ឃើញ​ក្លឹប​មាន​ចន្លោះ មិន​ចង់​ទុក​យូរ Atletico បើក​ការ​ចរចា កីឡាករ​ក្រៅ​ជម្រើស Man Utd រូប​នេះ​ភ្លែត

បើ​តាម​សារព័ត៌មាន AS ចុះ​ផ្សាយ​ថា ក្លឹប​ Atletico Madrid បាន​នឹង​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​ក្រៅ​ជម្រើស​របស់​ក្លឹប Man Utd ព្រោះ​ចង់​យក​មក​បំពេញ​ចន្លោះ​ប្រហោង ដែល​ក្លឹប​ខ្លួន​ផ្ទាល់​កំពុង​ជួប​ប្រទះ​នៅ​រយៈ​ពេល​ចុង​ក្រោយ។

Simeone
Dalot

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្លឹប​ការពារ​ជើង​ឯក La Liga បាន​មើល​ឃើញ​សមត្ថភាព​នៃ​ខ្សែ​ការពារ​ស្លាប Diogo Dalot ដោយ​គិត​ថា គេ​អាច​មក​ជំនួស​កន្លែង​ Kieran Trippier បាន។ បញ្ជាក់​ឲ្យ​ដឹង កីឡាករ​អង់គ្លេស​ទើប​តែ​សម្រេច​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប Newcastle United កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដូច្នេះ​ការពារ​ស្លាប​ខាង​ក្រោម គឺ​ក្លឹប​របស់​លោក Diego Simeone កំពុង​មាន​ចន្លោះ​ហើយ។

មក​មើល​ Dalot គេ​ជា​កីឡាករ​ព័រទុយហ្គាល់ មាន​វ័យ​ទើប​តែ ២២ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ យ៉ាង​ណា​គេ​មិន​សូវ​ទទួល​បាន​ឱកាស​លេង​នោះ​ទេ ព្រោះ​អី Role របស់​គេ ជាន់​ជាមួយ​នឹង Aaron Wan-Bissaka ដូច​នៅ​រដូវ​កាល​នេះ ឈរ​ជើង​មិន​ទាន់​បាន ១ ០០០ នាទី​ផង។

Dalot

បើ Atletico ចាប់​អារម្មណ៍​ចង់​បាន​គេ ក៏​ទំនង​ជា​ត្រូវ​ចាយ​លុយ​ល្បាក់ ១៥ ទៅ ២០ លាន​ផោន តែ​ក៏​មិន​ច្បាស់​ថា United ព្រម​ប្រគល់​ឲ្យ​ឬ​អត់​ដែរ ព្រោះ​ក្រែង​ល​គិត​ចង់​រក្សា​ទុក​គេ ជា​កីឡាករ​បម្រុង​ពេល Bissaka ជួប​បញ្ហា​ចៃដន្យ​ណា​មួយ។ សម្រាប់​ក្លឹប​អេស្ប៉ាញ ក្រៅ​ពី​ចាប់​ចិត្ត​មក​លើ Dalot ទៀត​សោត​ក៏​មាន​គោលដៅ នៃ​ក្លឹប RB Leipzig គឺ Rasmus Christensen និង Daniel Wass នៃ​ក្លឹប Valencia ផ្សេង​ទៀត​ដែរ៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ បែប​ចង់​បាន​ខ្លាំង! ប្រធាន​ក្លឹប R.Sociedad ទាក់ទង​ទៅ​ឪពុក​កីឡាករ Man Utd រូប​នេះ​ផ្ទាល់​ហើយ

ប្រធាន​ក្លឹប Real Sociedad គឺ​លោក Jokin Aperribay ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ណាត់​ជួប​ផ្ទាល់​ជាមួយ​ឪពុក​នៃ​ខ្សែ​បម្រើ​ក្លឹប Man Utd ដោយ​ផ្ទាល់ ពោល​គឺ​ចង់​ចរចា នាំ​យក​ឲ្យ​បាន​នៅ​ឆ្នាំ ២០២២ អាច​ថា​ជា​ខែ​មករា ឬ​នៅ​ខែ​កក្កដា​ខាង​មុខ។

ប្រធានក្លឹប Sociedad
Mata

នោះ​គឺ​កីឡាករ​ត្រៀម​ផុត​កុងត្រា​ Juan Mata ដែល​គេ​សល់​ពេលវេលា​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford ត្រឹម​តែ​រយៈ​ពេល ៦ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​មិន​មាន​ដំណឹង​ថា នឹង​បន្ត​កុងត្រា​ថ្មី​ឡើយ ជាមួយ​ក្លឹប។ សម្រាប់ Mata គេ​មាន​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ ដូច្នេះ​តម្លៃ​ផ្ទេរ បើ​យក​នៅ​ខែ​មករា​នេះ ក៏​មិន​ថ្លៃ​ហួស​ពី ៥ លាន​ផោន​ដែរ។

បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា ភាគី​ខាង​ប្រធាន​ក្លឹប Sociedad និង​ឪពុក​របស់ Mata ដែល​ជា​ភ្នាក់ងារ​រត់ការ​ផ្ទាល់​ខ្លួន គឺ​បាន​ជួប​ជជែក​គ្នា​ហើយ ដោយ​ទំនង​ជា​បើក​ភ្លើង​ខៀវ​រួច​ជា​ស្រេច​ផង​ដែរ ជុំវិញ​ការ​ផ្ទេរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

Mata

ប្រភព​បាន​ឲ្យ​ដឹង​ថា បើ​ការ​ផ្ទេរ​សម្រេច​ទៅ​បាន ក៏ Mata នឹង​ត្រូវ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ដែរ ជា​រួម​គឺ​មិន​អាច​ទទួល​បាន​លើស​ពី ១៣៥ ០០០ ផោន/សប្តាហ៍​ដូច​នៅ Man Utd នោះ​ទេ ព្រោះ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្លឹប​នៅ La Liga រយៈ​ពេល​ចុង​ក្រោយ មិន​ធូរធារ​ដូច​ក្លឹប​នៅ​អង់គ្លេស​ឡើយ៕

ប្រភព៖ AS