់មក Aston Villa

ខ្សែការពារស្លាបឆ្វេងបារាំង Lucas Digne បានផ្លាស់ទៅចូលរួមក្លិប Aston Villa ពី Everton ក្នុងកិច្ចសន្យាតម្លៃប្រមាណ២៥លានផោន។ កីឡាករវ័យ២៨ឆ្នាំរូបនេះ លែងស្ថិតនៅក្នុងជម្រើសរបស់អ្នកចាត់ការ Rafa Benitez ដែលបាននិយាយកាលពីសប្ដាហ៍មុនថា Digne បានស្នើក្លិបចាកចេញ។

ដោយឡែក Digne ដែលទើបចុះកុងត្រារយៈពេល៤ឆ្នាំកន្លះបាននិយាយថា គេមិនរំពឹងថាពេលវេលារបស់គេនៅ Everton បញ្ចប់ទៅបែបនេះឡើយ។ កីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ ក៏បានពន្យល់ថា លោក Steven Gerrard ជាហេតុផលដែលគេសម្រេចចិត្តមកចូលរួម Aston Villa។

គេបាននិយាយថា៖ “វាជាកត្តាធំបំផុត។ ខ្ញុំមកទីនេះសម្រាប់អ្នកចាត់ការក្លិប។ ខ្ញុំមានការជួបប្រជុំមួយដ៏ល្អ ក្នុងខែនេះ។ ខ្ញុំមានអារម្មណ៍ថាគាត់មានចំណង់ចង់ឈ្នះ ការលេងបាល់សម្រុក និងការគ្រប់គ្រងបាល់។ ខ្ញុំយល់ថាវាជាអ្វីដែលខ្ញុំចង់បាន ហើយជាអ្វីដែលខ្ញុំចង់បង្ហាញទៅកាន់អ្នកគាំទ្រ”។

សូមរំឭកថា Everton បានសម្រេចការផ្ទេរ Digne ពី Barcelona ក្នុងរដូវក្ដៅឆ្នាំ២០១៨ ជាមួយតម្លៃ១៨លានផោន ក្រោមការបង្វឹកដោយលោក Marco Silva។

គេបានបង្ហាញវត្តមានលើទីលានបាន១២៧ប្រកួតសម្រាប់ក្លិបស្ករគ្រាប់ ដោយរកគ្រាប់បាល់បាន៦គ្រាប់ក្នុងនាមជាខ្សែការពារស្លាបឆ្វេងនៅទីនោះ៕

ប្រភព៖ BBC

អានអត្ថបទបន្ទាប់៖ ទោះ​វ័យ​ចំណាស់ តែ Liverpool ជឿ​ថា​គុណភាព​នៅ​តែ​មាន ឥឡូវ​ចង់​ឲ្យ​ R.Madrid ២៥ លាន​ផោន

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​កាន់​ឆ្នាំ​នៅ​ក្លឹប Real Madrid ហើយ​បើ​ទោះ​បី​ជា​វ័យ​រាង​ចំណាស់ តែ​ខាង​ក្លឹប​ដឹកនាំ​ដោយ​លោក Jurgen Klopp ហាក់​នៅ​ជឿជាក់​លើ​គុណភាព​របស់​គេ និង​ចង់​ចរចា​នាំ​យក​មក​ទឹកដី Anfield ​នៅ​ពេល​ខាង​មុខ។

Klopp
Kroos

នោះ​គឺ​ខ្សែ​បម្រើ​ជំនាញ​កាត់​បាល់​វែង Toni Kroos ដែល​គេ​មាន​វ័យ ៣២ ឆ្នាំ​ហើយ និង​សេសសល់​សុពលភាព​កុងត្រា​នៅ Bernabeu ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ មាន​ក្លឹប​ធំៗ ​នៅ​អង់គ្លេស ទាំង Man City និង Liverpool ជា​ដើម​នេះ ដែល​លឺ​ថា​ចាប់​អារម្មណ៍​មក​លើ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់។

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្លឹប​អធិរាជ​ស ក៏​គិត​ចង់​ចរចា​បន្ត​កុងត្រា​ថ្មី​ឲ្យ Kroos ផង​ដែរ តែ​ឆ្លៀត​ពេលវេលា​នេះ ខាង​ភាគី​ក្លឹប Liverpool ក៏​ដាក់​សម្ពា.ធ​ខ្លាំង ដោយ​បាន​ចូល​ចរចា​កាត់​មុខ និង​សង្ឃឹម​ថា Kroos អាច​សម្រេច​ចិត្ត​មក​ចូលរួម​ជាមួយ​ក្លឹប​របស់​ខ្លួន។ ហង្ស​បាន​ដាក់​សំណើ​នៅ​ទឹក​ប្រាក់ ២៥ លាន​ផោន ​និង​ចង់​ផ្តល់​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​ឲ្យ​ខ្សែ​បម្រើ​ខាង​លើ។

Kroos

យើង​មិន​ច្បាស់​ថា Kroos នឹង​យល់​ព្រម​សំណើ​ដ៏​ធំ​មួយ​នេះ ឬ​បែប​ណា​ទេ។ រំឭក​ទៅ​ស្ថិតិ​របស់​គេ​បន្តិច ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ឲ្យ Real Madrid នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៤ សរុប​ការ​លេង​ ៣៤១ ប្រកួត រក​បាន ២៥ គ្រាប់​និង Assist ៨៣ លើក។ អតីត​កាល​គេ​មិន​ធ្លាប់​ស្គាល់​រសជាតិ​ក្នុង​ការ​លេង​ឲ្យ​ក្លឹប​នៅ​អង់គ្លេស​នោះ​ឡើយ៕

ប្រភព៖ El Nacional