ក្លិបមួយទំនងជាគោលដៅដែល Marcelo នឹងផ្ញើវាសនា ពេលចប់កុងត្រានៅ Real Madrid

Marcelo ហាក់ពិបាកក្នុងការទទួលបានឱកាសលេងក្នុងតំណែងខ្សែការពារស្លាបឆ្វេងក្រោយការមកដល់របស់ Ferland Mendy ដែលបច្ចុប្បន្នជាជម្រើសដំបូងលើទីលានចាប់តាំងពីដើមរដូវកាលមុនមក។

ខ្សែការពារចាស់វស្សាជនជាតិប្រេស៊ីលទទួលបានឱកាសលេងសរុបបានតែ២៧៤នាទីប៉ុណ្ណោះ ក្នុងចំណោម៧ប្រកួតដែលគេបានលេង ដោយចុងក្រោយបង្អស់ក្នុងការប្រកួត Copa del Rey។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ជាពេលដែល Marcelo ត្រូវនិយាយពាក្យថាលាទៅកាន់ក្លិប Real Madrid ជាទីដែលគេបានចាយពេល១៦ឆ្នាំនៅទីនោះ ហើយស្វែងរកទ្រនំថ្មីដើម្បីបន្ដអាជីពកីឡាករបាល់ទាត់។

ចាប់តាំងពីកន្លងមកទល់នឹងពេលនេះ ក្លិបដែលចាប់អារម្មណ៍ខ្សែការពាររូបនេះ គឺនៅទីកំណើតរបស់គេនៅប្រេស៊ីលរួមមានក្លិប Fluminense, Botafogo និង Palmeiras ជាដើម។

ប៉ុន្ដែកាលពីថ្មីៗនេះ សារព័ត៌មាន 61saat បានរាយការណ៍ថា ក្លិប Trabzonspor បានទាក់ទងទៅភ្នាក់ងាររបស់ Marcelo ដើម្បីបង្ហាញការចាប់អារម្មណ៍របស់ពួកគេលើខ្សែការពាររូបនេះ។

ក្លិបតួកគីមួយនេះ រីករាយចំពោះការផ្ដល់សំណើប្រាក់ឈ្នួល២.៥លានអឺរ៉ុក្នុងមួយឆ្នាំ ប៉ុន្ដែកីឡាករផ្ទាល់បានផ្ញើសារច្បាស់ៗថា៖ “ពេលនេះយើងកំពុងគិតពីតួកគី បើគិតមកទល់នឹងពេលនេះ”។

ការចូលរួម Trabzonspor អាចជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ខ្សែការពារវ័យ៣៣ឆ្នាំរូបនេះ។ បច្ចុប្បន្នក្រុមនេះ កំពុងឈរនៅកំពូលតារាងលីគកំពូលតួកគី ដោយមានគម្លាត៧ពិន្ទុលើក្រុម Konyaspor និង១៣ពិន្ទុពីក្រុម Basaksehir៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ បែប​ចង់​បាន​ខ្លាំង! ប្រធាន​ក្លឹប R.Sociedad ទាក់ទង​ទៅ​ឪពុក​កីឡាករ Man Utd រូប​នេះ​ផ្ទាល់​ហើយ

ប្រធាន​ក្លឹប Real Sociedad គឺ​លោក Jokin Aperribay ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ណាត់​ជួប​ផ្ទាល់​ជាមួយ​ឪពុក​នៃ​ខ្សែ​បម្រើ​ក្លឹប Man Utd ដោយ​ផ្ទាល់ ពោល​គឺ​ចង់​ចរចា នាំ​យក​ឲ្យ​បាន​នៅ​ឆ្នាំ ២០២២ អាច​ថា​ជា​ខែ​មករា ឬ​នៅ​ខែ​កក្កដា​ខាង​មុខ។

ប្រធានក្លឹប Sociedad
Mata

នោះ​គឺ​កីឡាករ​ត្រៀម​ផុត​កុងត្រា​ Juan Mata ដែល​គេ​សល់​ពេលវេលា​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford ត្រឹម​តែ​រយៈ​ពេល ៦ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​មិន​មាន​ដំណឹង​ថា នឹង​បន្ត​កុងត្រា​ថ្មី​ឡើយ ជាមួយ​ក្លឹប។ សម្រាប់ Mata គេ​មាន​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ ដូច្នេះ​តម្លៃ​ផ្ទេរ បើ​យក​នៅ​ខែ​មករា​នេះ ក៏​មិន​ថ្លៃ​ហួស​ពី ៥ លាន​ផោន​ដែរ។

បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា ភាគី​ខាង​ប្រធាន​ក្លឹប Sociedad និង​ឪពុក​របស់ Mata ដែល​ជា​ភ្នាក់ងារ​រត់ការ​ផ្ទាល់​ខ្លួន គឺ​បាន​ជួប​ជជែក​គ្នា​ហើយ ដោយ​ទំនង​ជា​បើក​ភ្លើង​ខៀវ​រួច​ជា​ស្រេច​ផង​ដែរ ជុំវិញ​ការ​ផ្ទេរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

Mata

ប្រភព​បាន​ឲ្យ​ដឹង​ថា បើ​ការ​ផ្ទេរ​សម្រេច​ទៅ​បាន ក៏ Mata នឹង​ត្រូវ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ដែរ ជា​រួម​គឺ​មិន​អាច​ទទួល​បាន​លើស​ពី ១៣៥ ០០០ ផោន/សប្តាហ៍​ដូច​នៅ Man Utd នោះ​ទេ ព្រោះ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្លឹប​នៅ La Liga រយៈ​ពេល​ចុង​ក្រោយ មិន​ធូរធារ​ដូច​ក្លឹប​នៅ​អង់គ្លេស​ឡើយ៕

ប្រភព៖ AS