“គ្រាន់​តែ​ប្រគល់​អាវ​ឲ្យ​គូ​ប្រជែង​ចុះ​ឡើង Ronaldo ចាយ​លុយ​អស់​ប៉ុណ្ណេះ” – អ្នកចាំទី Watford

អ្នកចាំទី​នៃ​ក្លឹប Watford គឺ​លោក Ben Foster បាន​បង្ហាញ​ការ​ប៉ាន់ប្រមាណ​ជុំវិញ​ទំហំ​ចំណាយ ដែល Cristiano Ronaldo បាន​ចាយវាយ​លើ​ការ​ប្រគល់​អាវ​ ទៅ​ឲ្យ​ក្រុម​គូ​ប្រជែង ក៏​ដូច​ជា​អ្នក​គាំទ្រ​ក្រោយ​ចប់​ការ​ប្រកួត។ នេះ​មិនមែន​ជា​តួ​លេខ​ច្បាស់ការ​នោះ​ទេ ដោយ​វា​ត្រឹម​ជា​ការ​ប៉ាន់ប្រមាណ​ផ្អែក​តាម​ចំនួន​ប្រកួត និង​តម្លៃ​អាវ​ មាន​លក់​លើ​ទីផ្សារ​ប៉ុណ្ណោះ។

អាវ Ronaldo

តាម​រយៈ​ការ​លើក​ឡើង​លើ​ប៉ុស្តិ៍ YouTube ផ្ទាល់​ខ្លួន អ្នកចាំទី​វ័យ ៣៨ ឆ្នាំ​ខាង​លើ បាន​ប៉ាន់ប្រមាណ​ឃើញ​ថា គ្រាន់​តែ​ការ​ចែក​អាវ ឬ​ដោះដូរ​អាវ​គ្នា​ទៅ​មក​ មួយ​អាជីព​របស់ Ronaldo គឺ​ទំនង​ជា​ចាយ​អស់ ៧៧ ០០០ ផោន ឬ​ប្រហែល​ជាង ១០០ ០០០ ដុល្លារ។

Foster និយាយ៖ “Cristiano Ronaldo បាន​ប្រគល់​អាវ​ទៅ​ឲ្យ​ក្រុម​គូ​ប្រជែង​នៅ​ចប់​ការ​ប្រកួត ហើយ​អ្នក​ប្រហែល​មិន​ដឹង​ទេ ថា​អាវ​ទាំង​អស់​នោះ ​កីឡាករ​ផ្ទាល់​ត្រូវ​ចាយ​លុយ​ចេញ​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន ដូច្នេះ​យើង​គិត​ថា ក្នុង​អាជីព​របស់​គាត់ គាត់​លេង ១ ១០០ ប្រកួត ដោយ​ក្នុង​ការ​ប្រកួត​នីមួយៗ​ខាង​ក្រុម​ផ្តល់​ឲ្យ ២ អាវ​សម្រាប់​ការ​ប្រើប្រាស់”។

Ronaldo
អាវ Ronaldo

លោក​បន្ត​ថា៖ “ខ្ញុំ​មិន​បាន​និយាយ​ថា Ronaldo នឹង​ផ្តល់​ឲ្យ​គ្រប់​ការ​ប្រកួត​ទេ តែ​បើ​យើង​គិត​ឲ្យ​ងាយ អាច​ថា អាវ​មួយ ឬ​ពីរ​ដែល​លោក​ចំណាយ​នៅ​ការ​ប្រកួត ដូច្នេះ​បើ​យើង​គិត​អាវ​តម្លៃ ១០០ ផោន ឬ​ទាប​បំផុត​កាល​ពី​មុន ៥០ ទៅ ៦០ ផោន ដូច្នេះ​ថា​តម្លៃ​អាវ​ជា​មធ្យម ៧០ ផោន​ចុះ អ៊ីចឹង ១ ១០០ អាវ​គឺ ៧៧ ០០០ ផោន​ហើយ​គិត​ជា​លុយ​សុទ្ធ”៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ ទោះ​វ័យ​ចំណាស់ តែ Liverpool ជឿ​ថា​គុណភាព​នៅ​តែ​មាន ឥឡូវ​ចង់​ឲ្យ​ R.Madrid ២៥ លាន​ផោន

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​កាន់​ឆ្នាំ​នៅ​ក្លឹប Real Madrid ហើយ​បើ​ទោះ​បី​ជា​វ័យ​រាង​ចំណាស់ តែ​ខាង​ក្លឹប​ដឹកនាំ​ដោយ​លោក Jurgen Klopp ហាក់​នៅ​ជឿជាក់​លើ​គុណភាព​របស់​គេ និង​ចង់​ចរចា​នាំ​យក​មក​ទឹកដី Anfield ​នៅ​ពេល​ខាង​មុខ។

Klopp
Kroos

នោះ​គឺ​ខ្សែ​បម្រើ​ជំនាញ​កាត់​បាល់​វែង Toni Kroos ដែល​គេ​មាន​វ័យ ៣២ ឆ្នាំ​ហើយ និង​សេសសល់​សុពលភាព​កុងត្រា​នៅ Bernabeu ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ មាន​ក្លឹប​ធំៗ ​នៅ​អង់គ្លេស ទាំង Man City និង Liverpool ជា​ដើម​នេះ ដែល​លឺ​ថា​ចាប់​អារម្មណ៍​មក​លើ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់។

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្លឹប​អធិរាជ​ស ក៏​គិត​ចង់​ចរចា​បន្ត​កុងត្រា​ថ្មី​ឲ្យ Kroos ផង​ដែរ តែ​ឆ្លៀត​ពេលវេលា​នេះ ខាង​ភាគី​ក្លឹប Liverpool ក៏​ដាក់​សម្ពា.ធ​ខ្លាំង ដោយ​បាន​ចូល​ចរចា​កាត់​មុខ និង​សង្ឃឹម​ថា Kroos អាច​សម្រេច​ចិត្ត​មក​ចូលរួម​ជាមួយ​ក្លឹប​របស់​ខ្លួន។ ហង្ស​បាន​ដាក់​សំណើ​នៅ​ទឹក​ប្រាក់ ២៥ លាន​ផោន ​និង​ចង់​ផ្តល់​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​ឲ្យ​ខ្សែ​បម្រើ​ខាង​លើ។

Kroos

យើង​មិន​ច្បាស់​ថា Kroos នឹង​យល់​ព្រម​សំណើ​ដ៏​ធំ​មួយ​នេះ ឬ​បែប​ណា​ទេ។ រំឭក​ទៅ​ស្ថិតិ​របស់​គេ​បន្តិច ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ឲ្យ Real Madrid នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៤ សរុប​ការ​លេង​ ៣៤១ ប្រកួត រក​បាន ២៥ គ្រាប់​និង Assist ៨៣ លើក។ អតីត​កាល​គេ​មិន​ធ្លាប់​ស្គាល់​រសជាតិ​ក្នុង​ការ​លេង​ឲ្យ​ក្លឹប​នៅ​អង់គ្លេស​នោះ​ឡើយ៕

ប្រភព៖ El Nacional