Barca អាចនឹងពិចារណា ដាក់ឲ្យតារាឆ្នើមរបស់ខ្លួនមួយរូបទៀត ខ្ចីជើង បន្ទាប់ពី Coutinho

ក្លិបអ្នកមានបុណ្យ Barcelona អាចនឹងពិចារណា​ដាក់ឲ្យតារាឆ្នើមរបស់ខ្លួន ខ្ចីជើងទៅកាន់ក្លិបទទៃម្នាក់ទៀត បន្ទាប់ពីបានអនុញ្ញាតឲ្យ Philippe Coutinho ផ្ទេរទៅចូលរួមជាមួយក្រុម Aston Villa ក្នុងពេលថ្មីៗកន្លងទៅ ។

Xavi

គួរឲ្យដឹងផងដែរថាក្លិបយក្សកាតាឡាន់តែបានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Ferran Torres ដែលនេះមានន័យថាពួកគេ ត្រូវតែព្យាយាមកាត់បន្ថយការចំណាយទៅលើថ្លៃឈ្នួលជាមួយកីឡាករ នៅក្នុងក្រុមរបស់ពួកគេបន្ថែមទៀត ។

Ferran Torres

ហើយដើម្បីធ្វើដូច្នេះបាន យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា ក្រុម Barca អាចនឹងអនុញ្ញាតឱ្យខ្សែការពារស្តាំ កីឡាករ Sergino Dest ចាកចេញពីក្លឹប នៅក្នុងទីផ្សារដោះដូរខែមករានេះ ។

Ferran Torres

ជាក់ស្តែង កីឡាករសញ្ជាតិអាមេរិករូបនេះ ហាក់មិនបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ សម្រាប់ក្លិបនោះឡើយ ស្របពេលគ្រូបង្វឹក លោក Xavi Hernandez ក៏បានផ្ទេរយកកីឡាករ Dani Alves មកកាន់ក្លិបវិញ ហើយឥឡូវបានក្លាយជាជម្រើសទី ១ សម្រាប់លោកផងដែរ ។

Ferran Torres

តែទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេរាយការណ៍ទៀតថា Barca នឹងអនុញ្ញាតឲ្យ Dest ចាកចេញក្នុងកិច្ចព្រមព្រៀងខ្ចីជើងប៉ុណ្ណោះ ចំពេលក្រុមតោខៀវ Chelsea កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ដើម្បីយកមកជំនួសតំណែងរបស់ Ben Chilwell ដែលត្រូវអវត្តមានរយ:ពេលយូរ ដោយសាររបួស ៕​

ប្រភព: Football-Espana

អានអត្ថបទបន្ទាប់៖ Rooney អត់​យល់​ស្រប​ Ronaldo រឿង​នេះ​ទេ ជុំវិញ​ការ​លើក​ឡើង​ពី​ក្លឹប Man Utd ​ថ្ងៃ​មុន

កន្លង​ទៅ តារា​ឆ្នើម​ក្លឹប Man Utd គឺ Cristiano Ronaldo បាន​និយាយ​ជុំវិញ​ស្ថានភាព​របស់​ក្លឹប​នៅ​ពេល​ចុង​ក្រោយ ហើយ​សង្កត់​ធ្ងន់​ថា យ៉ាង​ហោច​ណាស់​ក៏​គួរ​តែ​បាន Top 3 ដែរ​នៅ​បញ្ចប់​រដូវ​កាល ស្រប​ពេល​ដែល​ចំណាត់ថ្នាក់​បច្ចុប្បន្ន ក្លឹប​ម្ចាស់ដី Old Trafford ឈរ​នៅ​លេខ​រៀង​ទី ៧ ឯ​ណោះ​ក្នុង​តារាង។

Ronaldo

នៅ​បទសម្ភាសន៍​ជាមួយ Sky Sports កីឡាករ​ព័រទុយហ្គាល់ និយាយ​ថា៖ “ខ្ញុំ​ទទួល​យក​អត់​បាន​ទេ បើ​ក្រុម​របស់​យើង​មិន​អាច​បញ្ចប់​ចំណាត់ថ្នាក់ Top 3 យើង​មាន​លទ្ធភាព​អាច​ផ្លាស់ប្តូរ​រឿង​អស់​ទាំង​នេះ​បាន ពេល​ឥឡូវ​នេះ ព្រោះ​អី​ខ្ញុំ​អត់​ចង់​ស្ថិត​នៅ​ក្លឹប​ដែល​ប្រជែង​ដើម្បី​តំណែង​លេខ ៦ លេខ ៧ ឬ​លេខ ៥ អី​នោះ​ទេ”។

ជា​ការ​ឆ្លើយតប​របស់ Wayne Rooney អតីត​ខ្សែ​ប្រយុទ្ធ​នៅ Man Utd បាន​យល់​ឃើញ​ផ្ទុយ​ស្រឡះ​ពី​នោះ ហើយ​និយាយ​ថា កីឡាករ​ទាំង​អស់​នៅ​ក្លឹប គួរ​តែ​មាន​ឆន្ទៈ​ចង់​ប្រជែង​យក​លេខ ១ វា​ដូច​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន​ពី Man Utd មិនមែន​ចំណោម​ក្រុម​លេខ ៣ នោះ​ទេ។

Rooney/Ronaldo
Man Utd

Rooney ថា៖ “Man Utd ត្រូវ​តែ​ជា​ក្រុម​លេខ ១ មិន​មែន​ចំណោម​ក្រុម​លេខ ៣ ទេ ខ្ញុំ​គិត​ថា​នេះ​ក៏​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ទទូច​ចង់​បាន​ដូច​គ្នា​ពី​កីឡាករ​ ពោល​ជា​តម្រូវ​ការ​ដែល​ក្លឹប​ត្រូវ​តែ​មាន​ជា​ចាំ​បាច់ និយាយ​ទៅ​ឆន្ទៈ គឺ​ត្រូវ​ឈ្នះ​ពាន​រង្វាន់ ទាំង​នេះ​ជា​អ្វី​ដែល​ក្លឹប​ត្រូវ​វិល​ត្រលប់​ទៅ​រក​ភាព​ដ៏​ល្អ​នោះ​វិញ ក៏​ដូច​ជា​កន្លែង​ចាស់ ដែល​ពួក​គេ​ធ្លាប់​ឆ្ពោះ​ទៅ​ដល់”៕

ប្រភព៖ Metro