Ronaldo បញ្ជាក់គោលជំហររបស់ខ្លួននៅ Man Utd ខណៈឈរនៅលេខ៧ក្នុងតារាង PL

Cristiano Ronaldo ដឹងថា ការកសាងក្រុម Manchester United អាចនឹងប្រើពេលយូរ ប៉ុន្ដែគេជឿជាក់ថា អ្នកចាត់ការ Ralf Rangnick ត្រូវការពេលវេលាដើម្បីរៀបចំក្រុមឱ្យបានល្អប្រសើរឡើងវិញ។

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ បានត្រលប់មកចូលរួមក្លិបចាស់របស់គេនៅក្នុងរដូវក្ដៅកន្លងទៅ ក្រុមបិសាចក្រហមមិនទទួលបានលទ្ធផលល្អនោះទេ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Ole Gunnar Solskjaer ដែលត្រូវបានបញ្ចប់តំណែងកាលពីខែវិច្ឆិកា និងគ្រូបង្វឹកស្ដីទីបច្ចុប្បន្នលោក Rangnick។

Ronaldo បានថ្លែងប្រាប់ Sky Sports ថា៖ “ខ្ញុំមិនចង់មកទីនេះ ដើម្បីឈរនៅលេខ៥ លេខ៦ ឬលេខ៧ឡើយ។ ខ្ញុំមកទីនេះដើម្បីព្យាយាមឈ្នះ ដើម្បីប្រកួតប្រជែង។ ខ្ញុំគិតពីការកសាងរឿងដ៏ល្អ ពេលខ្លះអ្នកត្រូវតែបំផ្លាញរឿងមួយចំនួន”។

“ហេតុអ្វីក៏មិនបាន – ឆ្នាំថ្មី ជីវិតថ្មី ហើយខ្ញុំសង្ឃឹមថា Manchester United អាចស្ថិតនៅកម្រិតដែលអ្នកគាំទ្រចង់បាន។ ពួកគេស័ក្ដិសមទទួលបានបែបនេះ។ យើងអាចផ្លាស់ប្ដូរនៅពេលនេះ។ ខ្ញុំដឹងពីរបៀបកែប្រែ ប៉ុន្ដែខ្ញុំមិនបង្ហើបពីវានៅពេលនេះឡើយ ព្រោះខ្ញុំមិនគិតថា វាសមរម្យសម្រាប់ខ្ញុំដើម្បីនិយាយរឿងនេះទេ”។

“អ្វីដែលខ្ញុំអាចនិយាយបានគឺយើងអាចធ្វើបានល្អជាងនេះ គឺយើងទាំងអស់គ្នា។ Manchester United ជារឿងដ៏សំខាន់ ដូច្នេះយើងត្រូវផ្លាស់ប្ដូររឿងនេះ។ ខ្ញុំគិតថាយើងប្រកួតប្រជែង ប៉ុន្ដែយើងមិនទាន់ឈានដល់កម្រិតល្អបំផុតនៅឡើយទេ។ ប៉ុន្ដែយើងមានវិថីដ៏វែងឆ្ងាយដើម្បីពង្រឹងសមត្ថភាព ហើយខ្ញុំជឿថាប្រសិនបើយើងផ្លាស់ប្ដូរការគិតរបស់យើង យើងអាចជោគជ័យរឿងធំៗ”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Ronaldo ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​កំពូល ៣ រូប ដែល PSG ត្រៀម​យក​មក​ជំនួស Mbappe

Kylian Mbappe មាន​ភាគរយ​អាច​នឹង​ចាកចេញ​នៅ​ពេល​ខាង​មុខ ដោយ​គេ​ជឿ​ថា នឹង​មិន​មាន​កុងត្រា​ថ្មី​កើត​ឡើង​បាន​ឡើយ ពោល​ការ​ចែក​ផ្លូវ​រវាង​ក្លឹប PSG នឹង​ឈាន​ចូល​មក​ដល់​ត្រឹម​រដូវ​ក្តៅ ឆ្នាំ ២០២២ នេះ​ហើយ។ ដូច្នេះ​ខាង​ភាគី​ក្លឹប​បារាំង ក៏​ចាប់ផ្ដើម​ធ្វើ​ការ​ចរចា​ជា​បណ្តើរៗ​ដែរ អំពី​ការ​ចង់​បាន​កីឡាករ​ថ្មី ​ទុក​មក​ជំនួស​យុវជន​ឆ្នើម​ខាង​លើ។

Mbappe

បើ​តាម​សារព័ត៌មាន Evening Standard ចុះ​ផ្សាយ​ថា ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស បាន​សម្លឹង​ឃើញ​បេក្ខភាព​កំពូល ៣ រូប ដោយ​ក្នុង​ចំណោម​នោះ ក៏​មាន Cristiano Ronaldo នៃ​ក្លឹប Man Utd ផង​ដែរ។

វា​កើត​ឡើង​បន្ទាប់​ពី​លេចលឺ​ថា​ កីឡាករ​ព័រទុយហ្គាល់​ផ្ទាល់ ក៏​មិន​ជា​រីករាយ​នឹង​ការ​លេង​នៅ​ទឹកដី Old Trafford ព្រោះ​អី​ក្លឹប​មិន​ប្រាកដប្រជា​ថា​នឹង​អាច​បញ្ចប់​ចំណាត់ថ្នាក់ ឈរ​នៅ​ Top 4 នោះ​ដែរ ក្នុង​ការ​ប្រជែង ក្របខ័ណ្ឌ Premier League។ ស្រប​ពេល​ដែល​បុរស​វ័យ ៣៦ ឆ្នាំ​ត្រូវ​ផុត​សុពលភាព​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២៣ ដូច្នេះ​ក៏​មាន​ភាគរយ​ខ្ពស់ ដែល CR7 អាច​នឹង​ផ្ទេរ​ចេញ​ទៅ​កាន់​ក្លឹប​បារាំង។

Ronaldo
Haaland/Lewandowski

ការ​រួបរួម​រវាង Ronaldo&Messi នៅ PSG អាច​នឹង​កើត​ឡើង​ក៏​ថា​បាន មុន​អ្នក​ទាំង​ពីរ​បញ្ចប់​អាជីព ពី​កីឡាករ​បាល់ទាត់។ តែ​យ៉ាង​ណា​បើ ការ​ចរចា​យក Ronaldo មិន​បាន​សម្រេច នោះ​ក្លឹប​នឹង​បង្វែរ​ទៅ​គោលដៅ ២ រូប​ផ្សេង​ទៀត រវាង Robert Lewandowski នៃ​ក្លឹប Bayern Munich ឬ​អាច​ជា Erling Haaland នៃ​ក្លឹប Borussia Dortmund។ ចុះ​សម្រាប់​គ្នា​យើង​វិញ គិត​ថា​នរណា នឹង​សក្តិសម​ក្នុង​ការ​ជំនួស​កន្លែង​របស់ Mbappe?

ប្រភព៖ Evening Standard